Related Articles
អធិការនគរបាលស្រុកកៀនស្វាយដឹកនាំកម្លាំងចុះចែកអំណោយជូនពលរដ្ឋនិងផ្សព្វផ្សាយនូវ វិធានការទប់ស្គាត់ការឆ្លងជម្ងឺកូវីដ-១៩! ………………………….
ខេត្តកណ្តាលៈដោយមានការណែនាំពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តស្នងការនគរបាលខេត្តកណ្តាលនូវ វិធានការទប់ស្គាត់នៃការឆ្លងជម្ងឺកូវីដ-១៩ឲ្យមានប្រសិទ្ធភាពនៅថ្ងៃទី១៧ខែ ឆ្នូ ឆ្នាំ២០២០ លោកវរសេនីយ៍ ឯក ព្រុំ សំណាងជាអធិការនគរបាលស្រុកកៀនស្វាយនិងបាន ដឹកកងកម្លាំងចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃនៅភូមិស្ទឹង២ឃុំសំរោងធំស្រុកកៀនស្វាយ ខេត្តកណ្តាល ។បានចែកអំណោយជូនដល់ប្រជាពលរដ្ឋជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ចំនួន២៤គ្រួសារ ៖ដោយមានការអញ្ជើញចូលរួមពីលោកឯក សុផាត សមាជិកក្រុមប្រឹក្សាស្រុកកៀនស្វាយ។ លោក ទេព ឈួន មេឃុំសំរោងធំ និងលោកហួត សីហា នាយប៉ុស្តិ៍សំរោងធំ។ អំណោយដែលចែកជូនរួមមាន៖១-អង្ករ០១បាវ ២០គីឡូក្រាម២-មី១កេះតូច៣-សាប៉ូលាងចាន ០២ដប៤-ម៉ាស់១ប្រអប់៥-ទឹកសុីអុីវ១យួរ ទឹកត្រី១យួរនិងថវិកា ២០.០០០រៀល។ លោកព្រុំ សំណងបានថ្លែងថាៈដោយមានការយកចិត្តទុកដាក់ពីលោក អ៊ូ ឈាងអភិបាលស្រុកកៀនស្វាយ។នៅថ្ងៃនេះលោកបានដឹកនាំក្រុមការងារនាំអំណោយកមកចែកជូនដល់បងប្អូនវាមិនបានគ្រប់គ្រាន់ទេវាគ្រាន់តែបានជួយដោះស្រាយបានមួយគ្រាប៉ុណ្តោះ។ លោកអធិការនគរបាលស្រុកកៀនស្វាយបន្តថាៈសូមបងប្អូនប្រជាពលរដ្ឋត្រូវតែថែទាំសុខភាពឲ្យបានស្អាតដើម្បីទប់ស្គាត់ការរាលដាលនៃការឆ្លងជម្ងឺកូវីដ-១៩ ហើយត្រូវស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលដែលបានឲ្យ លាងដៃដោះនិងសាប៊ូ.ចែល.បាញ់អាកុលនិងពាក់ម៉ាស់និងកំុនៅប្រមួលផ្តុំគ្នា។ ជាមួយគ្នានោះលោកអធិការក៍បានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវណែនាំឲ្យកូន.ចៅជៀសវាងឲ្យឆ្ងាយពីគ្រឿង។
ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង បានចាត់ក្រុមការងារ នាំយកស្បៀងឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៨នាក់ ជាប់ពាក់ព័ន្ធ ជាមួយបុគ្គលវិជ្ជមានជំងឺកូវីដ-១៩ ក្នុងសង្កាត់ព្រែកកំពឹស !
ភ្នំពេញនាព្រឹក ថ្ងៃសុក្រ ទី០២ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ បានបន្តចាត់ឲ្យក្រុមការងារ ដែលមាន លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាតំណាង នាំយកអំណោយជាស្បៀងរួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ព្រមទាំងឱសថបុរាណចិនព្យាបាលក្អក ផ្តាស់សាយ ក្តៅខ្លួន ឈឺក្បាល ការពារសួត ឧបត្ថម្ភដល់ប្រជាពលរដ្ឋ១៨នាក់ ដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលមានវិជ្ជមានជំងឺកូវីដ-១៩ កំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងៗខ្លួន ក្នុងភូមិព្រែកថ្លឹង ភូមិស្រីស្នំ និងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ ក្នុងឱកាសនោះ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជូនចំពោះ ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កតាមផ្ទះរៀងខ្លួនទាំងអស់ សូមអត់ធ្មត់នៅដាច់ដោយឡែកបន្តមួយរយៈទៀត ដើម្បីឲ្យប្រាកដថាមានសុវត្ថិភាព ជៀសឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ និងសូមចូលរួមអនុវត្តឲ្យបាននូវវិធានការ […]
លោកឡូវ សុខសានអភិបាលស្រុកកៀនស្វាយបើកកិច្ចប្រជុំប្រចាំខែកញ្ញា២០២២និងលើកទិសដៅបន្តខែតុលា!
(ខេត្តកណ្តល)នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ នៅសាលប្រជុំសាលាស្រុក រដ្ឋបាលស្រុកកៀនស្វាយបានបើកកិច្ចប្រជុំគណៈអភិបាលស្រុកកៀនស្វាយ ក្រោមអធិបតីភាព លោក ឡូវ សុខសាន អភិបាល នៃគណៈអភិបាលស្រុកកៀនស្វាយ។ កិច្ចប្រជុំប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធាន អនុប្រធានការិយាល័យ អង្គភាពចំណុះរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធានការិយាល័យសុខាភិបាលស្រុក និងមេឃុំគ្រប់ឃុំ។ របៀបវរះសំខាន់ៗក្នុងកិច្ចប្រជុំរួមមាន៖១-ផ្សព្វផ្សាយវិធានការអនុវត្តបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានខេត្តកណ្តាល ព្រមទាំងវិធានការអនុវត្តនូវផែនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ របស់គណៈកម្មការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ។២-ផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំទាំង៨៣-ផ្សព្វផ្សាយការត្រៀមរៀបចំទូក ទៅចូលរួមប្រណាំងនៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ៤-បញ្ហាផ្សេងៗ មានប្រសាសន៍ក្នុងកិច្វប្រជុំលោកអភិបាលស្រុក បានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានដាក់បទបញ្ជាដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុកទាំង១១ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត និងត្រូវបង្រ្កាបឱ្យបាននូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេស ល្បែងលេងតាម Online ឱ្យអស់ពីមូលដ្ឋានរបស់ខ្លួន ក្រៅពីនេះត្រូវរួមសហការគ្នាក្នុងការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម […]