អាសូណាស់លោកអើយអ៊ុំប្រុសម្នាក់យកម៉ូទ័រទៅកាត់គ្រាប់មិនទាន់ផ្ទុះបណ្ដាលឲ្យសាច់ឃ្ទាទជាចំរៀកៗស្លាប់យ៉ាងអាណោចអាធ័ម!!

ចែករំលែកខេត្តកណ្ដាល:ស្រុកពញ្ញាឮនៅថ្ងៃទី២៨ ០៦ ២០២០ថ្ងៃអាទិត្យ៨កើត ខែ អាសាឍ ឆ្នាំ ជូត ព.ស ២៥៦៤ត្រូវនិងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២០មានករណី៖កែឆ្នៃគ្រាប់យុទ្ធភណ្ឌ័ បណ្តាលអោយផ្ទុះមនុស្សស្លាប់កើតហេតុ៖ថ្ងៃទី២៨ ខែ មិថុនា ឆ្នាំ ២០២០ វេលាម៉ោង ១២ និង ៤៥ នាទីចំនុច៖ភូមិ ត្រពាំងព្រលិត ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។

ជនរងគ្រោះចំនួន០១នាក់ស្លាប់៖
-ឈ្មោះ អ៉ី សារិន ហៅ ប៉ាតភេទប្រុស អាយុ ៥១ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ សិប្បកម្មកែឆ្នៃគ្រឿងយន្តកសិកម្ម មានទីលំនៅភូមិ ត្រពាំងព្រលិត ឃុំ ជ្រៃលាស់ ស្រុក ពញាឮ ខេត្ត កណ្តាល។ត្ថុតាងចាប់យក៖ បំនែក អំបែងគ្រាប់ មួយចំនួន (បន្សល់ទុក នៅជិតកន្លែងកើតហេតុ) ។

តាមការបំភ្លឺកូនបង្កើតរបស់ជនរងគ្រោះឈ្មោះ យន ថានុង អាយុ ២៥ឆ្នាំបានបំភ្លឺថានៅអំឡុងប្រហែលជាងដប់ឆ្នាំមុនជនរងគ្រោះបានបង្កើតសិប្បកម្មកែរឆ្នៃគ្រឿងយន្តកសិកម្មលក្ខណះគ្រួសារលុះដល់ថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះឈ្មោះ អ៉ី សារិន ហៅ ប៉ាត បានយកគ្រាប់ប្រភេទពុំស្គាល់ ហើយបានយកម៉ូទ័រមកអាកាត់កែឆ្នៃ នៅក្នុងរោងសិប្បកម្មរបស់ខ្លួន ខណះពេលនោះស្រាប់តែផ្ទុះគ្រាប់នោះ ជាបំណែកបណ្ដាលឲ្យត្រូវជនរងគ្រោះស្លាប់ដាច់សាច់ខ្ទៀតជាបំណែកនៅជុំវិញកន្លែងកើតហេតុ ។

បច្ចុប្បន្នសាកសពបានប្រគល់ជូនសាច់ញាតិ
យកទៅធ្វើបុណ្យតាបប្រពៃណី។