Related Articles
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណី ឆក់កាបូប
ភ្នំពេញ:នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីឆក់កាបូប។ ជនសង្ស័យ ឈ្មោះ លន់ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ ឃាត់ខ្លួន ខណៈដែលរូបគេ និងបក្ខពួកម្នាក់ទៀត បានធ្វើសកម្មភាពឆក់កាបូបពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីវេលាម៉ោង ២១៖៣០នាទី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្លូវ៣០ម៉ែត្រ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ ចំណែកបក្ខពួកជនសង្ស័យដែលបានរត់គេចខ្លួន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការស្រាវជ្រាវឃាត់ខ្លួនបន្ត។
លោកសាំង ស៊ីណា ត្រូវបានប្រកាសចូលកាន់តំណែងជាចៅសង្កាត់ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ ទី៣ អាណត្តិទី៥
ភ្នំពេញ៖នៅថ្ងៃចន្ទ័ទី០៥ខែកក្កដាឆ្នាំ២០២២ លោកប្រាំង សុផល នាយករដ្ឋបាលខណ្ឌមានជ័យ តំណាងអោយលោកពេជ្រកែវមុន្នី អភិបាលនៃគណះអភិបាលខណ្ឌមានជ័យ រាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ ទី៣ ក្នុងអាណត្តិទី៥ ដែលមានសមាសភាពដូចខាងក្រោម÷។ (១)លោកសាំង ស៊ីណា ចៅសង្កាត់ និងជាប្រធានក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ ទី៣ ក្នុងអាណត្តិទី៥។(២)លោកយាន ឧត្តម ចៅសង្កាត់រងទី១ និងសមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យទី៣។(៣)លោកទឹង សុចិត្រា ចៅសង្កាត់រងទី២ និងជាសមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣ ។(៤)លោកនាង ម៉ានី សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។(៥)លោកស្រីគឹម ចាន់ណាវី សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។(៦)លោកអែម រតនា សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។(៧)លី យុកឃាង សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។(៨)គឹម ផល្លា សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។(៩)ប្រាក់ សុផុន សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។(១១)ភុន ផល សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣។(១២)លោកស្រី ម៉ែន ភិរុណ សមាជិកក្រុមប្រឹក្សាសង្កាត់ស្ទឹងមានជ័យ៣ សូមជម្រាបថា នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ អាណត្តិទី៥ បន្ទាប់ពីការបោះឆ្នោត នាថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងមក ប្រកបដោយបរិយាកាសមាន លក្ខណៈសេរី […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារ ចូលរួមបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងសហគមន៍ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ!
ភ្នំពេញ:នារសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅបរិវេណសាលាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមណ្ឌលសុខភាព សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួម បង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ធានាដល់សុវត្ថិភាពជូនសមាជិកដែលបម្រើការងារក្នុងសាលាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមណ្ឌលសុខភាព សាក់សំពៅ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលមកទំនាក់ទំនងការងារនៅទីនោះ ទាំងអស់ ក្នុងសហគមន៍ តាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល និងជំរុញការអនុវត្ត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ។