ព័ត៌មានជាតិ

លោក ប៊ុន ផេង អភិបាល នៃគណ:អភិបាលស្រុកខ្សាច់កណ្តាល ទទួលអំណោយពី ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន

ស្រុកខ្សាច់កណ្ដាល ៖ ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ រដ្ឋបាលស្រុកខ្សាច់កណ្តាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកណ្តាល ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ តាមរយៈឯកឧត្តម ប៊ូ ច័ន្ទភិរូ  អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោកជំទាវ ហោ សុវឌ្ឍនា អគ្គនាយករង នៃនិយ័តករធានារ៉ាប់រងកម្ពុជា ជូនចំពោះរដ្ឋបាលស្រុកខ្សាច់កណ្តាល ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
    
អំណោយដ៏ថ្លៃថ្លានេះ ជាការរួមចំណែកដ៏ធំធេង ប្រកបដោយភាពជាអ្នកដឹកនាំ និងមនុស្សធម៌យ៉ាងជ្រាលជ្រៅបំផុត សម្រាប់រដ្ឋបាលស្រុកខ្សាច់កណ្ដាល ។

គួរបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ តាមរយៈឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយរង នៃនិយ័តករធានារ៉ាប់រងកម្ពុជា រួមមាន អង្ករ 23,275គីឡូក្រាម មី1,217កេសតូច ត្រីខ570យួរ ម៉ាស់100ប្រអប់ ទឹកស៊ីអ៉ីវ225យួរ ទឹកត្រី235យួរ ប្រេងឆា120ដប និងសៀង220ដប។

ឆ្លៀតក្នុងឱកាសនេះ លោក ប៊ុន ផេង អភិបាល នៃគណៈអភិបាលស្រុក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដែលបានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ជូនដល់រដ្ឋបាលរដ្ឋបាលស្រុក ដែលនេះជាការបង្ហាញពីការយកចិត្តទុកដាក់ គិតគូដោះស្រាយបញ្ហា និងជួយសម្រួលការខ្វះខាតរបស់រដ្ឋបាលស្រុក បានទាន់ពេលវេលា និងគ្រប់កាល:ទេស:ទាំងអស់ ដើម្បីចូលរួមសម្រាលទុក្ខលំបាកក្នុងគ្រាដែលប្រទេសជាតិកំពុងប្រឈមបញ្ហាជំងឺឆ្លងកូវីដ-១៩ ។

ជួសមុខក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការរដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងស្រុកខ្សាច់កណ្ដាល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះទឹកចិត្ត និងកាយវិការដ៏ប្រពៃ របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ និងឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយរង នៃនិយ័តករធានារ៉ាប់រងកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ សូមសមប្រកបដោយសុខភាពល្អបូរិបូណ៌ ពលានុភាពខ្លាំងក្លា ប្រាជ្ញាវៀងវៃ និងជួប ពុទ្ធពរ៤ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *