ព័ត៌មានជាតិ

ប្រធានក្រុមប្រឹក្សា និង អភិបាលស្រុកខ្សាច់កណ្តាល អញ្ជើញចូលរួមរំលែកទុក្ខ និងនាំបច្ច័យ១លានរៀល ចូលរួមបុណ្យសពភរិយា របស់ចាងហ្វាងគេហទំព័រតេជ:បារមីវិហារសួគ៌ —- —-


ខេត្តកណ្តាល៖ លោក អ៊ុំ ចន ប្រធានក្រុមប្រឹក្សាស្រុក និង លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ព្រមទាំង លោក ឃឹម សំភារ អភិបាលរងស្រុក និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខដោយផ្ទាល់ និង នាំបច្ច័យចំនួន ១,០០០,០០០រៀល ចូលបុណ្យសពភរិយារបស់ លោក នី សុផាន់ណា ចាងហ្វាងគេហទំព័រតេជ:បារមីវិហារសួគ៌ ដែលបានទទួលមរណភាពដោយជំងឺមហារីក កំពុងតម្កល់ធ្វើបុណ្យ នៅវត្តព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២។

លោក នី សុផាន់ណា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ថ្នាក់ដឹកនាំស្រុកខ្សាច់កណ្តាល ដែលតែងយកចិត្តទុកដាក់សុខទុក្ខ និង ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស បានចំណាយពេលវេលាដ៏មមាញឹក អញ្ជើញមកចូលរួមបុណ្យសពភរិយាលោក។

លោកសូមជូនពរ លោកប្រធានក្រុមប្រឹក្សាស្រុក និង លោកអភិបាលស្រុក ព្រមទាំង សហការី សូមជួបតែសេចក្តីសុខ ចម្រើន ជោគជ័យគ្រប់ភារកិច្ច និង សូមប្រកបដោយព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *