ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម!

ខេត្តកំពង់ចាម!នៅព្រឹកថ្ងៃអង្គារ ទី៩ ខែមេសា ឆ្នាំ២០២៤នេះ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត លោក-លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម លោកអភិបាលក្រុង លោក-លោកស្រី ថ្នាក់ដឹកនាំ និងកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភលើកទឹកចិត្តដល់កងកម្លាំងនូវ ថវិកា ចំនួន១០លានរៀល, មី ចំនួន ២០០កេស, ភេសជ្ជ ចំនួន ២៥០កេស និង ទឹកសុទ្ធ ចំនួន ២៥០កេស ព្រមទាំងឧបត្ថម្ភនូវថវិកា ចំនួន 5,000ដុល្លារអាមេរិក សម្រាប់ចូលរួមចំណែកសាងសងអាគាររដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដែលបាននឹងកំពុងសាងសង់ ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់គ្រប់កងកម្លាំងទាំងអស់ ឲ្យបន្ដការខិតខំយកចិត្តទុកដាក់លើភារកិច្ចជាកងកម្លាំង ដើម្បីធានានូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ពិសេសនាឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *