ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនៃអធិការដ្ឋាននគរបាល​ស្រុក​កៀនស្វាយ​អញ្ជើញចូលរួមបើកកិច្ចប្រជុំនិង​ដាក់​ផែនការ​ដល់​កំលាំង​អន្តរាគ​ម​ន៏​ស្រុក​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង​ដំណាល​ពេល​នេះ​បញ្ហា ការឆ្លង​រាលដាល​ជំងឺ​Covid19​ក្នុង​ភូមិសាស្ត្រ​

​ខេត្ត​កណ្តាល ៖ នៅ​ល្ងាច​ថ្ងៃ​27/9/2021​លោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការ​ស្រុក​កៀនស្វាយ បាន​បើក​ការប្រជុំ​និង​ដាក់​ផែនការ​ដល់​កំលាំង​អន្តរាគ​ម​ន៏​ស្រុក​ត្រូវ​យកចិត្ត​ទុក្ខ​ដាក់ សន្តិសុខ សណ្ដាប់ធ្នាប់ ក្នុង​ដំណាល​ពេល​នេះ​បញ្ហា ការឆ្លង​រាលដាល​ជំងឺ​Covid19​ក្នុង​ភូមិសាស្ត្រ ។​

​រដូវ​បុណ្យកាន់បិណ្ឌ និង​ភ្ជំបិណ្ឌ បើ​ទោះ​បី​រាជរដ្ឋាភិបាល ចេញ​អនុក្រឹត្យ​បិទ ខ្ទប់ មិនអោយ​មាន​ការជួប​ជុំ​ប្រមូលផ្ដុំ​ក៏ដោយ តែ​ជន​សង្គម​ងងឹត​តែងតែ​ឆ្លៀត​លួច​ធ្វើ​សកម្មភាព​អ៊ុក​ឡុក និង​បំពុលបរិយាកាស និង​វ៉ៃ​ឆ្ម​ក់​ធ្វើ​សកម្មភាព​ល្មើស​ផ្សេងៗ ។ ក្នុងនាម​ជា​កំលាំង​នគរបាល​ត្រូវមាន​ភារកិច្ច​អន្តរាគមន៍​ចំពោះ​បទល្មើស​ដែល​កើតឡើង​មិន​ថា​យប់​ថ្ងៃ​។​ត្រូវ​បង្ក​ការ​ទំនុកចិត្ត​និង​ភាពជឿជាក់ ក្ដីសង្ឃឹម ដល់​ពលរដ្ឋ ក្នុង​គោលបំណង​អនុវត្តន៍​វិធានការណ៍​ទប់ស្កាត់​រាល់​បទ​ល្មើស​នឹង​យកចិត្តទុកដាក់​បំផុត​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ។​

​ជា​ចុងក្រោយ​ក៏​សូមអោយ​ពុក​ម៉ែ​បងប្អូន​កុំ​ប្រហែស​យកចិត្តទុកដាក់​នូវ​សុខភាព​រៀងៗ​ខ្លួន​(​បី​ការពារ​បី​កុំ​)​ពាក់​ម៉ាស់​នឹង​បាញ់​អាកុល រក្សារ​គំលាត និង​គោរព​ច្បាប់​ចរាចរណ៍​អោយបាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា ៕

Leave a Reply

Your email address will not be published. Required fields are marked *