ព័ត៌មានជាតិ

លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាលបានអញ្ជើញបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកខ្សាច់កណ្តាលដោយផ្ដោតលើការងារសំខាន់ៗចំនួន៥ 


កណ្តាល៖ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាលនារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះបានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុកខ្សាច់កណ្តាល។


ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោក ចេង ឌីណា អភិបាលស្រុក លោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ប្រធានការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១៨។

ក្នុងកិច្ចប្រជុំនោះ បានផ្តោតសំខាន់ទៅលើការងារមួយចំនួនរួមមាន៖១-ការជំរុញការងារចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា២-ការងារបរិស្ថាន៣-ការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ និងចរាចរណ៍តាមដងផ្លូវ នាពេលរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ៤-បន្តការចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទូទាំងស្រុក៥-បញ្ហាផ្សេងៗ៕


Leave a Reply

Your email address will not be published. Required fields are marked *