ព័ត៌មានជាតិ

កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកក្រគរ បានសហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំបានក្របួចជនសង្ស័យម្នាក់ដោយពាក់ព័ន្ធករណីមុខសញ្ញាកាច់កម៉ូតូ!

ខេត្តពោធិ៍សាត់:នៅថ្ងៃទី ១៧ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៣និង ០០នាទី កម្លាំងជំនាញព្រហ្មទណ្ឌស្រុក ក្រគរបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្នោតជុំ បានចុះល្បាតនិងបង្រ្កាបមុខសញ្ញាកាច់កម៉ូតូ ហេតុការណ៍នេះបានកើតឡើងនៅចំណុចលើកំណាត់ផ្លូវជាតិលេខ៥ ដែលស្ថិតក្នុងភូមិត្រាំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ . ឈ្មោះ ផល គឹមរី ភេទប្រុស អាយុ ៣៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់​ ។

ចំណែកវត្ថុតាងសម្ថតកិច្ចបានដកហូតបាន1. សម្ភារៈកាច់កម៉ូតូមួយឈុត2. កូនកាំបិតមួយ3. សោរសម្រាប់មូលក្បាលប៊ូសុីមួយ4. សោរខ្សៀរមួយ 5. ម៉ូតូមួយគ្រឿ

ក្រោយពេលកើតហេតុជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *