ខេត្តព្រះវិហារ ៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២១នេះ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មការប្រយុទ្ធនិងកូវីដ១៩ខេត្តព្រះវិហារ រួមជាមួយក្រុមការងារ បានចុះពិនិត្យ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងមន្រ្តីប្រចាំការ នៅមណ្ឌលចក្តាឡីស័ក ស្រុកជាំក្សាន្ត និងមណ្ឌលចក្តាឡីស័ក ក្រុងព្រះវិហារ និងបានបន្តចុះពិនិត្យការរៀបចំសោភ័ណភាព និងសណ្តាប់ធ្នាប់នៅរង្វង់មូលស្រអែម ស្រុកជាំក្សាន្តផងដែរ។
ក្នងឱកាសនោះដែរ ឯកឧត្តម បានផ្តាំផ្ញើដល់មន្ត្រីប្រចាំការ ត្រូវយកចិត្តទុកដាក់ក្នុងបំពេញការ និងអាជ្ញាធរស្រុក ត្រូវខិតខំប្រមូលព័ត៌មានពាក់ពន្ធនិងប្អូនប្រជាពលរដ្ឋដែលត្រឡប់មកពីក្រៅប្រទេស ធ្វើយ៉ាងណា ណែនាំផ្សព្វផ្សាយអោយពួកគាត់មកសម្រាក ធ្វើចក្តាឡីស័កនៅមណ្ឌលអោយបានត្រឹមត្រូវ និងទាន់ពេលវេលា។ ក្នុងនោះដែរឯកឧត្តម ក៏បានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋ ដែលត្រឡប់មកពីក្រៅប្រទេស ត្រូវចូលរួមអនុវត្តដោយធ្វើចក្តាឡីស័ករយៈពេល ១៤ថ្ងៃ តាមវិធានការការពាររបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមទប់ស្កាត់ការរីករាលកូវីដ-១៩ ហើយត្រូវមានការជឿជាក់លើក្រុមគ្រូពេទ្យ និងអជ្ញាធរក្រុង ស្រុក និងខេត្ត ក្នុងការពារសុវត្ថិភាព និងសុខភាពរបស់បងប្អូន។
សម្ភារផ្តល់ជូនក្នុងមួយមណ្ឌលរួមមាន ៖ បងប្អូនដែលសម្រាកនៅមណ្ឌលចក្តាឡីស័កទាំងពីរមណ្ឌល ចំនួន ៨នាក់ (មណ្ឌលជាំក្សាន្ត ៥នាក់ ផ្ទះសំណាក់គ្រូ ក្នុងក្រុងព្រះវិហារ ៣នាក់) ក្នុងម្នាក់ ទឹកសុទ្ធ ១កេស មី ១កេស សារុង ១ ជែល ១ដប និងថវិកាចំនួន ៣០,០០០រៀល។ ផ្តល់ជូនមន្រ្តីប្រចាំការនៅមណ្ឌលចក្តាឡីស័ក ២៣នាក់ (ស្រុកជាំក្សាន្ត ១០នាក់ និងមណ្ឌលចក្តាឡីស័កនៅផ្ទះសំណាក់គ្រូ ក្រុងព្រះវិហារ ចំនួន ១៣នាក់) ក្នុងម្នាក់ៗ ថវិកា ៣០,០០០រៀល សារុង១ និងម៉ាសទុកប្រើប្រាស់នៅមណ្ឌលចំនួន៣ប្រអប់ និងផ្តល់ជូននគរបាលការពារទាំងបីទីតាំងចំនួន ២០នាក់ ក្នុងម្នាក់ៗ ចំនួន ២០,០០០រៀល ៕




