
(ខេត្តកណ្តាល)ថ្ងៃទី០៩ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២:២០នាទីនៅចំណុចភូមិឬស្សីស្រុក២ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ មានចំនួន០១នាក់:(ឃាត់ខ្លួន)
១.ឈ្មោះឈុន ចាន់បូរី ហៅពៅ ភេទប្រុសអាយុ ២៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិឫស្សីស្រុក២ឃុំឈើទាលស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)
វត្ថុតាងចាប់យករួមមាន:១.ម្ស៉ៅក្រាមពណ៍សរថ្លាសង្ស័យថា សាធាតុញៀនចំនួន ០២កញ្ចាប់តូច២.ម៉ូតូម៉ាកSUZIKI Smash ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១AR ៥៦១៧
៣.ទូរសព្ទ៍០១គ្រឿងម៉ាក oppo ពណ៍ទឹកប្រាក់
បើតាមសមត្ថកិច្ចបានឲ្យដឹងថា!នៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានសហការណ៍ ជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយបានដើរល្បាតតាមភូមិសាស្រ្តឃុំឈើទាល ពេលមកដល់ចំណុចកើតហេតុ ក៏បានជួបជាមួយជនសង្ស័យកំពុងជិះ ម៉ូតូដោយមានការសង្ស័យកម្លាំងក៏បានហៅជនជនសង្ស័យអោយឈប់ដើម្បីសួរនាំ ធ្វើការឆែកឆេលើខ្លួនប្រាណក៏បានរកឃើញថ្នាំញៀនចំនួន២កញ្ចាប់តូច នៅក្នុងខោប៉ាវខោ។
ក្រោយមកកម្លាំងសមត្ថកិច្ចបាន ធ្វើការឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងខាងលើមកសាកសួរបន្តនៅប៉ុស្តិ៍ឈើទាល។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា:ថ្នាំញៀនខាងលើពិតជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពីឈ្មោះតាក់ ភេទប្រុសអាយុប្រហែល៣០ឆ្នាំ មានទីលំនៅភូមិ ព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅរាជធានី ភ្នំពេញដើម្បីយកលក់បន្តហើយខ្លួនធ្លាប់ប្រព្រត្តឹសកម្មភាពលក់នឹងប្រើប្រាស់ថ្នាំញៀនអស់រយះជិត២ខែ មកហើយ។
ក្រោយបានចំលើយសារភាព របស់ឈ្មោះឈុនចាន់បូរី ភេទប្រុសភ្លាមនោះ ផ្នែកជំនាញបានសុំគោលការណ៍លោកអធិការនគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនិតិវិធី។ ក្រោយបានការអនុញ្ញាតិពីលោកអធិការ ផ្នែកជំនាញស្រុកកៀនស្វាយ សហការណ៍ជាមួយប៉ុស្តិឈើទាលប៉ុស្តិ៍ព្រែកថ្មីនឹងផ្នែកជំនាញខណ្ឌ័ច្បារអំពៅបានចុះទៅដល់ផ្ទះរបស់ឈ្មោះតាក់ភេទ ប្រុសនៅម៉ោង១៤:៣០នាទី ថ្ងៃខែឆ្នាំដដែលតែឈ្មោះតាក់បានគេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់
ក្រោយពីសាកសួររួច កម្លាំងសមត្ថកិច្ចបានបញ្ជូនជន
សង្ស័យទាំង ០១នាក់រួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីបន្តនីតិវិធី។






