ព័ត៌មានជាតិ

គួរឲ្យរន្ធត់!ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងគោយន្តបណ្តាលឲ្យស្លាប់៣នាក់ប្រុស.ស្រីនៅដងផ្លូវជាតិលេខ១!

(ខេត្តកណ្តាល)យ៉ាងហោចណាស់មានជនរងគ្រោះប្រុស.ស្រី៣នាក់បានស្លាប់ភ្លាមៗករណីគ្រោះថ្នាក់ចរាចរណ៍កើតហេតុនៅថ្ងៃទី១៣ខែមិថុនាឆ្នាំ ២០២២វេលាម៉ោង ០៥និង១៥នាទី។នៅលើដងផ្លូវជាតិលេខ១ចន្លោះគីឡូម៉ែត្រ ៣៤-៣៥នៅត្រង់ចំណុចភូមិជ័យឧត្តមឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល។

បើតាមលោកហង្ស ផាណារ៉ា អធិការ រងស្រុកផ្នែកចរាចរណ៍ថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ ខាងលើមានម៉ូតូមួយម៉ាក HONDA DREAM125 ពណ៌ខ្មៅប្រភេទស្រីពាក់ផ្លាកលេខ ភ្នំពេញ1GG-1943 បើកបរដោយឈ្មោះឈាងស៊ីនភេទប្រុស អាយុ២២ឆ្នាំមានទីលំនៅភូមិប្រស្រែឃុំបឹងព្រះស្រុកបាភ្នំ ខេត្តព្រៃវែង។

មានអ្នករួមដំណើរចំនួន០២នាក់១/ឈ្មោះលាងស្រីនាងភាទស្រី អាយុ២០ឆ្នាំ២/ឈ្មោះអោនធារ៉ាភេទស្រីអាយុ២២ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នាដែលបើកបរមានទិសដៅពីអ្នកលឿងទៅ ភ្នំពេញតាមដងផ្លូវជាតិលេខ១លុះ
ពេលបើកមកដល់ចំណុចកើតហេតុលើ បានបុកយានយន្តមិនស្គាល់អត្តសញ្ញាណ។ (តាមព័ត៌មានថាបុកគោយន្តដែលបើកឆ្លងកាត់ថ្នល់ពីលិចទៅកើតតាមព័ត៌មាន)រត់គេចបាត់ បណ្តាលអោយស្លាប់ជនរងគ្រោះទាំង០៣នាក់នៅកន្លែងកើតហេតុ។លោកអធិការ រងស្រុកបន្តថា!ក្រោយពីកើតហេតុសមត្ថកិច្ចចុះទៅធ្វើការវាស់វែងនិងប្រគល់សាកសពអោយកក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែកវត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តការស្រាបជ្រាវតាមនិតិវិធី។

លោកអធិការ រងស្រុកនិងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរត្រូវមានការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា

Leave a Reply

Your email address will not be published. Required fields are marked *