ខេត្តកណ្ដាលស្រុកកៀនស្វាយ:កម្លាំងសមត្ថកិច្ចកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលគគីរបានក្របួចជនសង្ស័យពីរនាក់អ្នកពាក់ព័ន្ធនឹងករណីជួញដូរ នឹងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនហេតុការណ៍នេះបានកើតឡើងនៅថ្ងៃ ព្រហស្បតិ៍ ១៣រោចខែ ផល្គុន ឆ្នាំ ជូតទោ សក័ ព.ស២៥៦៤ ត្រូវថ្ងៃទី ១១ ខែ មិនា ឆ្នាំ២០២០ វេលាម៉ោង ១២ និង ៣០ នាទីដែលស្ថិតនៅចំណុច ផ្ទះសំណាក់ស្នាមញញឹមថ្មី ក្នុងភូមិ ទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ជនសង្ស័យចំនួន ០២ នាក់ប្រុស(ឃាត់ខ្លួន)១/ ឈ្មោះ យ៉ែម រតនះ ភេទប្រុស អាយុ ១៩ ឆ្នាំ (ខ្មែរ) មុខរបរមិពិត មានទីលំនៅ ភូមិ កោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)២/ ឈ្មោះ ពៅ កក្កដា (ហៅកយ) ភេទប្រុសអាយុ ២៤ឆ្នាំ (ខ្មែរ) មុខរបរមិនពិត មានទីលំនៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន) ។
វត្ថុតាងចាប់យករួមមាន:១/ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់ ធំ ០២ កញ្ចប់ . តូច ០១កញ្ចប់២/ ទូរសព្ទ័ដៃ ០១ គ្រឿង ម៉ាក Samsungពណ៌ស(លេខ០៧០៧៥១៦៤៣)
៣/ សម្ភារះវេចខ្ចប់ នឹង ប្រើប្រាស់ ថ្នាំញៀន មួយចំនួន ។
សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ ដោយទទួលបានពត៌មានតាមរយះទូរសព្ទ័ពីម្ចាស់ផ្ទះសំណាក់ស្នាមញញឹមថ្មី បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានមុខសញ្ញាចំនួន០២ នាក់ភេទប្រុសគួរអោយសង្ស័យ(ប្រើប្រាស់គ្រឿងញៀន) បានមកជួលបន្ទប់លេខ ១០ដេក ក្រោយពីទទួលបានពត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការណ៍ជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះទៅដល់ចំនុចផ្ទះសំណាក់ខាងលើ បន្ទប់លេខ១០ ក៍បានឃាត់ខ្លួនជនសង្ស័យ ០២នាក់ខាងលើ នឹងដកហូត វត្ថុតាង ថ្នាំញៀន(ម៉ាទឹកកក)ចំនួន០៣កញ្ចប់ (ធំ០២កញ្ចប់ តូច០១កញ្ចប់) នឹងសម្ភារះវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត រួចកម្លាំងសមត្តកិច្ចក៍បាននាំខ្លួនជនសង្ស័យទាំង០២នាក់ រួមទាំង វត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរដើម្បីសួរនាំ ។
នៅចំពោះមុខសត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាថ្នាំញៀន(ម៉ាទឹកកក)ខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សស្រីម្នាក់ (មិនស្គាល់អត្តសញ្ញាណ) នៅម្តុំក្តាន់ពីរ ក្រុងភ្នំពេញ ដើម្បីយកមកវេចខ្ចប់ ជាកញ្ចប់តូចៗចែកចាយបន្ត ។
ក្រោយពីសួរនាំរួច កម្លាំងសមត្តកិច្ចបានបញ្ជូនជនសង្ស័យទាំង ០២នាក់ រួមនឹងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី ។