ព័ត៌មានជាតិ

ម្ចាស់ទីតាំងដីបានអះអាងប្រាប់សារព័ត៌មានថា ដីដែលស្ថិតនៅឃុំឈើទាល គឺពិតជាដីកម្មសិទ្ធិ ស្របច្បាប់ ពិតប្រាកដ

ខេត្តកណ្ដាល៖ នេះបើយោងតាមការអះអាងពីបងស្រីម្នាក់ដែលជាម្ចាស់ដី និងយោងតាមលិខិតស្នាមបញ្ជាក់ ពីរដ្ឋបាលស្រុកកៀនស្វាយ និងរដ្ឋបាលឃុំឈើទាល ដែលសារព័ត៌មានយើងទទួលបាន នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា៖ ដីមួយកន្លែងដែលស្ថិតចំណុចភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ពិតជាដីកម្មសិទ្ធិរបស់គាត់ពិតប្រាកដមែន។

តាមការបំភ្លឺពីម្ចាស់ដីរូបនោះបានបញ្ជាក់ទៀតថា៖ រឿងចាក់ដីលុបបឹងនោះមិនមែនជាពិតដូចការចោទប្រកាន់នោះទេ អ្វីដែលជាក់ស្តែងនិងពិតប្រាកដគឺ ចាក់ដី ធ្វើផ្លូវ ដើម្បីឲ្យប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ។

បងស្រីដែលជាម្ចាស់ដីក៏បានបញ្ជាក់ទាំងទឹកភ្នែកទៀតថា៖ ការធ្វើផ្លូវ នេះ បានធ្វើលិខិតស្នើសុំជាផ្លូវការទៅរដ្ឋបាលស្រុកកៀនស្វាយ តាមរយៈការដឹងលឺពីលោកស្រី អ៊ុក សឿន ប្រធានក្រុមប្រឹក្សាឃុំឈើទាល រួចហើយ។

បងស្រីបានបញ្ជាក់បន្ថែមទៀតថា៖ លិខិតស្នើសុំធ្វើផ្លូវខាងលើនេះគឺ លោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ មិនទាន់បាន ចុះហត្ថលេខា និងមិនទាន់បានប្រថាប់ត្រាទេ ពោលគឺ៖ ធ្វើផ្លូវបណ្តើរ ធ្វើលិខិតស្នើសុំបណ្តើរ។

ជុំវិញករណីខាងលើនេះ ខាងសារព័ត៌មានយើង មិនអាចសុំការបំភ្លឺបន្ថែមពីលោក អ៊ូ ឈាង អភិបាលស្រុកកៀនស្វាយ និងលោកស្រី អ៊ុក សឿន ប្រធានក្រុមប្រឹក្សាឃុំឈើទាល បានទេ ព្រោះទូរស័ព្ទខលចូលគ្មានអ្នកលើក។

ទាក់ទិនទៅនិងករណីខាងលើនេះមហាជនជាច្រើនកំពុងតែរង់ចាំមើលថា៖ តើករណីនេះពិតដូចជាការបំភ្លឺដែរឬយ៉ាងណា? ហើយមហាក៏សង្ឃឹមយ៉ាងមុតមាំ ថា៖ ករណីខាងលើនេះនឹងមិនមានភាពអយុត្តិធម៌ ចំពោះបុគ្គលណាម្នាក់ឡើយ៕

ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️0888.292988
☎️070829298

Leave a Reply

Your email address will not be published. Required fields are marked *