ព័ត៌មានជាតិ

ប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរបានឃាត់ខ្លួនជនសង្ស័យ០១នាក់រួមទាំងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន០៣កញ្ចប់…

ស្រុកកៀនស្វាយ:កម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលគគីរបានឃាត់ខ្លួនជនសង្ស័យ០១នាក់ដោយពាក់ព័ន្ធនិងករណី: ជួញដូរ នឹងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនហេតុការនេះបានកើតនៅថ្ងៃ ចន្ទ័ ៧ រោចខែ មិគសិរ ឆ្នាំ ជូតទោ សក័ ព.ស២៥៦៤ ត្រូវថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ និង ២០ នាទីដែលស្ថិតនៅចំណុច ផ្ទះឈ្មោះ រឿន វិសាលភេទប្រុស អាយុ ២៩ ឆ្នាំ (ខ្មែរ) ក្នុងភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនសង្ស័យ០១នាក់ប្រុស១/ ឈ្មោះ រឿន វិសាល ភេទប្រុស អាយុ ២៩ ឆ្នាំ (ខ្មែរ) មុខរបរមិពិត មានទីលំនៅ ភូមិ តារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ឃាត់ខ្លួន)។

សមត្ថកិច្ចបានដកហូតវត្ថុតាងចាប់យករួមមាន:១/ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់ (មធ្យម ០១ តូច ០២)២/ សំភារៈវេចខ្ចប់ នឹង ប្រើប្រាស់ ថ្នាំញៀន មួយចំនួន ៣/ ម៉ូតូ០១គ្រឿងម៉ាក SuzukiVivaពណ៌ក្រហម បាញ់ពណ៌ទឹកមាស ផ្លាកលេខ កណ្តាល 1E.7477 ។

សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងខាងលើ មានប្រជាពលរដ្ឋ ល្អបានរាយការណ៍មកកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរ ថានៅចំណុចផ្ទះឈ្មោះ រឿន វិសាល ភេទប្រុស កំពង់ តែធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្រោយពីទទួលបានពត៌មានភ្លាមកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ សហការណ៍ជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុក បានចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរដើម្បីសួរនាំ ។

នៅចំពោះមុខសត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថាថ្នាំញៀនខាងលើពិតជារបស់ខ្លួនប្រាកដមែន ដែលខ្លួនបានទិញពីមនុស្សស្រីម្នាក់ (មិនស្គាល់ឈ្មោះជនជាតិវៀតណាម) នៅ ម្តុំ ក្តាន់ពីរ ក្រុងភ្នំពេញ យកមកវេចខ្ចប់ជាកញ្ចប់តូចៗដើម្បីចែកចាយបន្ត ។

ក្រោយពីសួរនាំចប់ កម្លាំងសមត្តកិច្ចប៉ុស្តិ៍រដ្ឋបាលគគីរក៏បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីសាកសួរ និងបន្តរចាត់ការតាមនិតិវិធី ។

Leave a Reply

Your email address will not be published. Required fields are marked *