អន្តរជាតិ៖ឆ្វាគឺជាសត្វចិញ្ចឹមមួយប្រភេទដែលមានការពេញនិយមបំផុតតាមបណ្ដាប្រទេសផ្សេងៗជាពិសេសក្នុងអាស៊ីនិងអ៊ឺរ៉ុប។ភាពក្រម៉ិចក្រម៉ើមស្លូតបូតកែវភ្នែកដ៏មុតថ្លារួមទាំងរោមដ៏ទន់អមនឹងសំឡេងស្រួចឆ្មាគឺជាមន្តស្នេហ៍ដ៏ទាក់ទាញសម្រាប់អស់អ្នកដែលចូលចិត្តសត្វចិញ្ចឹមប្រភេទនេះ។ នៅកម្ពុជានិងតាមតំបន់ជនបទសត្វឆ្មាគឺអាចរកបានដោយងាយហើយធ្វើការផ្ទេរពីម្ចាស់មួយទៅមួយដោយគ្មានការដោះដូរជារូបិយប័ណ្ណអ្វីនោះឡើយ។ ប៉ុន្តែបើនៅក្នុងទីប្រជុំជននិងក្នុងប្រទេសជឿនលឿន សត្វឆ្មា គឺមានតម្លៃមួយខ្ពស់គួរសម ដែលមានពូជខ្លះមានតម្លៃដល់ទៅរាប់សែនដុល្លារឯណោះ។ សារព័ត៌មានបានយកពូជឆ្មា១២ប្រភេទដែលមានតម្លៃបំផុតក្នុងលោកមកជម្រាបជូន៖ ១/ .The Ashera– តម្លៃពី១២៥.០០០ដុល្លារឡើងទៅ
ព័ត៌មានអន្តរជាតិ
ត្រាំប្រកាសបញ្ចប់ជីវិតកម្មវិធី TikTok និងWeChat លើទឹកដីអាមេរិកហើយ
អន្តរជាតិ៖ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំទើបតែបានចុះហត្ថលេខាក្តៅៗទៅលើបទបញ្ជាប្រតិបត្តិមួយដើម្បីហាមឃាត់ប្រតិបត្តិការរបស់ក្រុមហ៊ុនបៃដេនស៍(ByteDance)នៅលើទឹកដីមហាអំណាចមួយនេះ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBCនាព្រឹកថ្ងៃសុក្រទី៧ខែសីហា ឆ្នាំ២០២០។ សហរដ្ឋអាមេរិក នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតចំពោះ ByteDance ដែលជាក្រុមហ៊ុនមេរបស់ TikTok ដើម្បីការពារសន្តិសុខជាតិ និងទុកពេល ៤៥ថ្ងៃ ដើម្បីលក់កម្មវិធីនេះ ទៅឱ្យក្រុមហ៊ុនអាមេរិក បើមិនដូច្នេះទេ TikTok មិនអាចបន្តប្រតិបត្តិការខ្លួននៅអាមេរិកបានទៀតទេ។ ជុំវិញបញ្ហានេះក្រុមហ៊ុនTikTokបានច្រោនចោលការចោទប្រកាន់នឹងបញ្ជាក់សាជាថ្មីថាខ្លួនមិនបានចែករំលែកទិន្នន័យអ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិននោះទេ។កាលពីយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ រដ្ឋបាលលោកត្រាំក៏បានចាត់វិធានការស្រដៀងគ្នានេះដែរដើម្បីហាមឃាត់កម្មវិធីWeChatដែលគ្រប់គ្រងដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនធិនសេន (Tencent)។ លោកដូណាល់ត្រាំបានបញ្ជាក់ថាការរីករាលដាលនៃកម្មវិធីទូរស័ព្ទចល័តដែលអភិវឌ្ឍនិងកាន់កាប់ដោយក្រុមហ៊ុនចិននៅសហរដ្ឋអាមេរិកគឺជាការគំរាមកំហែងដល់សន្តិសុខជាតិគោលនយោបាយការបរទេសនិងសេដ្ឋកិច្ចរបស់អាមេរិកផងដែរ។លោកត្រាំបានបន្ថែមទៀតថានៅក្នុងរបាយការណ៍មួយបានបង្ហាញថា ក្រុមហ៊ុន TikTok បានហាមឃាត់ខ្លឹមសារ ដែលមានលក្ខណៈនយោបាយដូចជាការតវ៉ានៅទីក្រុង ហុងកុង និងក្រុងប៉េកាំង ចំពោះបញ្ហាជនជាតិមូស្លីមអ៊ុយហ្គ័រ (Uighurs)។ គួរបញ្ជាក់ថាបច្ចុប្បន្ននេះក្រសួងសន្តិសុខជាតិអាមេរិករដ្ឋបាលសន្តិសុខដឹកជញ្ជូន(TSA)នៅតាមអាកាសយានដ្ឋានអាមេរិកនិងយោធាអាមេរិកបានហាមឃាត់TikTokនៅក្នុងទូរស័ព្ទរបស់រដ្ឋាភិបាលរួចមកហើយ។ ភ្លាមៗប្រទេសចិនមិនទាន់បញ្ចេញ ប្រតិកម្មណាមួយចំពោះទង្វើរបស់លោក ដូណាល់ ត្រាំ ខាងលើនេះនៅឡើយទេ៕
អ្នកចម្រៀងនីហ្សេរីយ៉ាម្នាក់ ដ៏មានប្រជាប្រិយភាព ត្រូវកាត់ទោសប្រហារជីវិត
អន្តរជាតិ៖កន្លងទៅថ្មីៗនេះអ្នកចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់នៅក្នុងប្រទេសនីហ្សេរីយ៉ាលោកយ៉ាហាយ៉ាសារីហ្វអាមីនូត្រូវតុលាការសាសនាShariaក្នុងទីក្រុងHausawaFilinកាត់ទោសប្រហារជីវិតពីបទប្រមាថសាសនានៅក្នុងរដ្ឋKano។ លោកអាមីនូ អាយុ២២ឆ្នាំត្រូវបានតុលាការរកឃើញថាបានច្រៀងចម្រៀងបង្ហោះតាម WhatsApp កាលពីខែមិនាដែលមានន័យជាការប្រមាថដល់សាសនា។ថ្វីបើរូបគាត់ត្រូវបានកាត់ទោសប្រហារជីវិតដោយព្យួរកពិតមែន។ប៉ុន្តែលោកអាមីនូមិនបានបដិសេធន៍ការចោទប្រកាន់នោះទេ។ តុលាការក៏បានទុកឱកាសឱ្យគាត់ប្តឹងឧទ្ធរណ៍ផងដែរ។បណ្តារដ្ឋទាំងអស់នៅភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ាដែលកាន់សាសនាមូស្លីមដ៏ច្រើនលើសលប់តែងតែប្រើច្បាប់ទាំង២គឺសេគូឡានិងច្បាប់Sharia។ដែលជាច្បាប់សាសនាដ៏តឹងរ៉ឹងបំផុតសម្រាប់អ្នកកាន់សាសនាអ៊ិស្លាមនៅទីនោះគោរពប្រតិបត្តិ ។ប៉ុន្តែច្បាប់នេះមិនអនុវត្តន៍សម្រាប់អ្នកណាដែលមិនកាន់សាសនាអ៊ិស្លាមឡើយ។ ក្រុមអ្នកតវ៉ាបានចេញមកដោយកំហឹងនិងបានដុតផ្ទះរបស់ក្រុមគ្រួសារអ្នកចម្រៀងអាមីនូឆេះខ្ទេចអស់។ពួកគេក៏បានធ្វើដំណើរទៅកាន់ស្ថានីយ៍ប៉ូលិអ៊ិស្លាមទាមទារឱ្យមានការប្រឆាំងគាត់ឱ្យខ្លាំងបំផុតទៅតាមទោសរបស់គាត់៕
រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជប៉ុន នឹងជួបគ្នានៅថ្ងៃទី២២ សីហា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងជួបពិភាក្សាទ្វេភាគីជាមួយលោក ម៉ូតេហ្គី តូស៊ីមីសឺ (MOTEGI Toshimitsu) រដ្ឋមន្ត្រីការបរទេសជប៉ុន នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង ១៥:០០ នាទី នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ។ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា លោកម៉ូតេហ្គីតូស៊ីមីសឺរដ្ឋមន្ត្រីការបរទេសជប៉ុននឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២០ ។ ក្នុងអំឡុងពេលទស្សនកិច្ច លោក ម៉ូតេហ្គី តូស៊ីមីសឺ នឹងអញ្ជើញ ចូលជួបសម្តែងការគួរសមចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះ រាជាណាចក្រកម្ពុជា និងជួបពិភាក្សាទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ […]