ព័ត៌មានជាតិ

នគរបាលស្រុកមុខកំពូលឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធនឹងករណីយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះយ៉ាងធន់ធ្ងរ

ស្រុកមុខកំពូល÷០៩.១២.២០២០ថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០
កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១ម្នាក់ដោយពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាយកកាំបិទផ្គាក់កាប់ទៅលើជនរងគ្រោះយ៉ាងធ្ងន់ធ្ងត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅសង្គ្រោះនៅឯមន្ទីពេទ្យហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៩.១២.២០២០ វេលាម៉ោង១៨:៤០ នាទីដែលស្ថិតនៅចំណុច ក្រោមផ្ទះជនរងគ្រោះ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។

សមត្ថភាពបន្តទៀតថាជនរងគ្រោះ០១នាក់
ឈ្មោះ ណូត នាង ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិខ្មែរមុខរបរ រត់ម៉ូតូឌុបមានទីលំនៅសព្វថ្ងៃភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលរបួសចំនួន០១កន្លែង ចំកន្លាក់ ដៃខាងស្ដាំ។

ជនសង្ស័យ០១នាក់(ឃាត់ខ្លួន)ឈ្មោះសំអូន រ៉ាឌី ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលវត្ថុតាងចាប់យកបាន÷១.កាំបិតខ្វែវ ចំនួន០១ ដងធ្វើអំពីឫស្សីប្រវែង០.៧០ម៉ែត្រ ទំហំដង១១ស.ម ផ្លែប្រវែង០.២៩ម៉ែត្រ ទំហំផ្លែ៤ស.ម។

សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតកន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ធ្លាប់ធ្វើសកម្មភាពបង្ករអុកឡុកមូលដ្ឋានជាច្រើនលើកច្រើនសារ នៅថ្ងៃទី០៩.១២.២០២០វេលាម៉ោង ១០:០០នាទីព្រឹក ជនសង្ស័យបានផឹកស្រាថ្នាំ នៅផ្ទះរបស់ឈ្មោះ ថា ជាមួយ ឈ្មោះ រាក់ រហូតដល់ម៉ោង១៨. ០០នាទី ក៍បែកផ្លូវគ្នា ដោយជនសង្ស័យ មានសភាពស្រវឹងស្រា ហើយបានដើរនៅមុខផ្ទះជនរងគ្រោះ ពេលនោះជនសង្ស័យក៍បានយកមួកសុវត្ភិភាពឪពុករបស់ខ្លួនបោកនៅក្រោមផ្ទះជនរងគ្រោះ បែកខ្ទេច ហើយជនរងគ្រោះបានឃាត់និងដេញឲ្យជនសង្ស័យទៅផ្ទះ រួចមកជនរងគ្រោះក៍អង្គុយហូបបាយនៅក្រោម ផ្ទះតែម្នាក់ឯង។ ក្នុងពេលកំពុងហូបបាយនោះ ស្រាប់តែជនសង្ស័យ កាន់កាំបិតខ្វែវខាងលើ ដើរលបៗ មកពីក្រោយខ្នងជនរងគ្រោះ ហើយបានកាប់ជនរងគ្រោះមួយកាំបិត ចំកន្លាក់ដៃខាងស្ដាំ បណ្ដាលអោយមានរបួសធ្ងន់ធ្ងរ ហូរឈាមយ៉ាងខ្លាំង រួចមកជនសង្ស័យក៍គេចខ្លួនបាត់ ចំណែកជនរងគ្រោះត្រូវក្រុមគ្រួសារដឹកទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ បន្ទាប់មកក្រុមគ្រួសាររបស់ជនរងគ្រោះបានទូរស័ព្ទមកប្ដឹងសមត្ថកិច្ច ក្រោយពីសមត្ថកិច្ចយើងបានទទួលព័ត៌មាន កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកចាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួនសង្ស័យខាងលើ នាំមកអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីធ្វើការសាកសួរ ។ នៅចំពោះមុខសមត្តកិច្ចជនសង្ស័យបានឆ្លើយ សារភាពថា÷ខ្លួនពិតជាបានយកកាំបិតខ្វែវកាប់ទៅលើជនរងគ្រោះ ឈ្មោះ ណូត នាង បណ្ដាលអោយមានរបួសស្នាមធ្ងន់ធ្ងរ ពិតប្រាកដមែន

ក្រោយពេលកើតហេតុកម្លាំងជំនាញប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យត្រូវបានឃុំខ្លួន បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី ។

Leave a Reply

Your email address will not be published. Required fields are marked *