Related Articles
ប្រធានក្រុមប្រឹក្សា និង អភិបាលស្រុកខ្សាច់កណ្តាល អញ្ជើញចូលរួមរំលែកទុក្ខ និងនាំបច្ច័យ១លានរៀល ចូលរួមបុណ្យសពភរិយា របស់ចាងហ្វាងគេហទំព័រតេជ:បារមីវិហារសួគ៌ —- —-
ខេត្តកណ្តាល៖ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក និង លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រមទាំង លោក ឃឹម សំភារ អភិបាលរងស្រុក និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខដោយផ្ទាល់ និង នាំបច្ច័យចំនួន ១,០០០,០០០រៀល ចូលបុណ្យសពភរិយារបស់ លោក នី សុផាន់ណា ចាងហ្វាងគេហទំព័រតេជ:បារមីវិហារសួគ៌ ដែលបានទទួលមរណភាពដោយជំងឺមហារីក កំពុងតម្កល់ធ្វើបុណ្យ នៅវត្តព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។ លោក នី សុផាន់ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំស្រុកខ្សាច់កណ្តាល ដែលតែងយកចិត្តទុកដាក់សុខទុក្ខ និង ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស បានចំណាយពេលវេលាដ៏មមាញឹក អញ្ជើញមកចូលរួមបុណ្យសពភរិយាលោក។ លោកសូមជូនពរ លោកប្រធានក្រុមប្រឹក្សាស្រុក និង លោកអភិបាលស្រុក ព្រមទាំង សហការី សូមជួបតែសេចក្តីសុខ ចម្រើន ជោគជ័យគ្រប់ភារកិច្ច និង […]
អភិបាលខេត្តកណ្ដាល បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរស្រុកខ្សាច់កណ្ដាល ឱ្យខិតខំស្វែងរកអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩
ខេត្តកណ្តាល៖ បន្ទាប់ពីទទួលបានព័ត៌មានថា អ្នកជំងឺដែលមានផ្ទុកមេរោគកូវីដ-១៩ ដែលជាមន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋានរាជធានីភ្នំពេញ ឈ្មោះ ថន ចាន់ធឿន បានស្លាប់បាត់បង់ជីវិត មានទីលំនៅស្នាក់នៅភូមិក្ដីចាស់ ឃុំព្រែលួង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញដឹកនាំប្រជុំបន្ទាន់ ដើម្បីដាក់ផែនការ ស្រាវជ្រាវរកអ្នកដែលមានការពាក់ព័ន្ធដោយផ្ទាល់ និងប្រយោល ទាំងអស់ ជាមួយឈ្មោះ ថន ចាន់ធឿន ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងស្រុកខ្សាច់កណ្ដាល ដើម្បីអញ្ជើញពួកគាត់ មកធ្វើចត្តាឡីស័ក ឱ្យបានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល នៅមណ្ឌលចត្តាឡីស័កស្រុកដែលបានត្រៀមទុក។ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ប្រជាពលរដ្ឋ ចំនួន១៣៣ នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយ ឈ្មោះ ថន ចាន់ធឿន ក្នុងនោះមាន ៩ នាក់បានប៉ះពាល់ដោយផ្ទាល់ ហើយក្រុមការងារស្រុក បានធ្វើការស្រាវជ្រាវឃើញថា ឈ្មោះ ថន […]
លោក កន សុខកាយ អភិបាលនៃគណះអភិបាលស្រុកល្វាឯម អមដំណើរដោយលោកវរសេនីយ៍ឯក ហេង សុផល អធិការដ្ឋាននគបាលស្រុកល្វាឯម នឹងលោក ឃួន ភិរម្យ មេបញ្ជារការសឹករងស្រុកបានអញ្ញើញចុះសួរសុខទុកនិងសាងសង់ផ្ទះ ជូនគ្រួសារអតីតយុទ្ធចំនួន ៣ គ្រួសារ…
ខេត្តកណ្តាល៖ថ្ងៃអង្គារ ១២ រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក) ស្រុកល្វាឯម អមដំណេីរដោយលោក ហេង សុផល អធិការនៃអធិការដ្ឋានគរបាលស្រុកល្វាឯម និងជាប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា(ស.អ.ក) និងលោកឃួន ភិរម្យមេបញ្ជារការសឹករងស្រុក និងអនុប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា(ស.អ.ក) ព្រមទាំងអាជ្ញាធរភូមិឃុំ បានអញ្ញើញចុះសួរសុខទុក និងសាងសង់ផ្ទះចំនួន៣ខ្នង ជូនគ្រួសារអតីតយុទ្ធចំនួន ៣ គ្រួសារក្នុងនោះ៖១.ឈ្មោះ ឡឹង ពូន រស់ភូមិព្រែកតាអុងទី២ ឃុំពាមឧកញ៉ាអុង ២.ឈ្មោះ ឯម សារុន រស់នៅភូមិបឹងគ្រំក្រោម ឃុំបឹងគ្រំ៣.ឈ្មោះ សេង គឹមហ៊ាន រស់នៅភូមិទួលទ្រា ឃុំព្រែកក្មេងដែលជាគ្រួសារពលីបូជាការពារជាតិមាតុភូមិ។បន្ថែមពីនោះដោយមើលឃើញការលំបាក លោកអភិបាលស្រុកក៏បានឧបត្ថមនៅបង្គន់អនាម័យ សំរាប់គ្រួសារយុទ្ធជន ដែលពុំទាន់មានផងដែរ៕