នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ជឹម ឬទ្ធី មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានចាត់តំណាងប្រគល់ថវិកាដែលមានការចូលរួមពី នាយ-នាយរង នៃអាវុធហត្ថខណ្ឌ ក្នុងស្មារតីសាមគ្គីភាព សរុបចំនួន ១,២០០,០០០៛ (មួយលានពីរសែនរៀល) ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកវរសេនីយ៍ត្រី នែម ស៊ីហ៊ន់ មេបញ្ជាការរងខណ្ឌ ដែលបងស្រីរបស់លោកទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
Related Articles
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!
នៅថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជិត១០ឆ្នាំមកហើយ៕
សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យ កាប់ប្លន់យកម៉ូតូ បានចំនួន៣នាក់
ភ្នំពេញ៖ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្សពួកចំនួន១៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនយកទៅធ្វើការសាកសួរ ភ្លាមៗ បន្ទាប់ពីក្រុម ជនសង្ស័យទាំងនោះ បានធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះម្នាក់ បាត់សម្រេច ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១និង៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃ ទី១៤ ខែមិនា ឆ្នាំ២០២១ ទល់មុខ ការ៉ាសាំងតូតាល់ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវកម្លាំងឃាត់ខ្លួន បានមានឈ្មោះ១.ឈ្មោះ អៀង សុខហ៊ង ភេទប្រុសប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។២.ឈ្មោះ ប៉ុន ថារ៉ាវុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ ៣.ឈ្មោះ ផា ដាវី ភេទស្រី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ […]
លោកព្រុំ សំណាងអធិការស្រុកកៀនស្វាយចុះផ្ទាល់មើលការស្លាប់លោកយាយឈ្មោះឈុំ សាវុន
ខេត្តកណ្តាល!គួរឲ្យអាសួរណាស់លោកយាយឈ្មោះឈុំសាវុនបានធ្វើអត្តដោយខ្លួនឯងកើតហេតុនៅថ្ងៃទី២៥ខែមករាឆ្នាំ២០២២ វេលាម៉ោង ០២:៣០នាទី ។នៅត្រង់ចំណុចភូមិរទាំងត្បូងឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល។ លោកអធិការស្រុកថា!ជនរងគ្រោះ ០១នាក់ឈ្មោះឈុំ សាវុនភេទស្រី អាយុ៧៣ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះមានលំនៅភូមិរទាំងត្បូងឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្តាល ( មនុស្សចាស់វង្វេងមានជំងឺប្រចាំកាយ )។បើតាមសមត្ថកិច្ចបានឲ្យដឹងថា!កាលពីថ្ងៃទី២៥ខែមករា ឆ្នាំ២០២២វេលាម៉ោង ០៨:៣០នាទី តាមការបំភ្លឺរបស់ឈ្មោះ អ៊ុច ប៊ុននី ភេទស្រី អាយុ៥៥ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិ៛ទាំងត្បូងឃុំភូមិធំស្រុកកៀនស្វាយខេត្តកណ្ដាលត្រូវជាកូនប្រសារស្រីរបស់សពឈ្មោះឈុំសាវុនភេទស្រីអាយុ៧៣ឆ្នាំជនជាតិខ្មែរមានលំនៅភូមិរទាំងត្បូងឃុំភូមិធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។បានបំភ្លឺថាៈម្តាយក្មេកគាត់ បានសំរាកនៅក្នុងបន្ទប់ក្រោមផ្ទះជាមួយចៅប្រុសបង្កើតចៅប្រសារស្រីនឹងចៅទួតប្រុសស្រីចំនួន ០៣នាក់ទៀតបាននាំគ្នាចូលដេកសំរាកក្នុងបន្ទប់ថ្ម ទ្វារដែកក្រោមផ្ទះតាំងពីម៉ោង ០៧:៣០នាទីយប់ថ្ងៃទី២៤ខែមករា ឆ្នាំ២០២២ រហូតដល់ម៉ោង២:៣០នាទីទៀបភ្លឺថ្ងៃទី២៥ខែមករា ឆ្នាំ២០២២ក៏បានលឺសំលេងគោះទ្វារតែមិនលឺសំលេងស្រែកហៅទេដូច្នេះនាងខ្ញុំស្មានតែឆ្កែកេះទ្វារក៏បានដេកទៅវិញទៅ។លុះដល់ម៉ោង ៦:៤០នាទីនៅថ្ងៃ ខែឆ្នាំដដែលកូនប្រសារស្រីឈ្មោះអ៊ុច សុខនីភេទស្រីបានអោយកូនប្រសារឈ្មោះប៉ាត់ សុវណ្ណដាលីនភេទស្រីដាស់ម្តាយក្មេកហូបបបរដោយឃើញគាត់មិនទាន់ក្រោកក៏ទុកបបរនៅចុងជើងជនរងគ្រោះបានប្រហែល៣០នាទីកូនប្រសាស្រីបានដាស់គាត់ម្តង ដោយអង្រួនជើងគាត់ក៏បានឃើញឈាមហូរចេញពីសារ៉ុងគាត់បានផ្អើលឆោឡោហៅប្តីរបស់គាត់កូនប្រសារមកមើលស្រាប់តែឃើញមានស្នាមកាំបិតចាក់លើពោះគាត់ចំនួន៣កាំបិត។ពេលដឹងថាម្តាយក្មេករបស់គាត់ឈ្មោះឈុំសាវុនភេទស្រីបានស្លាប់ក៏បានរាយការណ៍ជូនអាជ្ញាធរភូមិ ឃុំនិងរាយការណ៍ជូននគរបាលប៉ុស្តិ៍រដ្ឋបាលភូមិធំ ក្រោយពីទទួលបានព័ត៌មានភ្លាមកំលាំងនគរបាលប៉ុស្តិ៍ភូមិធំសហការជាមួយកំលាំងជំនាញកោសល្យវិឆ័្ចយពិនិត្យហេតុស្រុក.ខេត្ត.អាជ្ញាភូមិឃុំនឹងគ្រូពេទ្យឃុំភូមិធំបានចុះដល់កន្លែងកើតហេតុដើម្បីធ្វើការពិនិត្យសាកសព ។ក្រោយពេលកំលាំងជំនាញពិនិត្យហេតុនឹងគ្រូពេទ្យបានពិនិត្យសពឈ្មោះឈុំសាវុនភេទស្រីស្លាប់ដោយសារធ្វើអត្តឃាតដោយខ្លួនឯង ។*ក្រុមគ្រួសារសពទទួលស្គាល់ថាឈ្មោះឈុំ សាវុនភេទស្រីពិតជាស្លាប់ដោយសារធ្វើអត្តឃាតនឹងមិនមានការប្ដឹងតវ៉ាអ្វីឡើយ។សាកសពឈ្មោះឈុំសាវុន ភេទស្រីបានប្រគល់ជូនក្រុមគ្រួសារសពធ្វើបុណ្យតាមប្រពៃណី ។