នាព្រឹកថ្ងៃចន្ទ ទី០៥ ខែសីហា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម រៀបចំពិធីអបអរសាទរមហាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ “ពិធីបើកការដ្ឋាន ព្រែកជីកហ្វូណនតេជោ” ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា ។
ក្នុងមហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំឱ្យកងកម្លាំងទាំងអស់ ទាំងថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋានស្រុក-ក្រុងទាំង១០ រៀបចំពិធីអបអរសាទរនេះ ព្រមគ្នាៗ ដោយធ្វើការវាយស្ករ ជួង រគាំង ទូងស្គរ និងការគោះត្រដោក បានបន្លឺសម្លេងឮកងរំពង ដើម្បីផ្សព្វផ្សាយមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះតាមបណ្ដាញសង្គមផ្សេងៗ ដើម្បីចូលរួមអបអរសាទរឱ្យបានអធិកអធម និងមហាឡោរិកបំផុត បង្ហាញពីចលនាជាតិយ៉ាងខ្លាំងក្លា ចំពោះគម្រោងផ្ដល់ផលប្រយោជន៍ដ៏មហាសាល ដល់សង្គមសេដ្ឋកិច្ចកម្ពុជាទាំងមូល និងទុកជាមរតកប្រវត្តិសាស្ត្រសម្រាប់កូនចៅជំនាន់ក្រោយក្រោមម្លប់ “សុខសន្តិភាព” ។
ជយោ ! សម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន “ស្ថាបនិកសន្តិភាព”
ជយោ ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
មានសន្តិភាព ទើបមានការអភិវឌ្ឍ
យើងខ្ញុំទាំងអស់គ្នា សូមគាំទ្រពេញទំហឹង សម្រាប់គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ដែលបម្រើឲ្យផលប្រយោជន៍ជាតិសម្រាប់ថ្ងៃអនាគត ។