Related Articles
ស្រុកចំនួន២ ទទួលបានរថយន្តសង្គ្រោះបន្ទាន់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន និងលោកជំទាវ តាមរយៈរដ្ឋបាលខេត្តកណ្តាល
ខេត្តកណ្តាល៖ រថយន្តសង្គ្រោះបន្ទាន់ចំនួន០២គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ ដែលបានប្រគល់ឲ្យរដ្ឋបាលខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ត្រូវបាន ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ប្រគល់ជូនដល់ ស្រុកកណ្តាលស្ទឹង ១គ្រឿង និងស្រុកកោះធំ ១គ្រឿង នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ ក្នុងការជួយសង្គ្រោះអ្នកជំងឺទូទៅដែលត្រូវការចាំបាច់ និងបន្ទាន់។ មានប្រសាសន៍ក្នុងពិធីប្រគល់ និងទទួលរថយន្តនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានគូសបញ្ជាក់ឲ្យដឹងថា ដោយពិនិត្យមើលឃើញពីការលំបាកនិងតម្រូវជាក់ស្តែងកន្លងមក នៅមូលដ្ឋាន ទើបឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្រេចប្រគល់រថយន្តទាំង០២គ្រឿងនេះ មកឲ្យរដ្ឋបាលខេត្តកណ្តាល ដើម្បីចាត់ចែងប្រគល់បន្តទៅឲ្យក្រុង-ស្រុក គោលដៅដែលកំពុងតែមានតំរូវការចាំបាច់បំផុត ក្នុងការពិនិត្យព្យាបាលជំងឺដល់ប្រជាពលរដ្ឋទូទៅ ប្រើប្រាស់ក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេស ចំពោះប្រជាពលរដ្ឋក្រីក្រតែម្តង។ ឯកឧត្តមអភិបាលខេត្តបានបន្ថែមថា រថយន្តសង្គ្រោះទាំងនេះ គឺជាមធ្យោបាយដ៏ប្រសើរ សម្រាប់បម្រើការងារលើផ្នែកសុខាភិបាល ឲ្យកាន់តែមានលទ្ធផលល្អ ប្រសិទ្ធភាព និងពង្រឹង គុណភាព […]
អភិបាលរាជធានីភ្នំពេញ អញ្ជើញនាំយកអំណោយ ចែកជូនដល់សមាជិកត្រីចក្រយានកម្ពុជាចំនួន ៣០០នាក់
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងលោកជំទាវ ព្រមទាំងក្រុមការងារ អញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់សមាជិកត្រីចក្រយានកម្ពុជាចំនួន ៣០០នាក់ ក្នុងម្នាក់ៗទទួលបាននូវថវិកា ៥ម៉ឺនរៀល ភួយ១ អាវរងា១ និងក្រមា១ ៕
លោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយបានអញ្ចើញជាអធិបតីភាពក្នុងពិធីប្រកាសសុពភាពក្រុមប្រឹក្សាឃុំបន្ទាយដែកអាណត្តិទី៥ដែលមានលោកទេព សុផាតជាមេឃុំ!
(ខេត្តកណ្តាល)នាព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២២។លោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយបានអញ្ចើញចូលរួម កិច្ចប្រជុំដំបូងដើម្បីប្រកាសសុពលភាពក្រុមប្រឹក្សាឃុំបន្ទាយដែកអាណត្តិទី៥ឆ្នាំ២០២២នៅសាលាឃុំបន្ទាយដែក។ ដោយមានការអញ្ចើញចូលរួមពីលោកអភិបាល រងស្រុកនិងលោក.លោកក្រុមប្រឹក្សាឃុំព្រមទាំងលោកមេភូមិ។ នៅក្នុងឱកាសនោះផងដែរ!លោកទេព សុផាតមេឃុំបន្ទាយដែកក៍បានឡើងមានប្រសាសន៍ថា!នៅថ្ងៃនេះលោកសូមបេ្តជ្ញានិងអនុវត្តឲ្យបានមុឺងម៉ាត់រដ្ឋធម្មនុញនិងគោរពច្បាប់និងគោលការណ៍ដឹកនាំរបស់របស់រាជរដ្ឋាភិបាល.ក្រសួងមហាផ្ទៃ.រដ្ឋបាលខេត្តកណ្តាលនិងរដ្ឋបាលសាលាស្រុកដើម្បីសម្រេចឲ្យបានជោគជ័យនូវគ្រប់កម្មវិធីនយបាយនិងយុទ្ធសាស្ត្រចុតោណសំដៅលើកកម្ពស់អភិបាលកិច្ចល្អរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រជូនពលរដ្ឋ។ លោកទេព សុផាតបន្តទៀតថា!នឹងខិតខំពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពសំដៅរក្សា ការពារនូវសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្លាប់ល្អដើម្បីភាពសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋនិងការអនុវត្តតាមតួរនាទីភារៈកិច្ចសាមគ្គីភាព ឯកភាពផ្ទៃក្នុងក្រុមប្រឹក្សាឃុំ-ភូមិនិងបង្កើតការទំនាក់ទំនងល្អជាមួយរដ្ឋបាលស្រុក បណ្តាអង្គភាពពាក់ព័ន្ធដើម្បីចូលរួមចំណែកសម្រេចបានជោគជ័យគ្រប់កិច្ចការងារជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច។ លោកអ៊ូ ឈាងអភិបាលស្រុកកៀនស្វាយបានកោតសរសើរអំពីការខិតខំអស់ពីកម្លំាងកាយចិត្ដរបស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំបន្ទាយដែកក្នុងការពង្រឹងកិច្ចសហប្រតិបត្ដិការអនុវត្ដរាល់ភារកិច្ចសម្រេចបាននូវសមិទ្ធផលចម្បងៗជាច្រើនសម្រាប់ជាមូលដ្ឋានក្នុងការបន្ដអនុវត្ដការងាររបស់ក្រុមប្រឹក្សាឃុំអាណត្ដិទី៥នេះបន្តទៀត។ លោកអភិបាលស្រុកកៀនស្វាយបន្តថា!ក្រុមប្រឹក្សាឃុំដែលបានជាប់ឆ្នោតនៅក្នុងអាណត្តិទី៥នេះត្រូវបន្តនិរន្តរភាពនៃការដឹកនាំគ្រប់គ្រង និងអភិវឌ្ឍន៍នៅមូលដ្ឋានក្នុងអាណត្តិ៥ឆ្នាំទៅមុខបន្តទៀតដោយបន្តគ្រប់គ្រងនិងការអភិវឌ្ឍមូលដ្ឋានពីក្រុមប្រឹក្សាឃុំអាណត្តិទី៥សំដៅធានាឱ្យមាននិរន្តរភាពក្នុងកិច្ចការរដ្ឋបាលនិងការផ្តល់សេវា ព្រមទាំងការអភិវឌ្ឍនៅមូលដ្ឋានជាបន្តទៀត។ ជាមួយគ្នានេះលោកអភិបាលស្រុកសូមថ្លែងនូវការកោតសរសើរនិងចូលរួមអបអរសាទរយ៉ាងក្លៀវក្លាចំពោះ លោកស្រី អស់លោក ជាសមាជិកក្រុមប្រឹក្សាឃុំអាណត្តិទី៥និងលោកស្រី អស់លោក ជាមេឃុំនិងជំទប់ទាំងអស់ ដែលបានទទួលនូវការស្រឡាញ់ពេញចិត្តនិងការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ទី០៥ខែមិថុនា ឆ្នាំ២០២២ កន្លងមកនេះដើម្បីបន្តដឹកនាំរដ្ឋបាលឃុំបន្ទាយដែកឱ្យបន្តអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យជាបន្ថែមទៀត។ ក្នុងនាមជាសមាជិកក្រុមប្រឹក្សាដែលបានជាប់ឆ្នោត ទោះបីជាលោកស្រី អស់លោក មានសមាសភាពមកពីគណបក្សនយោបាយតែមួយ ឬគណបក្សនយោបាយផ្សេងៗគ្នាក៏ពិតមែនប៉ុន្តែតាមគោលការណ៍ច្បាប់ក្រុមប្រឹក្សា គឺជាតំណាងឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។ ហេតុនេះនៅក្នុងអាណត្តិការងារ ០៥ឆ្នាំនេះ លោកស្រី អស់លោកជាសមាជិកក្រុមប្រឹក្សាត្រូវខិតខំបំពេញតួនាទី ភារកិច្ចក្នុងការគ្រប់គ្រង ចាត់ចែងកិច្ចការមូលដ្ឋានរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រជាពលរដ្និងបម្រើផលប្រយោជន៍ ព្រមទាំងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយស្មើភាពដោយយុត្តិធម៌និងមិនត្រូវប្រកាន់និន្នាការនយោបាយនោះឡើយ៕ គួរបញ្ចាក់ថា!គណកប្សប្រជាជនកម្ពុជាបាន៧កៅអីនឹងគណបក្សភ្លើងទៀនបាន៤កៅអី សរុបទាំងអស់១១កៅអី។