Related Articles
មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាលបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីក្នុងភូមិកោះប្រាក់, ភូមិភូមិធំ, ភូមិរទាំង, ភូមិកោះប្រាក់ចាស់, និងភូមិរទាំងត្បូង, ឃុំភូមិធំ សូមចូលរួមសហការជាមួយក្រុមការងារចុះវាស់វែងដីធ្លី ដោយត្រូវកំណត់ព្រំដីអោយបានច្បាស់លាស់ និងត្រូវផ្ដល់ឯកសារពាក់ព័ន្ធ ដើម្បីមានភាពងាយស្រួល និងឆាប់រហ័សដល់ក្រុមការងារចុះបញ្ជីដី
នេះជាការអំពាវនាវរបស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្ដាល ធ្វើឡើងក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធចំនួន៥ភូមិ ក្នុងស្រុកកៀនស្វាយ នាព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ ២០២២ នៅក្នុងបរិវេណវត្តកៀនស្វាយក្រៅ។ លោក ព្រំ ឆាត បានបន្តថា៖ ការចូលរួមសហការរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរពាក់ព័ន្ធ គឺពិតជាមានសារៈសំខាន់ណាស់ ក្នុងការពន្លឿនដល់ការឈ្មោះជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យបានចប់សព្វគ្រប់ ដើម្បីឈានដល់ការចេញប័ណ្ណស្របច្បាប់ជូនពួកគាត់បានយ៉ាងឆាប់រហ័ស។ លោកអនុប្រធានមន្ទីរ បន្ថែមថា ឯកសារពាក់ព័ន្ធដែលត្រូវត្រៀមរួមមាន៖ លិខិតទិញលក់ សំបុត្រកំណើត សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារផ្សេងៗជាដើម។ លោកអនុប្រធានមន្ទីរ បន្ថែមទៀតថា៖ ការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លីនេះជាប្រការសមស្របបំផុត ដែលបានកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ ។ ហើយក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី អ្នកកាន់កាប់ទទួលបានប័ណ្ណកម្មសិទ្ធិ ហើយតាមរយៈ នៃប័ណ្ណកម្មសិទ្ធិនេះបងប្អូនប្រជាពលរដ្ឋ […]
ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានឃាត់ខ្លួនជនសង្ស័យ០១នាក់រួមទាំងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់…
ស្រុកកៀនស្វាយ:កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគគីរបានឃាត់ខ្លួនជនសង្ស័យ០១នាក់ដោយពាក់ព័ន្ធនិងករណី: ជួញដូរ នឹងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនហេតុការនេះបានកើតនៅថ្ងៃ ចន្ទ័ ៧ រោចខែ មិគសិរ ឆ្នាំ ជូតទោ សក័ ព.ស២៥៦៤ ត្រូវថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ និង ២០ នាទីដែលស្ថិតនៅចំណុច ផ្ទះឈ្មោះ រឿន វិសាលភេទប្រុស អាយុ ២៩ ឆ្នាំ (ខ្មែរ) ក្នុងភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ ជនសង្ស័យ០១នាក់ប្រុស១/ ឈ្មោះ រឿន វិសាល ភេទប្រុស អាយុ ២៩ ឆ្នាំ (ខ្មែរ) មុខរបរមិពិត មានទីលំនៅ ភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។ សមត្ថកិច្ចបានដកហូតវត្ថុតាងចាប់យករួមមាន:១/ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៣ […]
អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោសន្ធៅនឹងរងការខូចខាតមួយចំនួននៅសង្កាត់ទឹកថ្លា!
ភ្នំពេញ:អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋ មួយកន្លែង នៅតាមម្តុំត្រឡោកបែក និងបានបំផ្លាញសម្ភារៈអស់មួយចំនួន ក្នុងនោះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី បានបង្កជាអគ្គិភ័យឆាបឆេះតែម្តង។ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១៨និង២០នាទីយប់ ថ្ងៃទី១៦ខែមីនា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្ទះលេខ២៤១ ផ្លូវរថភ្លើង សង្កាត់ទឹកថ្លាខណ្ឌសែនសុខរាជធានីភ្នំពេញ បានរលត់ទៅវិញហើយ ក្រោយមានការជួយសង្គ្រោះពីកម្លាំងសមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរង ទទួលផែនការងារអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការអន្តរាគមន៍សង្គ្រោះនេះ គឺកម្លាំងសមត្ថកិច្ចជំនាញបានប្រើប្រាស់រថយន្តពន្លត់ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ ៨ឡាន ស្មើរនឹង ៣២ម៉ែត្រ។ លោកស្នងការរង បានបន្តថា ចំពោះម្ចាស់ទីតាំងឈ្មោះ កៅ ហុង ភេទប្រុស អាយុ ៤៧ឆ្នាំ មានមុខរបរ ម៉ៅការសំណង់ ស្នាក់នៅទីតាំងកើតហេតុខាងលើ។ លោកស្នងការរង បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញ ឈើប្រក់សង័សី (ទំហំ ៥ម៉ែត្រ x ១៦ម៉ែត្រ), ឈើប្រទាល និងសម្ភារៈប្រាស់ប្រចាំថ្ងៃមួយចំនួន។ យ៉ាងណាមិញសម្រាប់ប្រតិបត្តិការនេះ ត្រូវបានកម្លាំងសមត្ថកិច្ចគ្រប់គ្រងបាននៅវេលាម៉ោង៧និង០០នាទីនាថ្ងៃខែដដែរ។ ចំពោះមូលហេតុការដែលនាំឲ្យមានអគ្គិភ័យនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី បង្កជាអគ្គិភ័យ៕