ពុទ្ធោបុរសម្នាក់ស៊ីឈ្នួលបើកត្រាក់ទ័រភ្ជួរស្រែឲ្យគេ ជាន់មីនប្រភេទមីនតោនបណ្តាលអោយផ្ទុះរងរបួសធ្ងន់ដាច់ជើងខាងឆ្វេងម្ខាង!!

ចែករំលែកខេត្តបាត់ដំបង:ថ្ងៃអាទិត្យ ៨ កើត ខែ អាសាឍ ឆ្នាំ ជូត ទោស័ក ពស ២៥៦៤ត្រូវនឹងនៅថ្ងៃទី ២៨/មិថុនា/២០២០ វេលាម៉ោង ៩:០០នាទីព្រឹកនៅចំណុចអូរច្រកថ្លាង ស្ថិតក្នុងភូមិ បឹងអំពិល ឃុំ ព្រែកជីក ស្រុក រុក្ខគិរី ខេត្ត បាត់ដំបង មានករណីផ្ទុះមីន០១ លើក ដោយប្រជាពលរដ្ឋចំនួន ០១ នាក់ បានបើកត្រាក់ទ័រម៉ាកគូបូតា កំពុងភ្ជួរស្រែ ជាន់មីនប្រភេទមីនតោន បណ្តាលអោយផ្ទុះ។

ជនរងគ្រោះមានឈ្មោះ ជន ន័ល ភេទប្រុស អាយុ៣៥ឆ្នាំ(រងរបួសធ្ងន់ដាច់ជើងខាងឆ្វេងម្ខាង)ជាប្រជាពលរដ្ឋរស់នៅភូមិ ក្រញាំមាន់ ឃុំ អូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ បានមកស៉ីឈ្នួលភ្ជួរដីស្រែ នៅចំណុចកើតហេតុខាងលើ ។

ក្រោយកើតជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ។