Related Articles
លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េតអធិការនៃអធិកានគរបាលខណ្ឌឫស្សីកែវបាននាំយកថវិកាសមាគមអតីតយុទ្ធជន ផ្តល់ក្រុមគ្រួសារអតីតយុទ្ធជនចំនួន០២គ្រួសារ
(ភ្នំពេញ)នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដោយបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ជាប្រធានគណៈកម្មការសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឫស្សីកែវ បានដឹកនាំ។ កម្លាំងរួមមាន៖លោកវ.ទោ ថន ថេន អធិការរងលោកស្រី ឌុល សុភី តំណាងសាលាខណ្ឌឫស្សីកែវលោកវ.ត្រី ព្រុំ រដ្ឋា តំណាងភូមិភាគពិសេសលោកវ.ត្រី មៀចណូន នាយផ្នែកលោកវ.ត្រី តូច គឹមសុង នាយប៉ុស្តិ៍នាយរងប៉ុស្តិ៍ និងមន្រ្តីប៉ុស្តិ៍ចុះសួរសុខទុក្ខ និងនាំយកថវិកាសមាគមអតីតយុទ្ធជន ជូនដល់ក្រុមគ្រួសារ អតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ក្នុងនោះ ៖១-គ្រួសារ លោកស្រី ខៀវ សាម៉ាត់ (គ្រួសារពលី) ជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០។ ២-គ្រួសារ លោក […]
សមត្ថកិច្ចដកហូតសត្វតោ ១ក្បាល ដែលលួចចិញ្ចឹម ដោយខុស ច្បាប់នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១នេះ សមត្ថកិច្ចចម្រុះបានបានចុះធ្វើការដកហូតយកសត្វតោឈ្មោលរស់មួយក្បាលពីជនជាតិចិន ដែលបានចិញ្ចឹមដោយខុសច្បាប់នៅក្នុងលំនៅឋានរបស់ខ្លួន ក្នុងខណ្ឌខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ លោក គាំ សីហា នាយខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានឱ្យដឹងថា ដោយសារមានប្រជាពលរដ្ឋជិតខាងបានរាយការណ៍ ប្រាប់អំពីការចិញ្ចឹមសត្វតោនៅក្នុងផ្ទះវីឡាខាងលើ ហើយសមត្ថកិច្ចជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋានចុះធ្វើការស្រាវជ្រាវ ឈានដល់ការចុះដកហូតយកសត្វតោឈ្មោលមួយក្បាលនោះ ដើម្បីបញ្ជូនទៅថែរក្សាចិញ្ចឹមបីបាច់បន្ត នៅមជ្ឈមណ្ឌលថែទាំ និងសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ សមត្ថកិច្ចបានហៅអ្នកចិញ្ជឹមមកអប់រំ ហាមមិនឲ្យប្រព្រឹត្តការចិញ្ចឹមសត្វព្រៃបន្តទៀត។ សូមបញ្ជាក់ថា សត្វតោដែលដកហូត ជាសត្វតោឈ្មោលនោះមានទម្ងន់ជាង ៧០គីឡូក្រាម ត្រូវបានចិញ្ចឹមតាំងពីតូចរហូតដល់ពេលនេះមានអាយុប្រមាណ១ឆ្នាំកន្លះ ដោយក្នុងមួយថ្ងៃបរិភោគសាច់ប្រមាណ៦គីឡូក្រាម។ ពលរដ្ឋមិនមានសិទ្ធិក្នុងការចិញ្ចឹមសត្វព្រៃ ដែលជាប្រភេទសត្វកម្រនោះទេ ដែលផ្ទុយពីច្បាប់ និងមាត្រា ៤៩ នៃច្បាប់ស្តីពីព្រៃឈើ កថាខ័ណ្ឌ២ ត្រង់ចំណុច៣ ដែលបានចែងថា ការយកធ្វើជាកម្មសិទ្ធិ សន្និធិ ឬថែរក្សាជាលក្ខណៈសួនសត្វ ឬគ្រួសារនូវប្រភេទសត្វក្នុងក្រុមជិតផុតពូជត្រូវបានហាមឃាត់៕
ប្រតិបត្តិការបំបែកសំបុកក្រុមចោរលួចស្លាកលេខរថយន្តនៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ:ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីបាត់ស្លាកលេខរថយន្ដ នៅព្រឹកថ្ងៃ សុក្រ ទី២៤ ខែ ធ្នូ ឆ្នាំ ២០២១ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្រោមការដឹកនាំពីលោក ឧត្តមសេនីយ៍ ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកងកម្លាំងចុះឆែកឆេរកាំមេរ៉ាសុវត្ថិភាពតាមផ្ទះប្រជាពលរដ្ឋ។ រហូតដល់កំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ក្នុងម្នាក់ជាអ្នកទទួលទិញស្លាកលេខរថយន្ដ។ ជនសង្ស័យទី១)ឈ្មោះ សួង សៅនៀវ ភេទប្រុសអាយុ៣២ឆ្នំា មុខរបរជាងសំណង់ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ(ទទួលទិញស្លាកលេខរថយន្ដ)។ជនសង្ស័យទី២)ឈ្មោះ ផាន សុីណា ភេទប្រុសអាយុ២៨ឆ្នំា មុខរបរកម្មករសំណង់ស្នាក់នៅបន្ទប់ជួលភូមិអូរដឹម សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ(អ្នកលួចស្លាកលេខរថយន្ដ)។ជនសង្ស័យទី៣)ឈ្មោះអ៊ុន ប្រុស ភេទប្រុសអាយុ៣៥ឆ្នំា មុខរបរមិនពិតប្រាកដស្នាក់នៅភូមិសំបូរសង្កាត់ដង្កោខណ្ឌដង្កោរាជធានីភ្នំពេញ(ជាលួចស្លាកលេខរថយន្ដ)។ជនសង្ស័យទី៤)ឈ្មោះ សិត ដេឌី ភេទប្រុសអាយុ២២ឆ្នំា មុខរបរមិនពិតប្រាកដស្នាក់នៅភូមិព្រៃព្រីងខាងត្បូងសង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ(អ្នកលួចស្លាកលេខរថយន្ដ)។ ចំណែកឯជនរងគ្រោះឈ្មោះ សៀម ស្រីលាវ ភេទស្រីអាយុ៣៤ឆ្នំា មុខរបរនៅផ្ទះស្នាក់នៅភូមិព្រៃជីសាក់សង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យ។ សំភារៈដកហូតរួមមាន ៖ ម៉ូទ័រដោះស្លាកលេខរថយន្ដចំនួន០១គ្រឿងនិងស្លាកលេខរថយន្ដចំនួន០៧គ្រឿង។បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលនៃអធិការខណ្ឌពោធិ៍សែនជ័យកំពុងសាកសួរដេីម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕