ព័ត៌មានជាតិ

លោកចាន់តារាអភិបាលនៃគណៈអភិបាលក្រុង អរិយក្សត្រ នាយក-នាយករងរដ្ឋបាលក្រុង មន្រ្តីរាជការ និងមន្រ្តីស័្មគ្រចិត្ត នៃរដ្ឋបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល បានធ្វើតេស្តរកសារធាតុញៀន ទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ​

ក្រុងអរិយក្សត្រ:នៅព្រឹកថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ លោកចាន់តារាអភិបាលគណៈអភិបាលក្រុង នាយក-នាយករងរដ្ឋបាលក្រុង មន្រ្តីរាជការ និងមន្រ្តីស័្មគ្រចិត្ត នៃរដ្ឋបាលក្រុងអរិយក្សត្រ ខេត្តកណ្តាល បានធ្វើតេស្តរកសារធាតុញៀន ទទួលបានលទ្ធផលអវិជ្ជមាន ១០០ភាគរយ​ ។

លោកអភិបាលក្រុងសូមកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ដល់មន្ត្រីរាជការ និងមន្ត្រីស័្មគ្រចិត្តទាំងអស់ នៃរដ្ឋបាលក្រុងអរិយក្សត្រ ដែលបានធ្វើតេស្តរកសារធាតុញៀនខុសច្បាប់ និងទទួលបានលទ្ធផលល្អប្រសើរ ដោយមិនជាប់ពាក់ព័ន្ធនឹងសារធាតុញៀន ដែលជាគំរូល្អក្នុងសង្គម ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនខុសច្បាប់ ឱ្យអស់ចេញពីសង្គមកម្ពុជា ។

Leave a Reply

Your email address will not be published. Required fields are marked *