អាសូរណាស់លោកអើយបុរសម្នាក់បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍និងរបួសធ្ងន់ស្រាល១៣នាក់នៅស្រុកកៀនស្វាយ!!

កណ្តាល:មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងរថយន្តនិងរថយន្ត០២គ្រឿង បណ្តាលអោយស្លាប់០១នាក់ ប្រុស របួសធ្ងន់ស្រាល ១៣ នាក់ ខូចខាតធ្ងន់០១គ្រឿងនិងរថយន្តខូចស្រាល០១គ្រឿងហេតុការណ៍នេះបានកើតឡើងនៅថ្ងៃពុធ ០៤ កើតខែអាសាឍ ឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនិងថ្ងៃទី២៤.០៦២០២០ វេលាម៉ោង១៨ :២០នាទីស្ថិតនៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ៤៨-៤៩ចំណុចភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមាន រថយន្តម៉ាកKIA FRON TIER ព៌ណកខៀវ ប្រភេទបែន ពាក់ផ្លាកលេខ គ្មាន បើកបរដោយឈ្មោះ ម៉ម ប៉ិចសារក្ស ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិសំរោងក្អែរ២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលបើកមានទិសដៅ ពីអ្នកលឿង ទៅភ្នំពេញតាមផ្លូវជាតិលេខ១។

ពេលមកដល់ចំណុចកើហេតុ ខាងលើ បានបុកជាមួយរថយន្តម៉ាកHYUNDAI ពណ៍ស ប្រភេទដឹកទំនិញ (ដឹកកម្មករ) ពាក់ផ្លាកលេខភ្នំពេញ 3D-5841 បើកបរដោយ ឈ្មោះផាន់ ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរ(មុខរបរបើកបរេថយន្ត) មានទីលំនៅភូមិក្រាំងក្អក ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលបើកមានទិសផ្ទុយគ្នា បណ្តាលក្រឡាប់ ហើយស្របពេលនោះមានរថយន្តម៉ាកSSANG YONG ISTANA ព៌ណលឿង ប្រភេទ ដឹកអ្នកដំណើរ ពាក់ផ្លាកលេខ ភ្នំពេញ2I- 6439 បើកបរដោយឈ្មោះផន មនោរម្យ ភេទប្រុស អាយុ31ឆ្នាំ មានទីលំនៅ ភូមិក្រាំងក្អក ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ដែលបើកដឹកកម្មករ មានទិសដៅពីភ្នំពេញទៅអ្នកលឿងមកបុករថយន្ត បែននោះបន្ថែមទៀត បណ្តាលអោយ ស្លាប់អ្នកបើកបររថយន្តបែន ឈ្មោះម៉ម ប៉ិចសារក្ស នៅនិងកន្លែងកើតហេតុ រងរបួសសរុបចំនួន ១៤នាកស្រី១៣នាក់ ។

សពជនរងគ្រោះត្រូវបានសាច់ញ្ញាត្តិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្ត០៣គ្រឿងបានយកមករក្សាទុក នៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីបន្តតាមនីតិវីធីដើម្បីដោះស្រាយគ្នានៅពេលក្រោយ។