នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងប្រគល់ថវិកាដែលមានការចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,២០០,០០០៛ (មួយលានពីរសែនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកវរសេនីយ៍ត្រី នែម ស៊ីហ៊ន់ មេបញ្ជាការរងខណ្ឌ ដែលបងស្រីរបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
Related Articles
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តនឹងឯកឧត្តមគង់សោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលអញ្ជើញចូលរួមពិធីប្រកាសប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាលថ្មី
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ពិធីប្រកាសតែងតាំង ប្រធានមន្ទីរបរិស្ថានខេត្តនាពេលនេះ ជាការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំក្រសួង ដើម្បីប្រគល់ភារកិច្ចដឹកនាំ និងការគ្រប់គ្រងការងារបន្ត ពីប្រធានចាស់ ដែលត្រូវផ្ទេរឲ្យមកបម្រើការងារនៅទីស្តីការក្រសួងបរិស្ថានវិញ។ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងដូច្នេះ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរបរិស្ថានខេត្តកណ្តាលថ្មី ក្រោមអធិបតី ឯកឧត្តម សូ ខនឫទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួង បរិស្ថាន នៅរដ្ឋបាលខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការចូលរួមផងដែរពី ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងបណ្តាមន្ទីរអង្គភាពជុំវិញខេត្ត ។ ឯកឧត្តមអភិបាល បានបន្តថា ក្រោមការខិតខំប្រឹងប្រែងយកចិត្តទុកដាក់របស់ ក្រសួងបរិស្ថាន តាមរយៈរដ្ឋបាលខេត្ត បានគាំទ្រលើវិស័យបរិស្ថាន និងបានជំរុញឲ្យមានការរៀបចំបរិស្ថានល្អតាមទីប្រជុំជន នៅតាមក្រុង-ស្រុក ដែលបានវិភាជន៍ថវិកាគុណប្រយោជន៍ខេត្តគាំទ្រដល់ក្រុង-ស្រុកជារៀងរាល់ឆ្នាំ ដែលជាលទ្ធផលជាមួយនឹងការខិតខំប្រឹងប្រែងនេះ […]
ជនជាប់ចោទចំនួន៣បទល្មើស ឈ្មោះសោម សំស័ក្តិ ត្រូវបានដោះលែងវិញហើយនៅថ្ងៃទី២៧ខែតុលានេះ!
(កំពង់ចាម)៖ នៅទីបំផុតលោក សោម សំស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្តសៀមរាប ដែលត្រូវចោទប្រកាន់ពីបទ”ជេរប្រមាថ.វ៉ៃស្ដ្រីភេទទន់ខ្សោយ និងបើករថយន្ត ទំនើបប៉ុនប៉ងបុកសម្លាប់ ស្ដ្រីរងគ្រោះទាំងយប់”នោះ។ត្រូវបានចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ចាម សម្រេចដោះលែងឱ្យ នៅក្រៅឃុំ នារសៀលថ្ងៃទី២៧.១០.២០២២បន្ទាប់ពីចាប់ខ្លួនបាន១យប់ ហើយបញ្ជូនខ្លួន មកតុលាការខេត្តកំពង់ចាម កាលពីព្រឹទី២៧.១០.២០២២។ ជុំវិញករណីនេះ កាលពីកន្លងទៅលោកស្រី សាត ធីតា ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តសៀមរាប។បានបញ្ជាក់ប្រាប់ថាៈជនត្រូវចោទឈ្មោះ សោម សំស័ក្តិ ត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់ចំនួន៣បទល្មើស គឺបទៈ«ជេរប្រមាថ បទៈហិង្សាដោយចេតនា និងបទៈ ប៉ុនប៉ងមនុស្សឃាត»។សូមជម្រាបថាៈ ករណីហិង្សានេះ បានកើតឡើង កាលពីយប់ទី១៤ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុច”ផ្សារទំនើបអាស៊ី”ភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។ខណៈជនបង្កត្រូវបានគេស្គាល់ថាៈជាលោក សោម សមស័ក្តិ នាយកទីចាត់ការហិរញ្ញវត្ថុ នៃសាលាខេត្តសៀមរាប រីឯជនរងគ្រោះជាមនុស្សស្រី។ យោងពាក្យបណ្ដឹងដាក់ចូល ប្រធានការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តសៀមរាប កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។បានឱ្យដឹងថាៈ ជនរងគ្រោះឈ្មោះ ផាត់ សុជឿន ភេទស្រីអាយុ៤៥ឆ្នាំ […]
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យប្រុសស្រី ០៦នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។ ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី៣១ ខែឧសភា និង ទី០១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវបេតុង ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី២ និងបន្ទប់លេខ១១ ផ្ទះសំណាក់ដំរីឆ្លាត ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងបន្ទប់ជួលលេខ S05B ជាន់ទី៤ ផ្លូវបេតុង ភូមិអ័រគីដេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមុខបន្ទប់ជួល ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងផ្ទះជួលលេខ៣៦c ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វត្ថុតាងចាប់យករួមមាន ៖ ក្រាមសថ្លា, ម្សៅកញ្ចប់ម៉ាក Grape fruit tea, ម្សៅកញ្ចប់រូបផ្លែត្របែក និងម្សៅកញ្ចប់ពណ៌ខ្មៅ (សង្ស័យជាសារធាតុញៀន) សរុបទាំងអស់ចំនួន ១០៦កញ្ចប់ តូចធំ, ជញ្ជីងថ្លឹង០១គ្រឿង, […]