Related Articles
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្តល់ទូរ កាំរស្មីពណ៌ស្វាយ អ៊ុលត្រាវីយូលែត (UV) សម្លាប់មេរោគ ព្រមទាំងផ្លែត្រឡាច និងផ្លែល្ពៅ ដល់បណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤!
ភ្នំពេញ:នាព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់ឲ្យក្រុម ការងារ ប្រគល់ទូរកាំរស្មីពណ៌ស្វាយ អ៊ុលត្រាវីយូលែត (UV) សម្លាប់មេរោគ ដល់បណ្តាមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ ដើម្បីយកទៅប្រើប្រាស់បន្ថែមពីលើការប្រើប្រាស់ទឹកថ្នាំនិងអាល់កុលសម្លាប់មេរោគ លើសម្ភារៈ បរិក្ខា ឯកសារ ឬ គ្រឿងឧបភោគបរិភោគ ម្ហូបម្ហារ បន្លែត្រីសាច់ មុននាំចូលក្នុងអង្គភាពនីមួយៗ ដើម្បីឲ្យរឹតតែសុវត្ថិភាព។ ព្រមជាមួយគ្នានោះ ផងដែរ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរំលែក ផ្លែត្រឡាច និងផ្លែល្ពៅ ដែលជាអំណោយ របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ផ្តល់តាមរយៈក្រុមការងារ មកកងរាជអាវុធហត្ថរាជធានីភ្នំពេញ បន្តទៅឲ្យមូលដ្ឋានកងរាជ អាវុធហត្ថខណ្ឌទាំង១៤ យកទៅច្នៃជាម្ហូបម្ហារ បន្ថែម ដល់នាយទាហាន នាយទានហានរង និងពលទាហាន ក្រោមឱវាទរៀងៗខ្លួន៕
ឯកឧត្តម ខៀវ កាញារីទ្ធ បិទសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អ នៅក្នុងវិស័យព័ត៌មាន»
បន្ទាប់ពីបានដំណើរការអស់រយ:ពេល ២ថ្ងៃរួចមក អង្គសិក្ខាសាលាស្ដីពី «ការិយាល័យព័ត៌មានឆ្លាតវៃ និងអភិបាលកិច្ចល្អនៅក្នុងវិស័យព័ត៌មាន» រៀបចំឡើងដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ជូនដល់មន្ត្រីជំនាញ មកពីខេត្ត ចំនួន ០៤ ៖ ត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងស្វាយរៀង បានប្រារព្ធពិធីបិទនៅ រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នាសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ក្រោមវត្ត មានអញ្ជើញជាអធិបតីភាព ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង ឯកឧត្តម បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ។ នៅក្នុងដំណើរការនៃអង្គសិក្ខានេះ មានការធ្វើបទឧទ្ទិសនាម ពី ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាព អ្នកនាំពាក្យ រាជរដ្ឋាភិបាល ស្តីពី ការិយាល័យព័ត៌មានឈ្លាសវៃ និងអភិបាលកិច្ចល្អ ក្នុង វិស័យព័ត៌មាន នៅថ្នាក់មូលដ្ឋាន។ ជាមួយនេះ ឯកឧត្តម ជិន ម៉ាលីន […]
នគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនជនសង្ស័យម្នាក់ដោយពាក់ព័ន្ធនឹងករណីយកដុំថ្មគប់លើកញ្ចក់ររថយន្ត……បណ្ដាលឲ្យខូចខាត!
ខេត្តបាត់ដំបង :ដោយអនុវត្តន៍តាមការណែនាំបញ្ជាផ្ទាល់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជា លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្តម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២១ វេលាម៉ោង ២៣:២០ នាទី នៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលដឹកនាំដោយលោក វរសេនីយ៍ត្រី វ៉ាន់ តារ៉ា នាយរងការិយាល័យ ចុះប្រតិបត្តិការ បង្ក្រាបករណី ធ្វេីអោយខូចខាតដោយចេតនា ( គប់កញ្ចក់រថយន្ត ) ០១ ករណី […]