នគរបាលប៉ុស្តិ៍រដ្ឋបាលគគីរបានសហការជាមួយក្រុមការងារថ្នាក់ស្រុកបានចុះធ្វើវេទិកាសាធារណ:សម្បត្តិ៩យ៉ាងដល់បងប្អូនប្រជាពលរដ្ឋនៅភូមិដូនស!!!

ចែករំលែកខេត្តកណ្ដាល:នៅព្រឹកថ្ងៃ ពុធ ៤កើតខែ អាសាឍ ឆ្នាំជូត ទោសក័ព .ស២៥៦៤ត្រូវនឹងថ្ងៃទី ២៤ខែ មិថុនា ឆ្នាំ២០២០ នៅវេលា ម៉ោង ៨.៣០ នាទីកំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលគគីរ បានសហការជាមួយក្រុមការងារ ថ្នាក់ស្រុក បានចុះធ្វើវេទិការសាធារណៈស្ដីអំពី នគរបាលនិងសហគមន៍ ហើយបានផ្សព្វផ្សាយ នូវគោលនយោបាយភូមិឃុំមានសុវត្តិភាព ដែលមានលក្ខណះសម្បត្តិ០៩យ៉ាង ដល់ប្រជាពលរដ្ឋស្ថិតនៅភូមិ ដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដឹកនាំដោយលោកវ/ទោ វ៉េង កុសល អធិការរងនគរបាលស្រុកកៀនស្វាយ។

សមាសភាពចូលរួម:លោកស្រី សៀ ពីកេត ក្រុមប្រឹក្សាស្រុកលោកស្រី ពេជ ធាវ័ន ក្រុមប្រឹក្សាស្រុកលោកស្រី អុិន ម៉ៃយ៉ា ប្រធានការិយាល័យកិច្ចការនារីនិងសុខុមាភាពសង្គមស្រុកលោកស្រី អ/ឯក ប៉ាល់ សុវណ្ណារី នាយផ្នែកកិច្ចការប៉ុស្ដិ៍លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំលោកស្រី ចំរើន សូរីយា មន្រ្តីផ្នែកគ្រឿនញៀនលោក នាយប៉ុស្ដិ៍ នាយរងប៉ុស្ដិ៍នឹងមន្រ្តីប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរលោក អ៊ូ សារី ប្រធានស្តីទីមណ្ឌលសុខភាពលោក មេភូមិ អនុភូមិ ប្រជាការពារឃុំ និងប្រជាពលរដ្ឋចូលរួម សរុបចំនួន ៧៣នាក់ ប្រុស ៣២នាក់។

ខ្លឹមសារសំខាន់ៗមាន ៖១-គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ២-គ្មានការដាំដុះការផលិត ការចរាចរ ការជួញដូរចែកចាយនឹងប្រើប្រាស់គ្រឿងញៀនខុសច្បាប់៣-គ្មានអំពើអនាចារ ការជួញដូរស្រ្តី នឹងកុមារ នឹងអំពើហឹង្សាក្នុងគ្រួសារ៤-គ្មានក្មេងទំនើង៥-គ្មានការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ នឹងបទល្មើសគ្រប់ប្រភេទ៦-គ្មានគ្រោះថ្នាក់ចរាចរណ៍៧- គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ៨-មានវិធានការទប់ស្កាត់ គ្រប់គ្រង នឹងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធិភាព៩-គ្មានការត្រួតពិនិត្យខុសច្បាប់

ក្នុងនោះផងដែល លោកស្រីអនុ/ឯក ប៉ាល់ សុវណ្ណារី លោកស្រី អុិន ម៉ៃយ៉ា និងលោកស្រីក្រុមប្រឹក្សាឃុំ បានធ្វើបទបង្ហាញពីអំពើហិង្សាក្នុងគ្រួសារ ។

លោកវ/ទោ វ៉េង កុសល បានធ្វើបទបង្ហាញពី ភូមិឃុំមានសុវត្តិភាព បញ្ហាគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនគ្រោះថ្នាក់ចរាចរណ៍ ។

លោក នាយប៉ុស្តិ៍ បានធ្វើបទបង្ហាញពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ០៩ចំណុច និងបទបង្ហាញពី របៀបធ្វើសៀវភៅ(ក២)និង(ក៤)។

ជាចុងក្រោយលោកអធិការរង បានមានមតិផ្ដាំផ្ញើទៅប្រជាពលរដ្ឋ អោយចូលរួមជាមួយសមត្ថកិច្ច ក្នុងការងារ បង្ការទប់ស្កាត់បទល្មើសផ្សេងៗ ក្នុងការផ្ដល់ព័ត៌មានជូនសមត្ថកិច្ចដើម្បីឱ្យសមត្ថកិច្ចចុះអន្តរាគមន៍ទាន់ពេលវេលា បញ្ហាអគ្គីភ័យមុនចេញទៅណាមកណាត្រូវមើលអោយគ្រប់ជ្រុងជ្រោយ បិទភ្លើង ពន្លត់ធូក ទានអោយអស់ នឹង និងណែនាំបងប្អូនប្រជាពលរដ្ឋចូលរួមអនាម័យអោយបានស្អាត នឹង គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
កម្មវិធីនេះបញ្ចប់ទៅនៅថ្ងៃខែឆ្នាំដដែលក្រោមបរិយាកាសរីករាយ នឹង ស្និតស្នាលបំផុត ។