ដោយអនុវត្តតាមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជា មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងដោយស្មារតីទទួលខុសត្រូវក្នុងនាមជា មេបញ្ជាការខណ្ឌ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ បានប្រជុំជួរត្រួតពិនិត្យកម្លាំងដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបានឧបត្ថម្ភអំណោយ ដល់ នាយ នាយរង អាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន៖ អង្ករ១ការ៉ុង, ទឹកក្រូច១កេស, ភេសជ្ជៈប៊ឺរី១២ដប គ្រប់ៗគ្នា។ និង លោកវរសេនីយ៍ឯក ហែម រិទ្ធី មេបញ្ជាការ មូលដ្ឋានអាវុធហត្ថ ខណ្ឌមានជ័យ ក៏បានប្រជុំជួរត្រួតពិនិត្យកម្លាំងដើម្បីពង្រឹងការអនុវត្តតួនាទី ភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ និងបានឧបត្ថម្ភអំណោយ ដល់ នាយ នាយរង អាវុធហត្ថខណ្ឌមានជ័យ ទាំងអស់ ដោយក្នុងម្នាក់ៗទទួលបាន៖ មី០១កេស, ទឹកក្រូច១កេស, ត្រីខកំប៉ុង០១យួរ, ម៉ាស០១ប្រអប់ និងថវិកាចំនួន ៥០,០០០៛ (ប្រាំម៉ឺនរៀល) គ្រប់ៗគ្នាផងដែរ៕
Related Articles
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ចេញគ្រឿងឧបភោគបរិភោគ ចែកជូនដល់ នាយទាហាន-នាយទាហានរង និងពលទាហាន ចំណុះអង្គភាព កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ!
នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញគ្រឿងឧបភោគបរិភោគជាច្រើនមុខ រួមមាន មី ត្រីខ ស្កគ្រាប់ ព្រមទាំង ម៉ាស់ និងជែលលាងដៃ ចែកជូនដល់ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ រួមនឹង អង្គភាពចំណុះ ដើម្បីចែកជូនបន្តដល់បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ ក្នុងឱកាសនៃការបែកចែកនោះ លោកឧត្តមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះសមាជិកអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលរយៈកាលកន្លងមកក៏ដូចជាបច្ចុប្បន្ន បានលះបង់កម្លាំងកាយចិត្ត ពេលវេលាផ្ទាល់ខ្លួននិងគ្រួសារ ដោយមមាញឹកក្នុងការចូលរួមបំពេញការងារស្នូល បង្កា បង្ក្រាប សង្គ្រោះ ជាពិសេសបេសកកម្មដ៏ធំចំពោះមុខគឺចូលរួម បង្កា ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩៕
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនជនសង្ស័យ០២នាក់ដោយពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស
ខេត្តបាត់ដំបង:ដោយមានការអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលទៅលេីនីតិវិធីពី ឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ វេលាម៉ោង ១៤:៣០ នាទី នៅចំណុចភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គគឹមសុងនាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( វាយដោយដំបងដែក ) ០១ ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យ ចំនួន ០២ នាក់ ។ ឈ្មោះ ព្រំ សុជាតិ ភេទប្រុស អាយុ […]
លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ថវិកាពីធនាគារអភិវឌ្ឍន៍អាស៉ី(ADB) តាមប្រព័ន្ធ Video Conferent
ខេត្តកណ្ដាល:នៅព្រឹកថ្ងៃសុក្រ ៧កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោក កន សុខកាយ អភិបាល នៃគណៈអភិបាលស្រុក បានអញ្ជេីញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាសាធារណៈជាមួយបងប្អូនប្រជាពលរដ្ឋ ដែលទទួលបានហិរញ្ញប្បទានពីមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ ថវិកាពីធនាគារអភិវឌ្ឍន៍អាស៉ី(ADB) តាមប្រព័ន្ធ Video Conferent។+ដោយមានការចូលរួមពីសំណាក់លោក ឡុង កន សមាជិកក្រុមប្រឹក្សាស្រុក, លោក ជូន តារាពង្ស នាយករងរដ្ឋបាលសាលាស្រុក, លោក ប្រាជ្ញ សុវណ្ណារិទ្ធ មន្ត្រីបច្ចេកទេសខេត្តបហរចាំស្រុកល្វាឯម, កញ្ញា កែវ ជូនសុគន្ធា ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់, លោកស្រី ហង្ស ដាឡែង ប្រធានអង្គភាពលទ្ធកម្មស្រុក, លោក ជា ម៉ុង ទីប្រឹក្សាផ្នែកបរិស្ថាន, មេឃុំ ក្រុមប្រឹក្សាឃុំ ព្រមទាំងប្រជាពលរដ្ឋក្នុងឃុំពាមឧកញ៉ាអុង។ - គម្រោងដែលទទួលបានក្នុងការសាងសង់ផ្លូវបេតុងអាមេប្រវែងសរុប ១០៨៦ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ក្នុងនោះរួមមាន៖១-ប្រវែង ៧៧១ម៉ែត្រ ទទឹង […]