Related Articles
ពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ និងអ៊ុតកៅស៊ូ AC នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ
ខេត្តកណ្តាល៖ ព្រឹកថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០២០ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដា អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកការដ្ឋានជួសជុល ផ្លូវចាក់បេតុងអាមេ និងអ៊ុតកៅស៊ូAC ពីលើផ្លូវបេតុង ប្រវែង ៨៥០ ម៉ែត្រ ទទឹង១០ម៉ែត្រ ស្ថិតក្នុង ភូមិព្រែកដំរោង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល។ មានមតិសំណេះសំណាលក្នុងពិធីបើកការដ្ឋាននេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា ខេត្តកណ្តាលបច្ចុប្បន្ននេះ ពីមួយថ្ងៃទៅមួយថ្ងៃ មានការអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធជាច្រើន និងជាបន្តបន្ទាប់ ខេត្តបាននឹងកំពុងប្រឹងប្រែង កសាង ជួសជុលផ្លូវក្នុងខេត្តទាំងនៅទីក្រុង និងនៅជនបទ អោយមានភាពប្រសើរឡើង។ ឯកឧត្តមបានបន្ថែមទៀតថា នេះជាសកម្មភាពមួយដោយអនុវត្តតាមគោលនយោបាយជាតិដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនគ្រប់ពេលវេលា ដោយផ្តោតសំខាន់ លើមនុស្ស ទឹក ផ្លូវ ភ្លើង។ ផ្លូវនេះពិតជាមានសារៈសំខាន់ណាស់ សម្រាប់បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អាចធ្វើដំណើឆ្លងកាត់ ឬដឹកជញ្ជូនកសិផលទៅកាន់ទីផ្សាតាមផ្លូវនេះ បានយ៉ាងងាយស្រួល។ […]
ទាំងម្ដាយទាំងប្រពន្ធម្ចាស់ហាងគោលដៅចាស់នៅក្រុងតាខ្មៅលើកដៃសំពះគោរពស្នើសុំការលើកលែងទោសពីឯកឧត្ដមស្នងការខេត្តកណ្ដាលជំនួសកូននិងប្ដី
កណ្ដាល៖ នៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ លោកស្រី ប៊ុន ម៉ាណែត ត្រូវជាប្រពន្ធម្ចាស់ហាង គោលដៅចាស់ ឈ្មោះ ឡាវ អ៊ូ បានរៀបរាប់ទាំងទឹកភ្នែកឲ្យសកម្មជនហ្វេសប៊ុកកម្ពុជាបានដឹងថា គាត់ពិបាកចិត្តណាស់ សូមជួយគាត់ផង គាត់ជិតគ្រប់ខែហើយ នៅសល់តែ៨ថ្ងៃទៀតទេ សូមបងសកម្មជនហ្វេសប៊ុកកម្ពុជាជួយផ្សព្វផ្សាយផង គាត់ដឹងកំហុសហើយ សូមមេត្តាឯកឧត្ដមស្នងការនគរបាលខេត្តកណ្តាលមេត្តាជួយសម្រួលទោសដល់ប្ដីគាត់ផង គាត់ពិតជាត្រូវការប្ដីនៅជួយមើលថែពេលគាត់សម្រាលកូននៅប៉ុន្មានថ្ងៃខាងមុខនេះ។ បើយោងតាមលោកស្រី ហ៊ុយ ផល្លីន ត្រូវជាម្ដាយក្មេករបស់ម្ចាស់ហាងគោលដៅចាស់បានឲ្យដឹងដែរថា គាត់ពិតជាសោកស្តាយណាស់ ដែលមានមិត្តភក្តិកូនប្រសារគាត់សុំហូបបាយជុំគ្នា ក៏ស្រាប់តែកើតមានបញ្ហានេះឡើង។ លោកស្រីបានស្នើសុំឱ្យឯកឧត្តមស្នងការនគរបាលខេត្តកណ្តាលមេត្តាជួយសម្រួលទោសដល់កូនប្រសារគាត់ដោយសេចក្ដីអនុគ្រោះផង ព្រោះកូនគាត់មិនបានបើកជាសាធារណៈទេ គ្រាន់តែលក់ខ្ចប់ដើម្បីសន្សំលុយទុកឲ្យប្រពន្ធឆ្លងទន្លេផង ថ្លៃហាងផង និងថ្លៃអ្នកធ្វើការផង។ ជាងនេះទៅទៀត លោកស្រី ឡុង គន្ធា ម្ដាយបង្កើតរបស់ម្ចាស់ហាង ឡៅ អ៊ូ បានឲ្យដឹងដែរថា គាត់មិននឹកស្មានដល់ថាមានរឿងអញ្ចឹងសោះ គាត់ពិតជាសោកស្តាយណាស់ដែលកូនគាត់បានល្មើសនឹងបំរាមរបស់អាជ្ញាធរខេត្តកណ្ដាល។ លោកស្រីបន្តទៀតថា ទោះបីជាយ៉ាងនេះក្តី ក្នុងនាមម្ដាយសូមការអភ័យទោស សូមការអធ្យាស្រ័យពីឯកឧត្តមអភិបាលខេត្តកណ្ដាលនិងឯកឧត្ដមស្នងការខេត្តកណ្ដាលនិងអាជ្ញាធរមានសមត្ថកិច្ច សូមមេត្តាជួយសម្រួលទុក្ខទោះដល់កូនប្រុសគាត់ សុំធ្វើកិច្ចសន្យាទទួលទោស បង់ថ្លៃផាកពិន័យ និងសន្យាថា ឈប់ឲ្យកូនប្រុសប្រព្រឹត្តខុសជាលើកទី២ទៀតហើយ ណាមួយកូនប្រសារនាងខ្ញុំក៏ជិតគ្រប់ខែឆ្លងទន្លេ ហើយនាងខ្ញុំក៏ទើបបកភ្នែកទៀត។ គួរជម្រាបថា […]
កម្លាំងប៉ុស្តិ៍គគីរធំនិងសហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយធ្វើការបង្គ្រាបគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យ៤នាក់
(ខេត្តកណ្តាល)លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការស្រុកកៀនស្វាយបានប្រាប់ថា!ក្រោយពីបញ្ចប់ពិធីបុណ្យចូលឆ្នាំថ្មីរួចមកសមត្ថកិច្ចស្រុកបង្គ្រាបគ្រឿងញៀនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ដែលកើតហេតុនៅថ្ងៃទី២៥ខែមេសាឆ្នាំ២០២៤ឆ្នាំ២០២៤វេលាម៉ោង ១៣និង៣០នាទីចំណុចភូមិគគីរធំ២ឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្ដាល។ ជនសង្ស័យចំនួន០៦នាក់ ប្រុស(ឃាត់០៤នាក់គេច០២នាក់ ) ១-ឈ្មោះ ទូ ជីវន្តភេទប្រុសអាយុ១៨ឆ្នាំ(ខ្មែរ)មុខរបរនេសាទ មានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)២- ឈ្មោះជា ពីនភេទប្រុសអាយុ៣១ឆ្នាំ(ខ្មែរ)មុខរបរមិនពិត មានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)៣- ឈ្មោះឡាច តុលា(អ៊ូក)ភេទប្រុស អាយុ២៨ឆ្នាំ(ខ្មែរ)មុខរបរនេសាទមានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)។៤- ឈ្មោះវឿន រតនះ(អូន)ភេទប្រុស អាយុ២៦ឆ្នាំ(ខ្មែរ)មុខរបរនេសាទមានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)៥- ឈ្មោះទូ ប្រិយភេទប្រុសអាយុ៣៥ឆ្នាំ(ខ្មែរ)មុខរបរនេសាទមានទីលំនៅភូមិរាំងដេកឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល (គេចខ្លួន)៦- ឈ្មោះលី សុខហេង ភេទប្រុសអាយុ៣៤ឆ្នាំ (ខ្មែរ)មុខរបរជាងភ្លើងមានទីលំនៅភូមិគគីរធំឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល (គេចខ្លួន)។វត្ថុតាងចាប់យករួមមាន:១/ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៣ កញ្ចប់(តូច០២ មធ្យម០១)២/ សម្ភារះប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន៣/ ដាវកែឆ្នៃ០១ដើម៤/ កាំបិតផ្គាក់ដងដែក០១ដើម។ លោកអធិការស្រុកកៀនស្វាយបន្តថា!នៅមុនពេលកើតហេតុខាងលើកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរធំ សហការណ៍ជាមួយកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំគគីរធំពេលមកដល់ចំនុចកើតហេតុបានឃើញជនសង្ស័យចំនួន០២នាក់ឈ្មោះទូ ជីវន្ត័ភេទប្រុសនិងឈ្មោះលី សុខហេង ភេទប្រុសកំពង់ឈប់ម៉ូតូនៅតាមផ្លូវជាតិលេខ១ចំណុចវត្តពោធ្យារាមដោយមានការសង្ស័យកម្លាំងសមត្ថកិច្ច្ចហៅជនសង្ស័យទាំង០២នាក់អោយឈប់ភ្លាមនោះឈ្មោះលី សុខហេងភេទប្រុស បានជិះម៉ូតូគេចខ្លួនបាត់ចំណែកឈ្មោះទូ ជីវន្ត័ភេទប្រុសសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនហើយឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០១កញ្ចប់តូចកាន់ជាប់នៅដៃរួចកំលាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យរួមនឹងវត្ថុតាងយកមកប៉ុស្តិ៍គគីរធំដើម្បីសួរនាំ។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ថ្នាំញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូចនេះជារបស់ពួកខ្លួនពិតប្រាកដមែនដោយឪពុករបស់ខ្លួនឈ្មោះទូ ប្រិយបានប្រើយកទៅលក់អោយគេក្រោយបានចំលើយសារភាពរបស់ឈ្មោះទូ ជីវន្ត័កំលាំងប៉ុស្តិ៍គគីរធំបានសហការណ៍ជាមួយកំលាំងផ្នែកប្រឆាំងគ្រឿងញៀនបានចុះទៅដល់រោងស្នាក់នៅយាមត្រីរបស់ឈ្មោះទូ ប្រិយស្ថិតនៅភូមិក្បាលជ្រោយឃុំកំពង់ភ្នំស្រុកលើកដែក ខេត្តកណ្តាលហើយបានធ្វើកាឃាត់ខ្លួនបានជនសង្សយ័០៣នាក់ឈ្មោះជា ពីន ភេទប្រុសឈ្មោះឡាច តុលា(អ៊ូក)ភេទប្រុសនិងឈ្មោះវឿន […]