Related Articles
គួអោយអាសូណាស់លោកអើយម្ដាយស្រែកទ្រហោយំព្រោះតែបាត់បង់កូនជាទី ស្រឡាញ់ស្មើនឹងកែវភ្នែកទាំងពីរបានលុងទឹកក្នុងរណ្តៅជីកដាក់លូបង្គន់….
ខេត្តកណ្តាល៖ម្ដាយស្រែកទ្រហោយំព្រោះតែបាត់បង់កូនទាំងទ្វេជាទីស្រឡាញ់ស្មើនឹងកែវភ្នែកទាំងពីរលុងទឹកក្នុងរណ្តៅជីកដាក់លូបង្គន់បានលុងទឹកស្លាប់ទាំង២ហេតុការនេះបានកើតឡើងនៅថ្ងៃទី២២ខែមិថុនាឆ្នាំ២០២១វេលាម៉ោង១៥នឹង៣០នាទី ដែលស្ថិតនៅត្រង់ចំណុចភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ កុមារាកុមារី ០២ នាក់វាយឈ្មោះ៖១-ឈ្មោះសុីម គុជនីម ភេទស្រី អាយុ៧ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស.២-ឈ្មោះសុីម គុជលៀងភេទប្រុសអាយុ៤ឆ្នាំជនជាតិខ្មែរ ទាំងពីរនាក់ត្រូវជាបងប្អូនបង្កើតមានទីលំនៅភូមិឃុំកើតហេតុ។ បើតាមការអោយដឹងពីឈ្មោះ ឌុច ប៉ុកភេទស្រីអាយុ៥៥ឆ្នាំមានទីលំនៅភូមិស្តៅកន្លែងឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាលត្រូវជាជីដូនជនរងគ្រោះបានប្រាប់អោយដឹងថានៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានភ្លៀងធ្លាក់មួយមេយ៉ាងធំកុរារងគ្រោះពីរនាក់បងប្អូនបានទៅលេងទឹកភ្លៀងនៅខាងក្រោយផ្ទះចំណែកខ្លួនជាជីដូនក៏មិនចាប់អារម្មណ៍ នៅរវល់ដងទឹកដាក់ពាងក្រោមពេលភ្លៀងរាំងក៏មិនឃើញចៅទាំងពីខ្លួនក៏បាន ដើររកស្រាប់តែប្រទះឃើញចៅទាំងពីរលុងទឹករណ្តៅដីជីកដាក់លូបង្គុននៅខាងក្រោយផ្ទះ។ បញ្ចាក់:ជនរងគ្រោះទាំងពីរឪពុកម្តាយបានចេញទៅធ្វើការឆ្ងាយពេលយប់បានត្រឡប់មកដល់ផ្ទះវិញដោយទុកអោយជីដូនជាអ្នកមើលថែ។ ក្រោយពីទទួលបានព័ត៍មានភ្លាមកំលាំងប៉ុស្តិ៍សហការណ៍ជាមួយកំលាំងជំនាញបច្ចេកទេសស្រុកកៀនស្វាយ អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យនិងក្រុមគ្រួសារជនរងគ្រោះបានចុះដល់ចំណុចកើតហេតុពិនិត្យសាកសពជនរងគ្រោះឃើញថាកុមារងគ្រោះទាំងពីពិតជាស្លាប់ដោយសារលុងទឹកប្រាកដមែនហើយក្រុមគ្រួសារបានទទួលស្គាល់ហើយក៍ប្រគល់សាកសពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី។
លោកឧត្តមសេនីយ៍ទោឈឿនសុចិត្តស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានអញ្ជើញប្រគល់ម៉ូតូជូនដល់អធិការដ្ថាននគរបាលស្រុក/ក្រុងទាំង១១និងការិយាល័យជំនាញចំនួន ៨ការិយាល័យ
កណ្តាល:នៅរសៀលថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ នៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានរៀបចំពិធីប្រគល់-ទទួលម៉ូតូចំនួន ៤៨គ្រឿង (ស៊េរីម៉ាក FTR ៣១គ្រឿង, HONDA IVINER X ១៧គ្រឿង) ជូនដល់អធិការដ្ឋាននគរបាលស្រុក/ក្រុងទាំង១១ និងការិយាល័យជំនាញចំនួន០៨ការិយាល័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ក្នុងនោះ ៖អធិការដ្ឋាននគរបាលស្រុកទាំង១០ ក្នុង០១ស្រុកទទួលបានម៉ូតូ FTR ចំនួន០៣គ្រឿង អធិការដ្ឋាននគរបាលក្រុងតាខ្មៅទទួលបានម៉ូតូ FTR ០១គ្រឿង ការិយាល័យរដ្ឋបាលទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿងការិយាល័យសរុបផែនការទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាលទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿងការិយាល័យអក្សរសម្ងាត់ទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿងការិយាល័យវិទ្យុទាក់ទងទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿងការិយាល័យភស្តុភារទទួលបានម៉ូតូ HONDA IVINER X ០១គ្រឿងការិយាល័យគ្រប់គ្រងអាវុធជាតិផ្ទុះទទួលបានម៉ូតូ HONDA […]
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រជុំផ្សព្វផ្សាយផែនការប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា!
ភ្នំពេញ:នារសៀល ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំតាមប្រព័ន្ធ Online (Google Meet) ដោយមានការចូលរួមពី លោកមេបញ្ជាការរង សេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការ-មេបញ្ជាការរង វរសេនាតូចលេខ១។ ក្នុងកិច្ចប្រជុំនាពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានផ្តោតជាសំខាន់លើការផ្សព្វផ្សាយជាសំខាន់ នូវវិធានការ ប្រយុទ្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មី ដែលតា ដែលកំពុងមានវត្តមានជាបន្តបន្ទាប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ព្រមទាំង បានដាស់តឿន នូវទម្លាប់រស់នៅ និងអនុវត្តការងារតាមបែបគន្លងថ្មី ក្នុងសម័យកូវីដ-១៩ ដល់នាយទាហាន តាមបណ្តាអង្គភាព ដែលចូលរួមប្រជុំទាំងអស់ ឲ្យចេះសម្របខ្លួនទៅតាមកាលៈទេសៈជាក់ស្តែង និងក្រើនរំលឹកដល់សមាជិកទាំងអស់ ឲ្យបន្តចូលរួម បង្កា ទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំ របស់ក្រសួងសុខាភិបាល និង អនុវត្តឲ្យបានម៉ឹងម៉ាត់ នូវវិធានការ «៣ការពារ និង៣កុំ» […]