Related Articles
ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពី “ផលប៉ះពាល់ នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយរបស់រដ្ឋាភិបាល” នៅខេត្តសៀមរាប
ភ្នំពេញ ៖ នៅថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១នេះ ក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពី “ផលប៉ះពាល់ នៃដំណឹងក្លែងក្លាយ និងដំណោះស្រាយ របស់រដ្ឋាភិបាល” នៅរមណីយដ្ឋាន សុខាសៀមរាប ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងបណ្តាអ្នកសារព័ត៌មានមកពីស្ថាប័នជាតិ និងអន្តរជាតិជាច្រើននាក់។ សិក្ខាសាលានេះ ធ្វើឡើងដើម្បីស្វែងយល់អំពី វិធានការ យន្តការឆ្លើយតប ក៏ដូចជាបទប្បញ្ញត្តិ ពាក់ព័ន្ធនានា ក្នុងការទប់ស្កាត់ហានីភ័យ និងប្រយុទ្ធនឹងព័ត៌មានមិនពិត ៕
ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយសួរសុខទុក្ខគ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន
នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ក្រុមការងារ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រី ម៉ក់ សាវុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាំយកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈមួយចំនួនចូលរួមចំណែកសម្រាលទុក្ខលំបាកដល់គ្រួសារលោកអនុសេនីយ៍ឯក ហ៊ុន ឡា ជំនួយការអាវុធហត្ថខណ្ឌដូនពេញ ដែលជួបទុក្ខដោយសារអគ្គីភ័យឆាបឆេះគេហដ្ឋាន។ ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារ បាននាំយកថវិកាចំនួន 4 លានរៀល, ស័ង្គសី 50 សន្លឹក, អង្ករ 2 បាវ, មី 1 កេសធំ, ទឹកសុទ្ធ 2 កេស, ត្រីខកំប៉ុង 2 យួរ, ទឹកត្រីទឹកសុីអុីវ 2 យួរ និង អំណោយរបស់មូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ មាន អង្ករ 2 បាវ, មី 2 កេសតូច, […]
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបដកពិសោធន៍រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤
ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបដកពិសោធន៍រឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមហាផៃ្ទ ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គស្នងការរង ឯកឧត្តម ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ឯកឧត្តម លោកស្នងការនគរបាលរាជធានី-ខេត្ត លោកស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ លោកនាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានី-ខេត្ត និងអធិការខណ្ឌទាំង១៤ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដោយសារមានការចង្អុលបង្ហាញ ការដាក់បទបញ្ជារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តមបានចាត់ចែងបញ្ជាផ្ទាល់ទៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដើម្បីបើកយុទ្ធនាការមួយធ្វើការត្រួតពិនិត្យគ្រឿងស្រវឹង។ ជាលទ្ធផល នៅរាជធានីភ្នំពេញ មានការថយចុះចំនួនគ្រោះថ្នាក់ មានន័យថាយើងដើរតាមផ្លូវមួយដែលត្រឹមត្រូវ»។ ឯកឧត្តម […]