ព័ត៌មានជាតិ

ទីតាំងបើកលេងល្បែងហ្គេមបាញ់ត្រី គ្រប់ប្រភេទយីហោ(ចូសុីប្លូយ៉ាក្លូ)ស្ថិតនៅក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ សង្ស័យជាឆ្នំាងបាយលោក ហួរម៉េងវ៉ាងដឹង ?បានជាមិនបង្រា្កប!!!

ភ្នំពេញ៖ មហាជនបានសំណូមពរដល់ឯកឧត្តមជួនណារិន្ធស្នងការ​នគរបាល​រាជធានីភ្នំពេញ និងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមមានវិធានការណ៌ តាមផ្លូវច្បាប់ចំពោះម្ចាស់ទីតាំងបើកលេងល្បែងសុីសងហ្គេមបាញ់ត្រីគ្រប់ប្រភេទជាច្រើននៅក្បែរស្តុបណតប្រីជ ក្បែរស្ថានីយ៍ប្រេងឥន្ធនៈសូគីមិចស្ថិតនៅសង្កាត់អូរបែកក្អមខណ្ឌសែនសុខរាជធានីភ្នំពេញ យីហោ ចូសុីប្លូយ៉ាក្លូកំពុងតែលួចលាក់បើកលេង យ៉ាងគគ្រឹកគគ្រេងមិនអនុវត្តន៌នូវគោលនយោបាយភូមិ,សង្កាត់ មានសុវត្ថភាពទាំង៩ចំណុច របស់រាជរដ្ឋាភិបាលកម្ពុជា។

មហាជននៅក្នុងសង្កាត់អូរបែកក្អម បានលើកឡើងថា?ជាទូទៅ ក្រុមអ្នកញៀនល្បែងតែងតែពពាក់ ពពូន ផ្គុំក្បាលគ្នា ចូលទៅលេងល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រីគ្មានញញើតនិងទោសទណ្ឌ បន្តិចណាទាល់តែសោះ។ ក្នុងនោះអស់លោកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ បានរក្សាភាពស្ងៀមស្ងាត់ ។

មហាជនខាងលើ បានលើកឡើងទៀតថា? អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌសែនសុខបានរក្សាភាពស្ងៀមស្ងាត់ ចំពោះទីតាំងល្បែងស៊ីសងហ្គេមបាញ់ត្រីខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកអាជ្ញាធរនិងសមត្ថកិច្ចក្នុងខណ្ឌសែនសុខទេដឹង?។

Leave a Reply

Your email address will not be published. Required fields are marked *