Related Articles
សមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនជនសង្ស័យ កាប់ប្លន់យកម៉ូតូ បានចំនួន៣នាក់
ភ្នំពេញ៖ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្សពួកចំនួន១៦នាក់ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ ឃាត់ខ្លួនយកទៅធ្វើការសាកសួរ ភ្លាមៗ បន្ទាប់ពីក្រុម ជនសង្ស័យទាំងនោះ បានធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះម្នាក់ បាត់សម្រេច ។ ហេតុការណ៍នេះបានកេីតឡេីងនៅវេលាម៉ោង ១និង៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃ ទី១៤ ខែមិនា ឆ្នាំ២០២១ ទល់មុខ ការ៉ាសាំងតូតាល់ ផ្លូវវេងស្រេង ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យដែលត្រូវកម្លាំងឃាត់ខ្លួន បានមានឈ្មោះ១.ឈ្មោះ អៀង សុខហ៊ង ភេទប្រុសប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។២.ឈ្មោះ ប៉ុន ថារ៉ាវុទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងល្វា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ។ ៣.ឈ្មោះ ផា ដាវី ភេទស្រី អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ […]
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!
នៅថ្ងៃអង្គារ ទី០២ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន ប្រាំសែន ប្រាំម៉ឺនរៀល (៥,៥៥០,០០០រៀល) អង្ករចំនួន ២៥ការុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៤គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជិត១០ឆ្នាំមកហើយ៕
កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រសប់បានសហការជាមួយកម្លាំងសមត្ថកិច្ចផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រកខ្សាច់កណ្ដាលបានឃាត់ខ្លួនជនសង្ស័យ០១នាក់រួមនឹងថ្នាំញៀន0៤កញ្ចប់តូចនឹង សម្ភារៈប្រើប្រាស់មួយចំនួន
ខេត្តកណ្ដាលស្រុកខ្សាច់កណ្តាល:នៅថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា គ.ស ២០២១កម្លាំងសមត្ថកិច្ចផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកខ្សាច់កណ្ដាលបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះប្រសប់បានឃាត់ខ្លួនជនសង្ស័យបានម្នាក់ដោយពាក់ព័ន្ធនឹងករណីជួញដូរនិងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១០.០៣.២០២១ វេលាម៉ោង១៥:៣០នាទីចំណុចក្នុងផ្ទះ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ជនសង្ស័យចំនួន ០១នាក់១-ឈ្មោះថុន យូឡុង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រះប្រសប់ ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន០៤កញ្ចប់តូច(ទំងន់០,៨១ក្រាម)។២-ទូរស័ព្ទចំនួន០១គ្រឿង។៣-ឧបករណ៍សំរាប់ប្រេីប្រាស់ថ្នាំញៀននិងសំភារះសំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកេីតហេតុ មានកម្លាំងផ្តល់ពត៍មានជូនសមត្ថកិច្ចនគរបាលថាឃេីញឈ្មោះឡុង ភេទប្រុស កំពុងជួញដូរនិងប្រេីប្រាស់ថ្នាំញៀននៅក្នុងផ្ទះរបស់ខ្លួន ស្ថិតក្នុងភូមិឃុំកេីតហេតុខាងលេី ភ្លាមនោះកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រះប្រសប់ ចុះទៅបង្ក្រាបពេលទៅដល់ក៏ឃាត់ឈ្មោះឡុង ភេទប្រុស ដកហូតបានថ្នាំញៀនចំនួន០៤កញ្ចប់តូច រួមជាមួយឧបករណ៍សំរាប់ប្រេីប្រាស់ថ្នាំញៀនរួមជាមួយសំភារះសំរាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន បន្ទាប់មកសមត្ថកិច្ចនគរក៏បានបញ្ជូនជនសង្ស័យរួមជាមួយវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដេីម្បីបន្តនីតិវិធី។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះថុន យូឡុង ភេទប្រុសបានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចនគរបាលថាខ្លួនពិតជាបានលក់ថ្នាំញៀនប្រាកដមែន ចំពោះថ្នាំញៀនគឺខ្លួនទិញពីមនុស្សប្រុសមិនស្គាល់ឈ្មោះម្នាក់ ដោយទិញម្តងតំលៃ១០មុឺនរៀល ដេីម្បីប្រេីប្រាស់ផងនិងរំលែកលក់បន្តផង។