ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្ដាល ទទួលអំណោយពីសប្បុរសជននានា ជាថវិកា និងសម្ភារៈមួយចំនួន សម្រាប់បង្ការ ទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល


ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតីក្នុងពិធីទទួល ថវិកា និងសម្ភារៈមួយចំនួន ពីសប្បុរសជននានា សម្រាប់បង្ការ ទប់ស្កាត់ និងការពារជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ ដែលពិធីទទួលថវិកា និងសម្ភារៈនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ អភិបាលរងខេត្ត នាយករដ្ឋបាល និងមន្ត្រីសាលាខេត្ត។

ថវិកា និងសម្ភារៈ ដែលសប្បុរសជនបានផ្តល់ជូនរួមមាន ម៉ាសចំនួន ៣៥០០០ ម៉ាស អាល់កុល ៥០កានតូច និងថវិកា ១លាន ៥០ម៉ឺនរៀល។ ក្នុងនោះដែររួមមាន ១,លោក សុខ រតនា តំណាង ឯកឧត្តម លឹម សុថាវ អគ្គលេខាធិការដ្ឋានគណៈវិស្វករកម្ពុជា បានឧបត្ថម្ភថវិកា ១លាន ៥០ម៉ឺនរៀល។
២,លោក សេង ភារ៉ូ ប្រធានក្រុមហ៊ុន (XFLOORS ASIA Co,Ltd) ជួយឧបត្ថម្ភម៉ាស់ចំនួន៤កេសធំ ស្មើនឹង ១០,០០០ ម៉ាស់
៣,លោក អ៊ឹម បញ្ញាវុធ  ប្រធានក្រុមហ៊ុន Young Billinairs Agent Co,Ltd ជួយឧបត្ថម្ភម៉ាស់ ចំនួន ២កេសធំ ស្មើនឹង ៥០០០ ម៉ាស់
៤,លោក ថោង ច័ន្ទបញ្ញា ប្រធានក្រុមហ៊ុន MCON ឧបត្ថម្ភ ម៉ាស់ចំនួន ២កេសធំ ស្មើនឹង ៥,០០០ ម៉ាស់
៥,លោក ហេង បញ្ញា ប្រធានក្រុមហ៊ុន KOOLEN Engineering & Construction Co,Ltd បានជួយឧបត្ថម្ភ ម៉ាស់ចំនួន៤កេសធំ ស្មើនឹង ១៥,០០០ម៉ាស់ អាល់កុលចំនួន៥០កានតូច។ 

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះទឹកចិត្តប្រកបដោយសប្បុរស ពោរពេញដោយសទ្ធាជ្រះថ្លារបស់ សប្បុរសជនទាំងអស់  ដែលបានចំណាយនៅថវិកា និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន ក្នុងការជួយដល់សង្គមជាតិ តាមរយៈរដ្ឋបាលខេត្តកណ្ដាល ដែលនេះគឺជាកាយវិការឆ្លុះបញ្ចាំងពី គុណធម៌ សប្បុរសធម៌ ការចេះជួយគ្នាក្នុងគ្រាលំបាក ពិសេសបានទាន់ពេលវេលា។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួម ជាមួយអាជ្ញាធរខេត្ត ដោយអនុវត្តវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដើម្បីរួមគ្នាបង្ការ ការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ក៏ដូចជាទូទាំងប្រទេសផងដែរ។ ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវយ៉ាងទទូច សូមឱ្យប្រជាពលរដ្ឋ ដែលបានដឹងខ្លួន ថាបានប៉ះពាល់ដល់ផ្ទាល់ ឬប្រយោល នៅព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សូមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីមកធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល ទន្ទឹមនឹងនេះប្រសិនបើបងប្អូនប្រជាពលរដ្ឋ មិនមានការចាំបាច់នោះទេ សូមបងប្អូនកុំចេញពីផ្ទះ និងមិនត្រូវនៅកន្លែងទីប្រជុំជនឡើយ ព្រោះថាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈនេះ យើងសង្កេតឃើញថានៅតែមានការកើនឡើងជាបន្តបន្ទាប់ នូវអ្នកដែលមានផ្ទុជំងឺកូវីដ-១៩នៅឡើយ។

Leave a Reply

Your email address will not be published. Required fields are marked *