Related Articles
ជនសង្ស័យប្រុសស្រី២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ធ្វើការឃាត់ខ្លួន
ភ្នំពេញ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ពាក់ព័ន្ធនឹងករណីជួញដូរនិងរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ ករណីឃាត់ខ្លួននេះកាលពីវេលាម៉ោង ៥ទៀបភ្លឺថ្ងៃទី ៦ខែកក្កដាឆ្នាំ ២០២២នៅតាមផ្លូវបេតុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ៤ខណ្ឌមានជ័យ។ ជនសង្ស័យទី១ឈ្មោះ មី ឡុង អាយុ២៧ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិកេីតហេតុខាងលេី។ នារីជាជនសង្ស័យទី២ឈ្មោះ អុិន សុភាព អាយុ៣៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ពងទឹកខណ្ឌដង្កោ។ បើតាមសំដីលោកវរសេនីយ៍ត្រីឯមភារីនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី ៣បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុលោកបានបញ្ជាកម្លាំងឲ្យជិះម៉ូតូល្បាតនៅក្នុងភូមិសាស្ត្រមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី ៣ ស្រាប់តែមកដល់ចំណុចកើតហេតុក៏បានឃើញជនសង្ស័យម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DY-4502 ដោយឌុបនារីម្នាក់នៅខាងក្រោយដោយការសង្ស័យសមត្ថកិច្ចក៏បានហៅឈប់និងបានឆែកឆេររកបានរកឃើញថ្នាំញៀនចំនួន ៥កញ្ចប់ធំ និងជញ្ជៀងអេឡិត្រូចិនគ្រឿង សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ២នាក់យកមកធ្វើការសាកសួនៅប៉ុស្តិនគរបាលស្ទឹងមានជ័យទី ៣សម្ភារៈដែលសមត្ថកិច្ចអូនបានរូបមានម៉ូតូម៉ោងដាឌ្រីមសង់ចំនួនមួយគ្រឿងនឹងថ្នាំញៀនចំនួន ៥ កញ្ចប់ធំរស់នៅជាជិះត្រួតពិនិត្យមួយគ្រឿង ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិនគរបាលស្ទឹងមានជ័យទី ៣ កសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌមានជ័យដើម្បីចាត់ការបន្ត។
កិច្ចប្រជុំអន្តរក្រសួង ស្ដីពី ការគ្រប់គ្រង និងអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិច ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃពុធ ១៥រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពី ការគ្រប់គ្រង និងអភិរក្សដីសមូហភាពរបស់ជនជាតិដើមភាគតិច នៅទីស្ដីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ ព្រមទាំងឯកឧត្តម លោកជំទាវតំណាងក្រសួងបរិស្ថាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីជាន់ខ្ពស់អន្តរក្រសួងជាច្រើនរូបទៀត៕
ក្រុមចោរឆក់០៤នាក់ ត្រូវ អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ!
ភ្នំពេញ:ក្រុមជនសង្ស័យចំនួន០៤នាក់ ត្រូវបានកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៣ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចអាវុធហត្ថចាប់យកវត្ថុតាង ម៉ូតូចំនួន០២គ្រឿង១. ម៉ាក BEAT ពណ៌ស លាយខៀវ ស្លាកលេខ 1AI-4566 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព) ២.ម៉ាកNEX ពណ៌ស លាយខៀវ ស្លាកលេខ 1JW-0760 ភ្នំពេញ (ម៉ូតូជិះធ្វើសកម្មភាព)៣.ស្លាកលេខម៉ូតូចំនួន ០១ (1TF-1518 ភ្នំពេញ)។ ជនសង្ស័យទាំង០៤នាក់មានឈ្មោះ ៖១/ឈ្មោះ អូក ឆាយ ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។២/ឈ្មោះ ណោង វុទ្ធីគីមឡាយ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ។៣/ឈ្មោះ […]