Related Articles
គ្រូតឿបង្ហោះ facebook ប្លែកៗ (ហូបអាចម៍គោ) ត្រូវសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ហៅមកអប់រំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពបំពុលសង្គម
ខេត្តកណ្តាល ៖ មានរឿងប្លែកៗ ភាគច្រើន ក្រុមបំពុលសង្គម មិនមែនត្រឹមតែ ទាញការទាក់ទាញ អោយល្បី អោយប្លែកប៉ុណ្ណោះទេ ក្រុមនេះមានចេតនាបំពុលសង្គម ទើបឈានដល់សមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហៅបុរសម្នាក់រហ័សនាម «គ្រូតឿ» ដែលបង្ហោះវីដេអូមិនសមរម្យនៅតាមបណ្ដាញសង្គមនាំឲ្យមានការរិះគន់ មកសួរនាំធ្វើកិច្ចសន្យាអប់រំ។ បើតាមលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តកណ្តាល ឈឿន សុចិត្ត បានបញ្ជាក់ថា, សកម្មភាពរបស់បុគ្គលម្នាក់នេះ អាចបណ្ដាលឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និងសន្ដិសុខសង្គម។ ជាពិសេសវីដេអូមួយដែលនាំឲ្យមានការរិះគន់ខ្លាំង គឺបុរសម្នាក់នេះ និងបក្ខពួក នាំគ្នាហូបអាចម៍គោ ដែលជាសកម្មភាពមិនសមរម្យ និងប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបង្ហាញថាហាក់ដូចប្រជាពលរដ្ឋគ្មានបាយហូប។សូមបញ្ជាក់ថា, កម្ពុជាបច្ចុប្បន្ន មានការរីកចម្រើន សន្តិភាព អភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ លើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ ឈ្លាសវៃ របស់សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបន្ថែមថា ការហៅបុគ្គលនេះមកសួរនាំ គឺចង់ឲ្យបុគ្គលម្នាក់បញ្ជាក់អំពីមូលហេតុ នៃការបង្ហោះវីដេអូបែបនេះនៅតាមបណ្ដាញសង្គម។ បន្ទាប់ពីបញ្ចប់ការសួរនាំ សមត្ថកិច្ចបានឲ្យ «គ្រូតឿ» នេះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងសុំទោសជាសាធារណៈចំពោះសកម្មភាពខុសឆ្គងរបស់រូបគេ […]
ពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅអង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្ដាល ++++++++++++++
ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៅអង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្ដាល ពិធីនេះមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត។មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានសំដែងនូវការកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៅអង្គភាពតំបន់ប្រតិបត្តិការសឹករងកណ្ដាលមូល ដែលមានសាមគ្គីភាពផ្ទៃក្នុងយ៉ាងរឹងមាំ ជាមួយស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន សំដៅការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ពិសេសចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វិស័យ។ឯកឧត្ដមអភិបាលខេត្តក៏បានស្នើដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការហ្វឹកហ្វឺនរៀនសូត្រ ឲ្យដល់កងកម្លាំង ទាំងយុទ្ធវិធីបច្ចេកទេស គោលនយោបាយអប់រំចិត្តសាស្ត្រ ការងារផែនទីភូមិសាស្ត្រ ដើម្បីបង្កើនការយល់ដឹង និងសមត្ថភាព សំដៅឲ្យយោធិនគ្រប់រូបមានគោលជំហរ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងកិច្ចការពារជាតិមាតុភូមិ ជាពិសេសការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។ ជំរុញលើការបង្កបង្កើនផលចិញ្ចឹមសត្វ ដើម្បីបង្កើនប្រភពចំណូលធានាដល់ជីវភាពរស់នៅរបស់កងទ័ពឲ្យបានល្អប្រសើរថែមមួយកម្រិតទៀត។ លើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការងារជួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន គ្រួសារអតីតយុទ្ធជន និងគ្រួសារយោធិនដែលជួបការខ្វះខាត តាមរយៈការជួយឧបត្ថម្ភជាថវិកា […]
អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!
ភ្នំពេញ:នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យចំនួន០៥នាក់ ទៅតុលាការពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន២ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ក្នុងសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនទាំង០៣នាក់ រួមមាន៖ ១/ឈ្មោះ ភូ សុក្រ្ត័វឌ្ឍនះ ភេទប្រុស អាយុ ២៤ឆ្នាំ, ២/ឈ្មោះ ឈុន ហ៊ាន (ពៅ) ភេទប្រុស អាយុ៤៦ឆ្នាំ, ៣/ ឈ្មោះ ភក្ដី ភេទប្រុស អាយុ ១៩ឆ្នាំ។ ចាប់យកវត្ថុតាងគ្រឿងញៀន ដបសម្រាប់ជក់គ្រឿងញៀន និងថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន រួមនឹងសម្ភារមួយចំនួនទៀត។ *ករណីទី២៖ កាលពី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ […]