Related Articles
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បើកវគ្គបណ្តុះបណ្តាល អ្នកកាសែត ជំនាញ «សរសេរព័ត៌មានអំពី បរិស្ថាននិងសុខភាព» លើទូកទេសចរណ៍ តាមដងទន្លេមេគង្គ —- —-
ខេត្តកណ្តាល៖ សិក្ខាកាមដែលជាអ្នកសារព័ត៌មាន ចំនួន៣៩រូប បានទទួលចំណេះដឹង បទពិសោធន៍ និងការរឹតចំណងសាមគ្គីភាព ក្នុងវគ្គបណ្តុះបណ្តាលជំនាញ «សរសេរព័ត៌មានអំពី បរិស្ថាននិងសុខភាព» នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ លើទូកទេសចរណ៍ តាមដងទន្លេមេគង្គ ពីភ្នំពេញមកទីស្នា់កការសមាគម ស្ថិតក្នុងភូមិព្រែកក្របៅទី៣ សង្កាត់ព្រែកអំពិល ក្រុងអរិយក្សត្រ ខេត្តកណ្តាល។ លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា បានឡើងមានមតិស្វាគមន៍គ្រូបង្គោល និង សិក្ខាកាមទាំងអស់។ លោកប្រធាន សូមថ្លែងអំណរគុណ ឯកឧត្តមសាស្ត្រាចារ្យ មឿន ឈានណារិទ្ធ និង ឯកឧត្តមសាស្ត្រាចារ្យ ស៊ី បរិញ្ញា ដែលផ្តល់កិត្តិយសចូលធ្វើបទបង្ហាញ ចែករំលែកបទពិសោធន៍ ចំណេះដឹង ក្នុងវគ្គនេះ។ លោកប្រធានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយ សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សហការជាមួយ វិទ្យាស្ថានកម្ពុជាសម្រាប់ការសិក្សាផ្នែកសារព័ត៌មាន។ លោកប្រធានបានណែនាំអោយសិក្ខាកាមយកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពី ឯកឧត្តមសាស្ត្រាចារ្យទាំងពីររូប។ ក្នុងវគ្គនេះ សិក្ខាកាមបានសិក្សាពីគុណតម្លៃនៃដំណឹង របៀបជ្រើសរើសប្រធានបទនិងមុម បច្ចេកទេសសម្ភាសន៍ និងការសរសេរព័ត៌មានប្រកបដោយវិជ្ជាជីវៈ ចាប់ពីសេចក្តីផ្តើមដែលទាក់ទាញ ព្រមទាំង […]
បង្ក្រាបក្រុមញៀនល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនមនុស្ស៩នាក់ ធ្វេីការអប់រំ និងកិច្ចសន្យាបញ្ឈប់
ខេត្តសៀមរាប ៖ កម្លាំងនៃអធិការដ្ឋានក្រុងសៀមរាប បានសហការជាមួយ កម្លាំង ប៉ុស្តិ៍នគរបាលសង្កាត់ស្វាយដង្គំ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង១៧ និង១០នាទី ស្ថិតនៅចំណុចតផ្ទះជួល ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានចុះបង្ក្រាបក្រុមញៀនល្បែងស៊ីសងខុសច្បាប់ ឃាត់ខ្លួនមនុស្ស ៩នាក់ ដោយល្មើសវិធានការរដ្ឋបាលក្នុងពេលមេរោគកូវីដ១៩ផ្ទុះឡើង។ ការបង្ក្រាបនេះ បានមនុស្ស ០៩នាក់ រួមមាន ៖១.ឈ្មោះ គិម ស៊ុន ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម២.ឈ្មោះ វ៉ា ង៉ិក ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិរហាល ឃុំត្បែង ស្រុកបន្ទាយស្រី៣.ឈ្មោះឈិក គិមហួន ភេទស្រី អាយុ៣០ឆ្នាំ នៅភូមិជន្លង់ សង្កាត់សាលាកំរើក៤.ឈ្មោះសុខ ម៉ៅ ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម៥.ឈ្មោះយាន ចេង ភេទប្រុស អាយុ៦៥ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក៦.ឈ្មោះរស់ គីម ភេទប្រុស អាយុ៦៥ឆ្នាំ […]
ប្រញ៉ាប់ដឹកម៉េនទៅបូជាសពស្រាប់តែលិចទូកដរបណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធម្មនៅស្រុកកោះធំ
ខេត្តកណ្តាល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៥ និង៣០នាទី ចំណុចកើតហេតុស្ទឹងក្រោយវត្តទួលស្លែងប្រហែល ២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិទួលស្លែងឃុំលើកដែកស្រុកកោះធំខេត្តកណ្ដាល។បើតាមសមត្ថកិច្ចបានឲ្យដឹងថា!នៅមុនពេលកើតហេតុខាងលើមានរថយន្តម៉ាកហ៊ីយិនដាយពណ៍ខៀវពាក់ស្លាកលេខ ភ្នំពេញ2X 3530ដឹកសម្ភារៈសំរាប់(បូជាសព )បើកឆ្លងទូកដរវត្តទួលស្លែងមានទិសដៅពី ត្រើយខាងជើង ទៅត្រើយខាងត្បូង( ភូមិត្រឡោកបែក _ ភូមិទួលស្លែង ) បើកបរដោយឈ្មោះគីម ស៊ឹង ភេទប្រុសអាយុ ៣២ឆ្នាំជនជាតិ ខ្មែរមានទីលំនៅៗភូមិព្រែកផ្អាវឃុំកំពង់កុងស្រុកកោះធំខេត្តកណ្ដាល មុខរបរសងម៉េនបូជាសពនិងម្ចាស់រថយន្ត ( ស្លាប់នៅកន្លែងកើតហេតុ)។ពេលកំពុងតែឆ្លងមកជិតដល់ត្រើយខាងត្បូងក៏មានខ្យល់បក់រេទូកដរទៅទិសខាងលិច បណ្ដាលអោយក្រឡោមលិចទូកនិងអ្នកបើកបររួមទាំងរថយន្តតែម្ដង។តាមការ« សន្និដ្ឋានបឋម» របស់សមត្ថកិច្ចតាមការស្ដាប់ពត៌មានក្បែរកន្លែងកើតហេតុ ករណីនេះបង្កឡើងដោយ ជនរងគ្រោះ ធ្វេសប្រហែស ខ្វះការប្រុងប្រយ័ត្នមិនស្ដាប់តាមការណែនាំរបស់អ្នកបើកទូកដរ អោយរុះរើសម្ភារៈចុះខ្លះព្រោះចម្លងខ្លាចក្រែងមានឧបស័គដូចការរៀបរាប់ខាងលើ តែជនរងគ្រោះមិនស្ដាប់ហើយជជេសមិនធ្វើតាមដោយថាខ្លួនថាប្រញាប់ ទៅរៀបចំសងម៉េនបូជាសពអ្នកដទៃទៀត ដោយអ្នកបើកបររថយន្តបង្ខំពេក ទើបអ្នកបើកទូកដរចម្លងខណៈពេលកំពុងឆ្លងជិតដល់ត្រើយម្ខាងទៀតស្រាប់តែមានខ្យល់បក់រេលិចទាំងទូកនិង អ្នកបើកបររថយន្តក្នុងទឹកស្ទឹងតែម្ដង ។ចំពោះករណីនេះ ក្រោយពីទទួលបានពត៌មានភ្លាមលោក វរសេនីយ៍ឯក ស៊ីមឃាង អធិការនគរបាលស្រុកកោះធំបានដឹកនាំកម្លាំងជំនាញនិងប៉ុស្ដិ៍រដ្ឋបាលចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រង់យកមធ្យោបាយនិងជនរងគ្រោះឡើងគោក(លទ្ធផលនៃការសង់សពនិងមធ្យោបាយអស់រយៈពេល៨ ម៉ោងគិតត្រឹម ៧ព្រឹក រហូតដល់១៤ និង០០នាទី)។ចំពោះករណីនេះក្រុមគ្រួសារជនរងគ្រោះ សំណូមពរសមត្ថកិច្ចមិនប្ដឹងផ្ដល់ទាមទារលើភាគីណាទេដោយសារប្ដីខ្លួនបើកបរធ្វេសប្រហែសដោយខ្លួន ណាមួយទូកដរជារបស់វត្ត ចម្លងមិនដោយបានបង់ប្រាក់គឺរួមសំរាប់ចម្លងប្រជាពលរដ្ឋ សូមសំណូមពរយកតែមធ្យោបាយនិងសពជនរងគ្រោះធ្វើបុណ្យតាមប្រពៃណី។