ព័ត៌មានជាតិ

លោក កន សុខកាយ អភិបាលនៃគណះអភិបាលស្រុកល្វាឯម អមដំណើរដោយលោកវរសេនីយ៍ឯក ហេង សុផល អធិការដ្ឋាននគបាលស្រុកល្វាឯម​ នឹងលោក ឃួន ភិរម្យ​ មេបញ្ជារការសឹករងស្រុក​បានអញ្ញើញចុះសួរសុខទុកនិងសាងសង់ផ្ទះ ជូនគ្រួសារអតីតយុទ្ធចំនួន ៣ គ្រួសារ…

ខេត្តកណ្តាល៖ថ្ងៃអង្គារ ១២ រោច ខែបឋមសាឍ​ ឆ្នាំឆ្លូវ​​ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា​​ ឆ្នាំ​២០២១ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក និង​ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា(ស.អ.ក)​ ស្រុកល្វាឯម អមដំណេីរដោយលោក​ ហេង សុផល អធិការនៃអធិការដ្ឋានគរបាលស្រុកល្វាឯម​ និងជាប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា(ស.អ.ក) និងលោកឃួន​ ភិរម្យ​មេបញ្ជារការសឹករងស្រុក​ និងអនុប្រធានសមាគមនអតីតយុទ្ធជនកម្ពុជា(ស.អ.ក) ព្រមទាំងអាជ្ញាធរភូមិឃុំ​ បានអញ្ញើញចុះសួរសុខទុក និងសាងសង់ផ្ទះចំនួន៣ខ្នង ជូនគ្រួសារអតីតយុទ្ធចំនួន ៣ គ្រួសារក្នុង​នោះ៖
១.ឈ្មោះ​ ឡឹង​ ពូន​ រស់ភូមិព្រែកតាអុងទី២​ ឃុំពាមឧកញ៉ាអុង​

២.ឈ្មោះ​ ឯម​ សារុន​ រស់នៅភូមិបឹងគ្រំក្រោម​ ឃុំបឹងគ្រំ
៣.ឈ្មោះ​ សេង​ គឹមហ៊ាន​ រស់នៅភូមិទួលទ្រា​ ឃុំព្រែកក្មេងដែលជាគ្រួសារពលីបូជាការពារជាតិមាតុភូមិ។
បន្ថែមពីនោះដោយមើលឃើញការលំបាក លោកអភិបាលស្រុកក៏បានឧបត្ថមនៅបង្គន់អនាម័យ សំរាប់គ្រួសារយុទ្ធជន ដែលពុំទាន់មានផងដែរ៕


Leave a Reply

Your email address will not be published. Required fields are marked *