(ខេត្តកណ្តាល)នៅវេលាម៉ោង៩:៤៤នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ នៅចំនុចក្នុងបន្ទប់ជួលលេខ១១ ម្ចាស់ផ្ទះឈ្មោះចក់ វាសនា ស្ថិតក្នុងភូមិព្រែកត្រែងឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យ០១នាក់ ភេទប្រុស (ឃាត់ខ្លួន) ។
1 – ឈ្មោះ សេក បូរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខ១១ ភូមិឃុំកើតហេតុខាងលើ ។
វត្ថុតាងចាប់យក
១ – ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១១កញ្ចប់(មធ្យម=០៨កញ្ចប់,តូច=០៣កញ្ចប់)
២ – ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង
៣ – ទូរសព្ទ័ដៃ ០១គ្រឿង
៤ – ថង់ជ័រពណ៌សសំរាប់ដាក់គ្រឿងញៀន ០១
៥ – សំភារៈសំរាប់ប្រើប្រាស់និងវេចខ្ចប់គ្រឿងញៀនមួយចំនួន ។
សមត្ថកិច្ចបានប្រាប់ថា!
នៅវេលាម៉ោងថ្ងៃខែឆ្នាំខាងលើដោយបានទទួលពត៌មានពីប្រជាពលរដ្ឋល្អថាមានការជួញដូរនិងចែកចាយគ្រឿងញៀននៅចំនុចក្នុងបន្ទប់ជួលស្ថិតក្នុងភូមិព្រែកត្រែង ឃុំសំរោងធំស្រុកកៀនស្វាយភ្លាមនោះកម្លាំងអហស្រុកកៀនស្វាយ០៩នាក់ មធ្យោបាយរថយន្ត០១គ្រឿង ម៉ូតូ០១គ្រឿង ដឹកនាំដោយលោក វរេសនីត្រី ជិន.តូម៉ាត់ មេ/ការស្រុក ចុះទៅដល់ចំនុចកើតហេតុខាងលើឃាត់ខ្លួនជនសង្ស័យ០១នាក់ឈ្មោះ សេក បូរ៉ា ភេទប្រុស និង ដកហូតវត្ថុតាងមួយចំនួនខាងលើ ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលើបានឃាត់ខ្លួននិងរក្សាទុកនៅមូលដ្ឋានអហស្រុកកៀនស្វាយដើម្បីបន្តនិតិវិធី។