Related Articles
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនៃស្នងដ្ឋាន នគរបាលខេត្តកណ្តាលបានបញ្ជាឲ្យកងកម្លាំងនគរបាលខេត្តកណ្តាល ទាំងអស់ត្រូវការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ ប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋានរបស់ខ្លួន
កណ្តាល៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញត្រួតពិនិត្យកងកម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្ត និងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ។ នាឱកាសនោះ លោកឧត្តមសេនីយ៍ទោស្នងការ បានសង្កត់ធ្ងន់ឲ្យកងកម្លាំងនគរបាលខេត្តកណ្តាលទាំងអស់ត្រូវយកចិត្តទុកដាក់ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួនទទួលខុសត្រូវជូនថ្នាក់ដឹកនាំ ក៏ដូចជាប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងបង្កើនកិច្ចប្រតិបត្តិការឲ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋ កែសម្រួលឥរិយាបថ ពាក្យសម្តី អាកប្បកិរិយា ឲ្យបានសមរម្យត្រឹមត្រូវ គោលការណ៍សំខាន់គឺ សម្រួលចរាចរណ៍ សម្រួលសន្តិសុខសណ្តាប់ធ្នាប់តាមដងផ្លូវ ឬក៏គោលដៅនានា នាឱកាសបុណ្យភ្ជុំបិណ្ឌ។លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា កងកម្លាំងរបស់យើងត្រូវអនុវត្តឲ្យបានដាច់ខាតនូវប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ពិសេសលោកអធិការនគរបាលគ្រប់ស្រុក-ក្រុង ត្រូវធានាបានថានៅក្នុងមូលដ្ឋានរបស់ខ្លួនគ្មានល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្នុងករណីពិនិត្យឃើញថាមានស្រុក-ក្រុងនីមួយៗ ជាអ្នកទទួលខុសត្រូវ។ជាមួយគ្នានោះទេ លោកឧត្តមសេនីយ៍ទោស្នងការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ របស់លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តទាំងអស់ក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ ដោយលោកស្នងការរងម្នាក់ៗទទួលបាន៣០០,០០០រៀល អង្ករ៥០គ.ក្រ, នាយការិយាល័យទាំង៣១ ក្នុងម្នាក់ៗទទួលបាន១០០,០០០រៀល […]
ជួយគ្នាក្នុងគ្រាលំបាក! ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បញ្ជូនមន្ដ្រីអាវុធហត្ថ៥នាក់ ចូលរួមបរិច្ចាគឈាមជួយសង្គ្រោះដល់ លោកមេបញ្ជាការរង អាវុធហត្ថខណ្ឌឫស្សីកែវ
លោកវរសេនីយ៍ត្រី ឡុញ កុសល មេបញ្ជាការរង មូលដ្ឋានអាវុធហត្ថខណ្ឌឫស្សីកែវ ដែលមានជំងឺរលាកក្បាលឆ្អឹងផាលត្រគាកទាំងសងខាងធ្ងន់ធ្ងរ បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកេតុមាលា (179) ហើយត្រូវការអ្នកស្ម័គ្រចិត្ត បរិច្ចាគឈាម ដើម្បីធ្វើការវះកាត់ជាបន្ទាន់។ គ្រាន់តែទទួលបានព័ត៌មាននេះភ្លាម លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ លើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៥នាក់ ដែលបានស្ម័គ្រចិត្តទៅចូលរួមបរិច្ចាគឈាម ជួយដល់ លោកវរសេនីយ៍ត្រី ឡុញ កុសល ភ្លាមៗផងដែរ។ លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏សូមថ្លែងអំណរគុណ និងមានការកោតសរសើរយ៉ាងខ្លាំង ដល់មន្ទីរពេទ្យព្រះកេតុមាលា (179) ដែលបានមើលថែព្យាបាលដល់ លោកវរសេនីយ៍ត្រី ឡុញ កុសល ដែលជាមន្ត្រីក្រោមឱវាទ ដោយក្តីអនុគ្រោះ និងយកចិត្តទុកដាក់បំផុតកន្លងមកនេះ៕
ឯកឧត្ដម ឃួង ស្រេង អញ្ជេីញ បើកការដ្ឋានពង្រីកផ្លូវបេតុងទទឹង ១២ម៉ែត្រ ប្រវែង ១.៣៧០ម៉ែត្រ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ
ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ០២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីដាក់គ្រឿងចក្របើកការដ្ឋានពង្រីកផ្លូវបេតុងទទឹង ១២ម៉ែត្រ ប្រវែង ១.៣៧០ម៉ែត្រ នៅភូមិដំណាក់ធំ ភូមិព្រែកទាល់ និងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ៕