Related Articles
លោកវរសេនីយ៍ឯក សេង សុគន្ធចាត់ អធិការស្រុកកំពង់ត្រាច បានដឹកនាំកម្លាំងសមត្ថកិច្ចផ្ទាស់ចុះបង្រ្កាបទីតំាងល្បែងប្រជល់មាន់និងដកហូតបានម៉ូតូ១៣គ្រឿងនិងវត្ថុតាងមួយចំនួន
(ខេត្តកំពត)ដោយមានការចង្អុលបង្ហាញពីរឯកឧត្តម ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទ មធុរិទ្ធស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១១:០០នាទីព្រឹកលោកវិរៈសេនីយ៍ឯក សេង សុគន្ធចាត់ អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចបានដឹកនាំកម្លាំងផ្ទាល់បានចុះបង្រ្គាបល្បែងសីុសងជល់មាន់ខុសច្បាប់១កន្លែង(ជល់មាន់)នៅព្រៃស្មាច់១កន្លែងគ្មានមនុស្សរស់នៅស្ថិតនៅភូមិកោះត្នោត ឃុំព្រែកក្រឹស ស្រុកកំពងត្រាច ខេត្តកំពត មនុស្សរត់គេចខ្លួនបាត់អស់។ កម្លាំងសមត្ថកិច្ចបានដកហូតសំភារ:រួមមានម៉ូតូចំនួន១៣គ្រឿង នឹងមាន់ងាប់ចំនួន១ក្បាលកន្រ្តកដាក់មាន់១។ បច្ចុប្បន្នកម្លាំងជំនាញ នៃអធិការនៃអធិការដ្ឋាននគរបាលស្រុកកំពង់ត្រាច កំពុងតែធ្វើការកសាងសំណុំរឿងបញ្ជូនចាត់ការតាមនិតិវិធីច្បាប់។
ក្រុមចោរឆក់០៤នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!
ភ្នំពេញ:ក្រុមជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចអាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០២គ្រឿង១. ម៉ាក BEAT ពណ៌ស លាយខៀវ ស្លាកលេខ 1AI-4566 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព) ២.ម៉ាកNEX ពណ៌ស លាយខៀវ ស្លាកលេខ 1JW-0760 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព)៣.ស្លាកលេខម៉ូតូចំនួន ០១ (1TF-1518 ភ្នំពេញ)។ ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖១/ឈ្មោះ អូក ឆាយ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។២/ឈ្មោះ ណោង វុទ្ធីគីមឡាយ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។៣/ឈ្មោះ […]
អំណោយប្រចាំខែ របស់លោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង បានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៧គ្រួសារ!
ភ្នំពេញនាព្រឹក ថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បានចាត់ក្រុមការងារជាតំណាង នាំយកថវិកាចំនួន ប្រាំលាន មួយសែនប្រាំម៉ឺនរៀល (៥,១៥០,០០០រៀល) អង្ករចំនួន ២៥ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រ ចំនួន ១៧គ្រួសារ និង ក្រុមការងារមូលដ្ឋាន ចំនួន១៣គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស៊្រាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ៕