ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័ុយប្រុស.ស្រី២នាក់នៅផ្ទះសំណាក់គគីរករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)

(ខេត្តកណ្តាល)លោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយប្រាប់ថា!សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ករណីគ្រឿងញៀនដែលកើតហេតុនៅ
ថ្ងៃទី២៨ខែមករាឆ្នាំ២០២៤វេលាម៉ោង ១៩.៤០នាទី
ចំណុចភូមិគគីរឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ជនសង្ស័យ២នាក់ ស្រី០១( ឃាត់ខ្លួន )
១/ឈ្មោះយ៉ុន ថារី(ហៅចេ)ភេទប្រុស អាយុ៣៨ឆ្នាំមុខរបរ មិនពិតមានលំនៅភូមិយកបាត្រសង្កាត់ក្បាលកោះខណ្ឌច្បារអពៅ រាជធានីភ្នំពេញ
២/ឈ្មោះធី នី(ហៅគ្នី)ភេទស្រីអាយុ ៣៥ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតមានលំនៅភូមិជ្រោយអំពិលសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅរាជធានីភ្នំពេញ
វត្ថុតាងចាប់យករួមមាន៖
១ -/ ម្សៅក្រាមពណ៍សថ្លាសង្ស័យសារធាតុញៀនម៉ាទឹកកកចំនួន ០១កញ្ចប់ធំទំងន់ (៩,៤៨ ក្រាម)
២. / ទូរស័ព្ទម៉ាក Realmeពណ័ត្រួយចេកខ្ចី ០១គ្រឿង
៣. / ក្រដាសវេរលុយវីង ០១សន្លឹក
៤/ កូនសៀវភៅ ០១ក្បាល
៥/សម្ភារះប្រើប្រាស់ថ្នាំញៀនមួយចំនួន។

លោកព្រុំ សំណាងបន្តថា!បញ្ចាក់ថា!
នៅមុនពេល កើតហេតុខាងលើ ដោយទទួលព័ត៍មានបានពីប្រជាពលរដ្ឋថា មានមុខសញ្ញាជួញដូរថ្នាំញៀនមកពីសង្កាត់ក្បាលកោះខណ្ឌច្បារអំពៅចូលមកស្នាក់នៅផ្ទះសំណាក់គគីរក្នុងបន្ទប់លេខ១៦ស្ថិតនៅភូមិគគីរឃុំគគីរថាភ្លាមនោះកំលាំងប្រឆាំងបទល្មើសគ្រឿងញៀនសហការណ៍ជាមួយកំលាំងប៉ុស្តិនគរបាលរដ្ឋបាលគគីរបានសុំកិច្ចសហការណ៍ជាមួយម្ចាស់ផ្ទះសំណាក់ដើម្បីធ្វើការឆែកឆេរនៅក្នុងបន្ទប់នោះក៏បានឃើញជនសង្ស័យ២នាក់ ស្រី០១ហើយកំលាំងសមត្ថកិច្ចបានធ្វើការសួនាំនឹងឆែកឆេរ ជនសង្ស័យរកឃើញម្សៅក្រាមពណ័សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំភ្លាមនោះកំលាំងសមត្ថកិច្ច ក៏បានឃាត់ខ្លួនជនសង្ស័យទាំង ០២នាក់រួមទាំងវត្ថុតាង យកមកសួរនាំនៅផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០២នាក់បានឆ្លើយសារភាពថាថ្នាំញៀន ម៉ាទឹកកក)ខាងលើពិតជារបស់ខ្លួនប្រាកដមែនដែលខ្លួនបានទិញពីមនុស្សប្រុសម្នាក់ ជនជាតិខ្មែរអាយុ ប្រហែល៣៨ឆ្នាំនៅច្រាំងបាក់ខណ្ឌច្បារអំពៅតំលៃ ៤០០០០០រៀល (សែសិបម៉ឺនរៀល) ដើម្បីយកមកលក់បន្តនិងប្រើប្រាស់ខ្លួនឯងផង។
ក្រោយសួរនាំរួចជនសង្ស័យទាំង០២នាក់រួមទាំងវត្ថុតាងចាត់ការតាមនីតិ វិធី។

Leave a Reply

Your email address will not be published. Required fields are marked *