Related Articles
ជនចាស់ជរាម្នាក់ ជួបការលំបាក ទទួលបានអំណោយពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!
នាព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ នាំយកអំណោយ ជាសម្ភារ និងថវិកា ដែលជាជំនួយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ទៅប្រគល់ជូនដល់គ្រួសារលោកយាយ សៅ ប៉ៃ អាយុ៧២ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅពីរនាក់កូនស្រីឈ្មោះ សៅ សាវឿន មានមុខរបរជាអ្នកអនាម័យ នៅក្រុមហ៊ុន ស៊ិនទ្រី ដែលជួបការលំបាក និងខ្វះខាត ស្នាក់នៅ ផ្ទះជួល ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ អំណោយដែលបានយកប្រគល់ជូនដល់លោកយាយ រួមមានថវិកាចំនួន ៥០ម៉ឺនរៀល, អង្ករចំនួន ៥០គីឡូក្រាម, មី០១កេស, ត្រីខ០២យួរ, ទឹកស៊ីអីវ០១យួរ, ទឹកត្រី០១យួរ, ទឹកសុទ្ធ០២កេស, ទឹកដោះគោឆៅ០១យួរ, ភេសជ្ជៈ០២កេស, សាច់ជ្រូកផាត់កន្លះគីឡូក្រាម, ត្រីងៀត០១គីឡូក្រាម, […]
នគរបាលស្រុកមុខកំពូលឃាត់ខ្លួនជនសង្ស័យ១នាក់ពាក់ព័ន្ធនឹងករណីយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះយ៉ាងធន់ធ្ងរ
ស្រុកមុខកំពូល÷០៩.១២.២០២០ថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី០៩ ខែធ្នូឆ្នាំ២០២០កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១ម្នាក់ដោយពាក់ព័ន្ធនឹងករណីហិង្សាដោយចេតនាយកកាំបិទផ្គាក់កាប់ទៅលើជនរងគ្រោះយ៉ាងធ្ងន់ធ្ងត្រូវបានក្រុមគ្រួសារសាច់ញាតិយកទៅសង្គ្រោះនៅឯមន្ទីពេទ្យហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី០៩.១២.២០២០ វេលាម៉ោង១៨:៤០ នាទីដែលស្ថិតនៅចំណុច ក្រោមផ្ទះជនរងគ្រោះ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ។ សមត្ថភាពបន្តទៀតថាជនរងគ្រោះ០១នាក់ឈ្មោះ ណូត នាង ភេទប្រុស អាយុ៣៨ ឆ្នាំជនជាតិខ្មែរមុខរបរ រត់ម៉ូតូឌុបមានទីលំនៅសព្វថ្ងៃភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលរបួសចំនួន០១កន្លែង ចំកន្លាក់ ដៃខាងស្ដាំ។ ជនសង្ស័យ០១នាក់(ឃាត់ខ្លួន)ឈ្មោះសំអូន រ៉ាឌី ភេទប្រុស អាយុ៣០ ឆ្នាំជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅសព្វថ្ងៃ ភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាលវត្ថុតាងចាប់យកបាន÷១.កាំបិតខ្វែវ ចំនួន០១ ដងធ្វើអំពីឫស្សីប្រវែង០.៧០ម៉ែត្រ ទំហំដង១១ស.ម ផ្លែប្រវែង០.២៩ម៉ែត្រ ទំហំផ្លែ៤ស.ម។ សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតកន្លងមកជនសង្ស័យធ្លាប់ប្រើប្រាស់គ្រឿងញៀន ធ្លាប់ធ្វើសកម្មភាពបង្ករអុកឡុកមូលដ្ឋានជាច្រើនលើកច្រើនសារ នៅថ្ងៃទី០៩.១២.២០២០វេលាម៉ោង ១០:០០នាទីព្រឹក ជនសង្ស័យបានផឹកស្រាថ្នាំ នៅផ្ទះរបស់ឈ្មោះ ថា ជាមួយ ឈ្មោះ រាក់ […]
សមត្ថកិច្ចស្រុកកោះធំបានឃាត់ខ្លួនជនសង្ស័យ១នាក់ក្នុងចំណោមបក្ខពួកពីរនាក់កំពុងតែរត់គេចខ្លួនពាក់ព័ន្ធនឹងករណីគ្រឿងញៀន…
ខេត្តកណ្ដាល:នគរបាលស្រុកកោះធំបានឃាត់ខ្លួនជនសង្ស័យ១នាក់ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០២០ វេលាម៉ោង១៧.២០នាទីដែលស្ថិតនៅចំណុច:ភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំខេត្តកណ្តាល។ ជនសង្ស័យ០២នាក់ឃាត់ខ្លួន០១នាក់នឹងរត់គេចខ្លួន០១នាក់១/ឈ្មោះលី យ៊ាំងខាន់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម។រស់នៅភូមិព្រែកជ្រៃក្រៅ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។(ចាប់ឃាត់ខ្លួន)មុខរបរ កសិករ២/ឈ្មោះម៉េង វណ្ណះ (ហៅតឹង) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិខ្នាតាំងយូ ឃុំព្រែកជ្រៃ ស្រុកកោះធំ ខេត្តកណ្តាល។(រត់គេចខ្លួន)មុខរបរ (មិនពិតប្រាកដ)។ វត្ថុតាងចាប់យកមាន១/ម្ស៉ៅក្រាមសថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកកចំនួន០១កញ្ចប់ធំ។២/ទូរសព្ទ័ដៃម៉ាកOPPO ពណ៍ខៀវចំនួន០១គ្រឿង។ ៣/ម៉ូតូម៉ាកYAMAHA .EXCITER. ពណ៍ក្រហម មានស្លាកលេខកណ្តាល 1AJ.0472 ចំនួន០១គ្រឿង។៤/កូនថងពណ៍ក្រហមចំនួន០១។ក្រៅពីនេះគឺមិនបានចាប់យកអ្វីផ្សេងទៀតទេ។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី០១ខែធ្នូឆ្នាំ២០២០ វេលាម៉ោង១៧.២០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកជ្រៃនឹងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើខ្មៅ បានចុះល្បាតតាមផ្លូវជាតិលេខ១១០ ក៍បានជួបនឹងមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មឈ្មោះម៉េង វណ្ណះ (ហៅតឹង) ដែលកំពុងតែជិះម៉ូតូធ្វើដំណើរជានឹងបក្សពួករបស់គេម្នាក់ទៀតឈ្មោះលី យ៊ាំងខាន់ ពេលជិះម៉ូតូមកដល់ចំណុចកើតហេតុខាងលើ បានជួបនឹងសមត្ថកិច្ចយើងហើយបានហៅអោយឈប់ភ្លាមនោះមុខសញ្ញាសង្ស័យខាងលើវាបានបើកម៉ូតូបំបុកសមត្ថកិច្ចធ្វើអោយដួលម៉ូតូហើយឈ្មោះម៉េង វណ្ណះ (ហៅតឹង)បានស្រែកប្រាប់អោយឈ្មោះលី យ៊ាំងខាន់ យកដៃលូកយកកញ្ចប់ថ្នាំញៀនរបស់គេចេញពីក្នុងខោរលីអូអោយយកចេញមកក្រៅហើយយកវាទៅបោះចោលទៅហើយបាននាំគ្នារត់គេចខ្លួនចេញទៅតែត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនបានឈ្មោះលី យ៊ាំងខាន់តែម្តង ចំណែកឈ្មោះម៉េង វណ្ណះ(ហៅតឹង)គេបានរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ទៅហើយ។ ចំពោះករណីនេះកម្លាំងជំនាញបានរៀបចំឯកសារកសាងសុំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល។