ភ្នំពេញ:នារសៀល ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ចុះធ្វើការបាញ់ថ្នាំសម្លាប់មេរោគ នៅបរិវេណសាលាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមណ្ឌលសុខភាព សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីចូលរួម បង្កាទប់ស្កាត់ជំងឺកូវីដ-១៩ ធានាដល់សុវត្ថិភាពជូនសមាជិកដែលបម្រើការងារក្នុងសាលាសង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងមណ្ឌលសុខភាព សាក់សំពៅ ក៏ដូចជាប្រជាពលរដ្ឋទូទៅ ដែលមកទំនាក់ទំនងការងារនៅទីនោះ ទាំងអស់ ក្នុងសហគមន៍ តាមវិធានការណែនាំរបស់ ក្រសួងសុខាភិបាល និងជំរុញការអនុវត្ត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ។
Related Articles
កម្លាំងព្រហ្មទណ្ឌកំរិតស្រាលស្នងការនគរបាលខេត្តកណ្តាលចុះបង្ក្រាបទីតាំងបើកល្បែងជល់មាន់តាម អន ឡាញនិងបានឃាត់ខ្លួនមនុស្ស១៦នាក់
(ខេត្តកណ្តាល) បើតាមសមត្ថកិច្ចបានឲ្យដឹងថា!កម្លាំងចម្រុះនគរបាលក្រុងតាខ្មៅបានឆ្មក់បង្រ្កាបទីតាំងមួយកន្លែង សង្ស័យពាក់ព័ន្ធ ករណីល្បែងស៊ីសងខុសច្បាប់ (ជល់មាន់អនឡាញ) ដែលជ្រកក្រោមស្លាកអាហារដ្ឋាន “សុខុមប្រជុំមិត្ត” ដោយឃាត់ខ្លួនមនុស្ស១៦នាក់ និងម៉ូតូជាច្រេីនគ្រឿង។ សមត្ថកិច្ចបន្តថា ករណីនេះធ្វើឡើងនៅតាមផ្លូវ១១១ (មាត់ទន្លេក្រុងតាខ្មៅ) ក្នុងអាហារដ្ឋាន សុខុមប្រជុំមិត្ត ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ។ លោកវរសេនីយ៌ី ឯក ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់អោយដឹងថា មនុស្ស១៦នាក់ ដែលត្រូវបានឃាត់ខ្លួននិងកម្លាំងជំនាញកំពុងធ្វើការសាកសួរនាំនិងចាត់ការបន្តរតាមនិតិវិធីច្បាប់។
នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យ០៣នាក់រួមទាំងសារធាតុញៀន០៦កញ្ចប់…..
ស្រុកអង្គស្នួល ៖ ថ្ងៃអាទិត្យ០៦រោចខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ខែធ្នូឆ្នាំ២០២០កម្លាំងសមត្ថកិច្ចស្រុកអង្គស្នួលបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ដោយពាក់ព័ន្ធករណី៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៦ខែធ្នូឆ្នាំ ២០២០ វេលាម៉ោង១៦និង៤០នាទីដែលស្ថិតនៅចំណុច ៖ លើផ្លូវលំស្ថិតនៅភូមិព្រៃសំរោងឃុំបែកចានស្រុក អង្គស្នួល ខេត្តកណ្តាល ។ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យមានចំនួន០៣នាក់ប្រុស ឃាត់ខ្លួនបានទី១_ឈ្មោះលន់ ឡយហៅពៅ ភេទប្រុសអាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរ :កម្មករសំណង់ មានទីលំនៅបច្ចុប្បន្ននៅភូមិព្រៃសំរោងឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល។ ទី២-ឈ្មោះ ហឿន ធាន ហៅពៅភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិបែកចាន ឃុំបែកចានស្រុកអង្គស្នួលខេត្តកណ្តាល មុខរបរ កម្មកររោងចក្រ។ ៣-ឈ្មោះ ផល រិន ភេទប្រុស អាយុ ៣៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មុខរបរ រត់ឡានតាក់ស៉ី។ នគរបាលបានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៏សថ្លាសង្ស័យថាសារធាតុញៀនម៉ាទឹកកកចំនួន០៦កញ្ចប់តូច។រថយន្ត០១គ្រឿងម៉ាកកាមរីឆ្លាមសេរី១៩៩៧ពណ៍ត្រីឆ្លូញ ផ្លាកកលេខ ភ្នំពេញ 2D-2838ទូសព្ទ័ដៃ០២គ្រឿងម៉ាកម៉ាកoppo០១គ្រឿងនិងiphone5 ចំនួន០១គ្រឿងម៉ូតូ០១គ្រឿងម៉ាកគុបជ្រុងចាស់ ។ឩបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ តាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្ថិ៍បែកចានបានទទួលពត៍មានពីកម្លាំងមហាជនល្អថាមានមុខ សញ្ញាកំពង់ជួញដូរថ្នាំញៀននៅចំណុចកើតហេតុខាងលើ […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស
នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញធ្វើការបាញ់ថ្នាំសម្លាប់មេរោគ ក្នុងបរិវេណ សាលាបឋមសិក្សា អ្នកឧកញ៉ាមហាភក្តី ហ៊ុន នាង ព្រែកកំពឹស ដែលជាទីតាំងដំណើរការនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ព្រែកកំពឹស នូវដូសទី១ និងដូសទី២ ទើបតែរួចរាល់នេះ ដើម្បីធានាសុវត្ថិភាពជូនបុគ្គលិកសិក្សា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងគោលបំណង ចូលរួម បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ៕