ព័ត៌មានជាតិ

លោកឧត្ត​មសេនីយ៍ទោ ម៉ុន មាគ៌ា ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត បានអញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ជូនសមាជិកអតីតយុទ្ធជន នគរបាល យោធិន និងប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅលើដីសម្បទានសង្គមកិច្ចតាមតំបន់ព្រំដែន ក្នុងស្រុកពញាក្រែក និងស្រុកមេមត់ ចំនួន ១៥៦គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជាម សោច័ន្ទភ័ណ អភិបាលខេត្ត!

ខេត្តត្បូងឃ្មុំ:ថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅដីសម្បទានសង្គមកិច្ច ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក (ក្បែរច្រកទ្វារអន្តរជាតិត្រពាំងផ្លុង) លោកឧត្ត​មសេនីយ៍ទោ ម៉ុន មាគ៌ា ប្រធានគណៈកម្មាធិការ ស.អ.ក ខេត្ត បានអញ្ជើញចូលរួមសំណេះសំណាលសួរសុខទុក្ខ និងប្រគល់អំណោយ ជូនសមាជិកអតីតយុទ្ធជន នគរបាល យោធិន និងប្រជាពលរដ្ឋក្រីក្រ ដែលរស់នៅលើដីសម្បទានសង្គមកិច្ចតាមតំបន់ព្រំដែន ក្នុងស្រុកពញាក្រែក និងស្រុកមេមត់ ចំនួន ១៥៦គ្រួសារ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ជាម សោច័ន្ទភ័ណ អភិបាលខេត្ត និងជាប្រធានកិត្តិយស ស.អ.ក.ខេត្ត ដែលមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធានគណៈកម្មាធិការ ស.អ.ក.ខេត្ត លោក លោកស្រី ស្នងការរង ប្រធានគណ:កម្មាធិការ ស.អ.ក.ក្រុង/ស្រុក ទាំង០៧ លោកមេបញ្ជាការ វរសេនាតូចលេខ ៦១៥-៦១៧ និងសហការី ក្នុងឱកាសនោះផងដែរក៍បាននាំយកនូវអំណោយ របស់ សម្ដេចអគ្គមហសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីយុទ្ធជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងអំណោយរបស់កាកបាទក្រហមកម្ពុជា ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ចំនួន ៥០ គ. មី ចំនួន ១កេស ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអ៉ីវ ចំនួន ១យួរ ប៊ីចេង ចំនួន ១កញ្ចប់ (០,៥ គ.ក) ខ្ទឹមស ចំនួន ១គ.ក ត្រីខ ចំនួន ១យួរ អាវរងារ ចំនួន ០១ និងថវិកា ចំនួន ៥០,០០០៛
សរុបជាថវិកា ចំនួន ៣០,៧៥៥,៥០០ ៛ ។

Leave a Reply

Your email address will not be published. Required fields are marked *