Related Articles
កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ពើកបានជិះល្បាតក្នុងភូមិសាស្ត្របានឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងថ្នាំញៀន ៣កញ្ចប់តូច
ស្រុកអង្គស្នួល ៖ ថ្ងៃសុក្រ១០រោចខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៨ខែមករាឆ្នាំ២០២១នគបាលប៉ុស្តិ៍រដ្ឋបាលពើកបានជិះល្បាតក្នុងភូមិសាស្រ្តបានឃាត់ខ្លួនជនសង្ស័យ២នាក់ដោយពាក់ពាន់នឹងករណី៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៨ខែមករាឆ្នាំ ២០២១វេលាម៉ោង២៤និង៤០នាទី។ដែលនៅចំណុច ៖ លើផ្លូវលំខាងលិចភូមិ ស្ថិតនៅភូមិខ្លាកូនឃុំពើកស្រុក អង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យចំនួន០២នាក់ប្រុស ឃាត់ខ្លួនបាន០២នាក់។ ១-ឈ្មោះសែម សុផារ៉ា ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ បច្ចុប្បន្ន នៅភូមិខ្លាកូន ឃុំពើកស្រុកអង្គស្នួលខេត្តកណ្តាល។ ២-ឈ្មោះ វ៉ា ហៃ ភេទប្រុស អាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរ :មិនពិតប្រាកដទីលំនៅបច្ចុប្បន្ននៅភូមិ ខ្លាកូនឃុំ ពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ វត្ថុតាងដកហូតរួមមានម្សៅក្រាមពណ៏សថ្លាសង្ស័យថាសារធាតុញៀនម៉ាទឹកកកចំនួន០៣កញ្ចប់តូច។កញ្ចប់បារីចំនួន ០១ ដាក់ថ្មាំញៀន សមត្ថកិច្ចបានឲ្យដឹងថាវេលាម៉ោងកើតហេតុខាងលើកម្លាំងប៉ុស្ថិ៍ពើកបានចេញល្បាតក្នុងភូមិសាស្រ្ត លុះដល់ចំណុចកើតហេតុខាងលើបានឃើញជនជនសង្ស័យចំនួន០២ នាក់អង្គុយជុំគ្នានៅចំណុចកើតហើតហេតុខាងលើ ដោយមានការហង្សយ័កម្លាំងសមត្ថកិច្ចយើងយើងក៏បានឃាត់ត្រួតពិនិត្យស្រាប់តែជនសង្សយ័ឈ្មោះ សែម សុផារ៉ាបានបោះកញ្ចប់បារីចោលទៅដីឃើញដូច្នេះសមត្ថកិច្ចយើងក៍បានរើសកញ្ចប់បារីត្រួតពិនិត្យឃើញមានថ្នាំញៀន០៣កញ្ចប់តូចក្នុងកញ្ចប់បារី។ ពេលនោះកម្លាំងសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់តែម្តង។ តាមចម្លើយសារភាពរបស់ជនសង្សយ័ឈ្មោះ សែម សុផារ៉ា បានឆ្លើយថាខ្លួននិងឈ្មោះ វ៉ា ហៃ បានចូលលុយគ្នាទៅទិញថ្នាំញៀនចំំនួន០៣កញ្ចប់នេះពីបុរសម្នាក់មិនស្គាល់ឈ្មោះ […]
រដ្ឋបាលរាជធានីភ្នំពេញបន្ដដាក់ចេញវិធានការផ្អាកបណ្ដោះអាសន្នសកម្មភាពការងារ មុខរបរ អាជីវកម្មដែលមានហានិភ័យខ្ពស់ និងការជួបជុំ រយៈពេល១៤ថ្ងៃ
ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបន្ដចេញសេចក្ដីសម្រេចដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្ម ដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី១០ ខែកក្កដា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១៕ សូមអានសេចក្ដីសម្រេចខាងក្រោម៖
គ្រួសាកំសត់មួយ មានរឿងអភ័ព្ទជាន់លើអភ័ព្ទ!
ភ្នំពេញះនាព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយ ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រគល់ជូនដល់គ្រួសារកំសត់មួយដែលមានកូនស្រីអភ័ព្ទជាន់លើអភ័យ គួរឲ្យអណោចអធមបំផុត។ លោកយាយ ចន្ទ សុភាព អាយុ៦៨ឆ្នាំ ជាស្រ្តីមេម៉ាយ មានជីវភាពខ្វះខាត រស់នៅ ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានកូនស្រីម្នាក់កើតមកអភ័ព្ទ ព្រោះតែវិបល្លាសស្មារតីហើយថែមទាំងពិកា លើសពីនេះទៅទៀត នារីអភ័ព្ទរូបនេះ ត្រូវបានជនអគតិមិនស្គាល់អត្តសញ្ញាណ រំលោភបំពាន រហូតមានកូន ដល់ទៅ២នាក់។ ដោយព័ត៌មានដ៏សែនកំសត់នៃគ្រួសារមួយនេះ បានលឺដល់លោកវរសេនីយ៍ឯក សៀ ទីន លោកក៏បានរាយការណ៍ជូនឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ដើម្បីសុំគោលការណ៍ នាំយកអំណោយទៅប្រគល់ជូនពួកគាត់ ដែលរួមមាន រទេះរុញចំនួន០១គ្រឿង, ថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករចំនួន ៥០គីឡូក្រាម, […]