(ខេត្តកណ្តាល)នៅថ្ងៃពុធ ០៧កើត ខែផល្គុនឆ្នាំឆ្លូវទោស័កព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៩.ខែមីនាឆ្នាំ២០២២វេលា១១.២៥នាទី កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយដែក បានសហការណ៍ជាមួយកម្លាំងអធិការដ្ឋានជំនាញផ្នែកគ្រឿងញៀនអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាតំបូងខេត្តកណ្តាល។
១/ចេញដោយលោក អាត ចន្ទ័ដារា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តណ្តាល។
លេខ៦៩៦ /២១ ចុះថ្ងៃទី២៤/ ១១/ ២០២១។
របស់ចៅក្រមស៊ើបសួរខេត្តកណ្ដាលដែលបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ ញាណ ដាវីត(ម៉ាប់) ភេទប្រុស អាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរពុំពិតប្រាកដមានទីលំនៅភូមិកណ្តាលលើឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។(មានសារធាតុញៀនក្នុងទឹកនោម) (អវិជ្ជមានមានកូវីត) ដែលត្រូវដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)កាលពីថ្ងៃទី ១៨ខែតុលា ឆ្នាំ២០២១ ជនសង្ស័យឃាត់ខ្លួននៅចំនុចភូមិកណ្តាលលើឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ បញ្ចូនមកកាន់អធិការរដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនីតិវិធី។