ព័ត៌មានជាតិ

លោកវរសេនីយ៍ឯកម៉នវុទ្ធីអធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យបានដឹកនាំកងកម្លាំងស្រាវជ្រាវតាមមុខសញ្ញានិងឃាត់ខ្លួនជនសង្ស័យចំនួន 5 នាក់ដោយពាក់ព័ន្ធនឹងករណីឆក់ទូរស័ព្ទដៃ


ភ្នំពេញ:ក្រោម​ការ​ដឹក​នាំ​ពី​ ឧត្តមសេនីយ៍​ឯក​ ស​ ថេត​ អគ្គស្នងការរង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ លោក​វរសេនីយ៍​ឯក​ ម៉ន​ វុធី​ អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ បាន​ដឹកនាំ​កង​កម្លាំង​ចំណុះ​អោយ​អធិការ​ខណ្ឌ​ចុះ​ស្រាវជ្រាវ​តាម​មុខ​សញ្ញា​។ បន្ទាប់​ពី​មាន​ជន​សង្ស័យ​មួយ​ក្រុម​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទ្រព្យ​សម្បត្តិ​របស់​ប្រជាពលរដ្ឋ​តាម​ផ្លូវ​សាធារណៈ​នៅ​ក្នុង​មូលដ្ឋាន​។ នៅ​ព្រឹក​ថ្ងៃព្រហស្បតិ៍្ត​ ទី​​ ២០ ខែ​ មករា​ ឆ្នាំ​២០២២​ កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​០៥នាក់​។
ជនសង្ស័យទី១ឈ្មោះ​ ថេត​ ប៉ុនថេង​ ភេទប្រុសអាយុ២១ឆ្នាំ​ មុខរបរជាងសាក់​ ស្នាក់នៅភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ ។ ទី២ឈ្មោះ​ នូ​ ប៉ូរិន​ ភេទប្រុសអាយុ២០ឆ្នាំ​ មុខរបរជាងជួសជុលម៉ូតូស្នាក់នៅភូមិត្រពាំងថ្លឹង១​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​។
ទី៣ឈ្មោះ​ សំអាង​ សុវណ្ណរ៉ា​ ភេទប្រុសអាយុ១៩ឆ្នាំ​ មុខរបរសិស្ស​ ស្នាក់នៅភូមិថ្មគោល១​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ទី៤ឈ្មោះ​ ចាន់​ ចែ​ ភេទប្រុសអាយុ១៩ឆ្នាំ​ មុខរបរជាងម៉ូតូ​ ស្នាក់នៅភូមិថ្មគោល១​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ ។ ទី៥ឈ្មោះឃុន​  សុខឃៀង​ ភេទប្រុសអាយុ១៩ឆ្នាំ​ មុខរបរលក់គ្រឿងសំណង់​ ស្នាក់នៅសង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ​។ ចំណែក​ឯ​ជនរងគ្រោះមានឈ្មោះសឿង​ សុភ័ក្ត្រនាថ​ ភេទស្រីអាយុ១៨ឆ្នាំ​ មុខរបរបុគ្គលិកក្រុមហ៊ុន​ ស្នាក់នៅសង្កាត់អូបែកក្អម​ ខណ្ឌសែនសុខ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកឃ្យូប៉ិកពណ៌ក្រហម​ ពាក់ស្លាកលេខភ្នំពេញ1HY 1783​ ឌុបមិត្តភក្តិម្នាក់មកពីផ្សារដេីមគរបំណងជួបអតិថិជនម្នាក់ទៀត​ ខណៈដែល​ឈប់ម៉ូតូទាក់ទងទៅអតិថិជនស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូហុងដាឌ្រីមសង់​ ស៊េរីឆ្នាំ២០២២​ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IS 6948​ ធ្វេីសកម្មភាពឆក់ទូរស័ព្ទបានសម្រេចរួចព្យាយាមគេចខ្លួនត្រូវជនរងគ្រោះដេញពីក្រោយនិងស្រែកថាចោរៗ​ ភ្លាមនោះក៏ជួបកម្លាំងល្បាតឃាត់ខ្លួនបានភ្លាមៗតែម្តងព្រម​ទាំង​បន្តស្រាវជ្រាវតាមចាប់បក្ខពួកបន្តទៀតសរុប​ចំនួន​០៥នាក់​។ 
បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​កំពុង​សាក​សួរ​ដេីម្បី​កសាងសំណុំរឿងបញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕


Leave a Reply

Your email address will not be published. Required fields are marked *